អាជ្ញាធរជាតិអប្សរាទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសារមន្ទីរPalace Museumនៃសាធារណរដ្ឋប្រជាមានិតចិន
កាលពីថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសារមន្ទីរPalace Museumនៃសាធារណរដ្ឋប្រជាមានិតចិន ដឹងនាំដោយលោកស្រី Ren Wanping អនុប្រធានសារមន្ទីរ Palace Museum ក្នុងគោលបំណងផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ការងារមួយចំនួនជាមួយអាជ្ញាធរជាតិអប្សរា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង់រមណីយដ្ឋានអង្គរ និងការគ្រប់គ្រងសារមន្ទីរនៅក្នុងតំបន់អង្គរ ...