Friday, December 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សារមន្ទី​រ​Palace Museum​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន

ដោយ Pothe Thun
05/11/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សារមន្ទី​រ​Palace Museum​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ថ្ងៃទី​០៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សារមន្ទី​រ​Palace Museum​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ដឹង​នាំ​ដោយ​លោកស្រី Ren Wanping អនុប្រធាន​សារមន្ទីរ Palace Museum ក្នុង​គោលបំណង​ផ្លាស់ប្តូរ​យោបល់ និង​បទពិសោធន៍​ការងារ​មួយចំនួន​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ពាក់ព័ន្ធ​នឹង​ការ​គ្រប់​គ្រង់​រមណីយដ្ឋាន​អង្គរ និង​ការគ្រប់គ្រង​សារមន្ទីរ​នៅក្នុង​តំបន់​អង្គរ ព្រមទាំង​ការអភិរក្ស​វត្ថុ​សិល្បៈ​បុរាណ​។​

​ឯកឧត្តម ហង់ ពៅ មានប្រសាសន៍ថា សារមន្ទីរ​ដែល​ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​មាន​បី គឺ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី និង​សារមន្ទីរ​កុលាលភាជន៍​ឡ​តានី​។

​ឯកឧត្តម​បញ្ជាក់ថា សារមន្ទីរ​ទាំងបី​នេះ មិនបាន​បង្កើត​ដើម្បី​ប្រាក់ចំណូល​ច្រើន​នោះទេ ក៏ប៉ុន្តែ​គោលការណ៍​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា បង្កើតឡើង​ដើម្បី​ថែរក្សា លើក​តម្លៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ និង​ឱ្យ​ភ្ញៀវទេសចរ​សិក្សា​ស្វែងយល់​ពី​អារ្យធម៌ ទំនៀមទម្លាប់ និង​អត្តសញ្ញាណ​ជាតិខ្មែរ​ឱ្យ​កាន់តែច្បាស់​។ ជាពិសេស​ទៅទៀត អាចឱ្យ​ភ្ញៀវទេសចរ អ្នកសិក្សា​ស្រាវជ្រាវ​ទទួលបាន​ចំណេះដឹង​បន្ថែមទៀត ក្រៅពី​ទៅ​ទស្សនា​ប្រាសាទ​ឬ​កន្លែង​ណា​ផ្សេងទៀត ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​បើក​ជាប្រចាំ​ឱ្យ​សិស្សានុសិស្ស​ទៅ​សិក្សា​នៅ​កន្លែង​បាន​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

30/11/2023
ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

30/11/2023

​ក្នុងនោះដែរ លោកស្រី Ren Wanping ក៏បាន​លើកឡើង​ដែរ​ថា សារមន្ទីរ Palace Museum គឺជា​អតីត​រាជវាំង​ចិន​បុរាណ​ដែលជា​ចំណុច​ដ៏​ទាក់ទាញ​ភ្ញៀវទេសចរ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដែល​សុទ្ធតែ​បង្ហាញ​អំពី​ស្នាដៃ​ដ៏​អស្ចារ្យ​នៃ​បុព្វបុរស ។ ហើយ​ចំពោះ​ការបំពេញ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​នាពេល​នេះដែរ គណៈប្រតិភូ​បាន​ទស្សនា​សារមន្ទីរ ដើម្បី​ស្វែងយល់​ពី​វប្បធម៌​កម្ពុជា ក៏ដូចជា ទទួលបាន​នូវ​បទពិសោធន៍​ថ្មីៗ​ពី​ការគ្រប់គ្រង​សារមន្ទីរ​ជាតិ​អង្គរ​ផងដែរ​។

​លោកស្រី បន្ថែមទៀតថា ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​កម្ពុជា គឺ​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​នៅ​អង្គរ​តែម្តង ព្រោះ​ភ្ញៀវទេសចរ​ចិន​បាន​ឈរ​នៅ​លំដាប់​ទី​១​ក្នុងចំណោម​ភ្ញៀវទេសចរ​ជាច្រើន​លាន​នាក់​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​៕

​អត្ថបទ និង រូបភាព ៖ អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ​Palace Museumអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដើម​ស្រឡៅ​ចំនួន ៣​ដើម​នៅក្នុង​ទីតាំង​ប្រាសាទ​ព្រះ​ខ័​ន្ត ត្រូវបាន​កាប់​ចោល​ដើម្បី​ការពារ​ករណី​បាក់​សង្កត់​ប្រាសាទ​

ដើម​ស្រឡៅ​ចំនួន ៣​ដើម​នៅក្នុង​ទីតាំង​ប្រាសាទ​ព្រះ​ខ័​ន្ត ត្រូវបាន​កាប់​ចោល​ដើម្បី​ការពារ​ករណី​បាក់​សង្កត់​ប្រាសាទ​

ក្រុម​សហគ្រិន​ប្រមាណ​១០០​នាក់ ចែករំលែក​បទពិសោធ​ន៍​ពី​ការធ្វើ​អាជីវកម្ម​ខ្នាត​អន្ដរជាតិ​នៅ​ខេត្ដ​សៀមរាប​

ក្រុម​សហគ្រិន​ប្រមាណ​១០០​នាក់ ចែករំលែក​បទពិសោធ​ន៍​ពី​ការធ្វើ​អាជីវកម្ម​ខ្នាត​អន្ដរជាតិ​នៅ​ខេត្ដ​សៀមរាប​

វត្ត​ប្រាសាទ​គោកចក​ទទួលបាន​បច្ច័យ​ជាង​៤០​លាន​រៀល​ពី​អង្គ​កឋិន​សាមគ្គី​របស់​ប្រជា​ពុ​ទ្ឋ​បរិស័ទ​មកពី​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក​

វត្ត​ប្រាសាទ​គោកចក​ទទួលបាន​បច្ច័យ​ជាង​៤០​លាន​រៀល​ពី​អង្គ​កឋិន​សាមគ្គី​របស់​ប្រជា​ពុ​ទ្ឋ​បរិស័ទ​មកពី​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ ប្រទេស​បារាំង និង​សហរដ្ឋអាមេរិក​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    89 shares
    Share 36 Tweet 22
  • ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

    83 shares
    Share 33 Tweet 21
  • ស្រុកក្រឡាញ់ ខេត្តសៀមរាប ទទួលបាន ”ជណ្ដើរត្រី” មានតម្លៃជិត ១០ម៉ឹនដុល្លារអាមេរិក

    78 shares
    Share 31 Tweet 20
  • វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

    69 shares
    Share 28 Tweet 17
  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (112)
  • ចំណេះដឹង និង ការអប់រំ (555)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,253)
  • ព័ត៌មានកីឡា (49)
  • ព័ត៌មានជាតិ (5,129)
  • ព័ត៌មានជាតិទូទៅ (208)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (854)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (807)
  • សាសនា និង មនុស្សធម៌ (885)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (209)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.