Tag: ការកែច្នៃ

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នឹងចាត់វិធានការក្ដៅ ដកហូតម៉ូតូកែច្នៃខុសច្បាប់ បើអ្នកបើកបរនៅតែបំពានច្បាប់

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នឹងចាត់វិធានការក្ដៅ ដកហូតម៉ូតូកែច្នៃខុសច្បាប់ បើអ្នកបើកបរនៅតែបំពានច្បាប់

នៅក្នុងខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានឃាត់ម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសបានចំនួន ១៦៥គ្រឿង និងឲ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបន្តទៅទៀត។ បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកចូលជាធរមាន និងដាក់ឱ្យអនុវត្ត រហូតមកទល់ពេលនេះសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នៅតែបន្តពិនិត្យឃើញថា គឺមានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់បានអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅឡើយទេ ចំពោះការធ្វើការចរាចរណ៍នៅតាមដងផ្លូវ ហើយអ្នកប្រើប្រាស់ទោចក្រក្រយានយន្ដមួយចំនួន មិនបានពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់នៅឡើយ លើសពីទាំងអ្នកបើកបរដោយប្រើប្រាស់ម៉ូតូ ដែលមានការកែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំង និងបំពាក់ភ្លើងឡាស៊ែជាដើម ដែលខុសលក្ខណៈបច្ចេកទេស និងច្បាប់ហាមឃាត់។ ...

Recommended

សូម Like និង Follow ពួកយើង