Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នឹងចាត់វិធានការក្ដៅ ដកហូតម៉ូតូកែច្នៃខុសច្បាប់ បើអ្នកបើកបរនៅតែបំពានច្បាប់

ដោយ Pothe Thun
27/08/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
90
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានឃាត់ម៉ូតូកែច្នៃខុសលក្ខណៈបច្ចេកទេសបានចំនួន ១៦៥គ្រឿង និងឲ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបន្តទៅទៀត។

បន្ទាប់ពីច្បាប់ចរាចរណ៍ផ្លូវគោកចូលជាធរមាន និងដាក់ឱ្យអនុវត្ត រហូតមកទល់ពេលនេះសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្តសៀមរាប នៅតែបន្តពិនិត្យឃើញថា គឺមានប្រជាពលរដ្ឋមួយចំនួននៅមិនទាន់បានអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅឡើយទេ ចំពោះការធ្វើការចរាចរណ៍នៅតាមដងផ្លូវ ហើយអ្នកប្រើប្រាស់ទោចក្រក្រយានយន្ដមួយចំនួន មិនបានពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់នៅឡើយ លើសពីទាំងអ្នកបើកបរដោយប្រើប្រាស់ម៉ូតូ ដែលមានការកែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំង និងបំពាក់ភ្លើងឡាស៊ែជាដើម ដែលខុសលក្ខណៈបច្ចេកទេស និងច្បាប់ហាមឃាត់។

ដោយមើលឃើញ ពីការរីករាលដាលនៃការកែច្នៃម៉ូតូ ខុសបច្ចេកទេស ដែលបានបង្កផលប៉ះពាល់ដល់ការធ្វើចរាចរណ៍ និងបរិស្ថាននៅខេត្តសៀមរាប លោកវរសេនីយឯក ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ឲ្យទូរទស្សន៍ជាតិខេត្តសៀមរាបដឹងថា យោងតាមស្មារតីអង្គប្រជុំរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត បានដាក់ចេញនូវផែនការ បទបញ្ជា ចំពោះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបង្ការ ទប់ស្កាត់ និងអប់រំ ចំពោះអ្នកបើកបរមិនគោរពច្បាប់ចរាចរផ្លូវគោក ជាលទ្ធផល នៃការអនុវត្តផែនការ និងបទបញ្ជាខាងលើ ក្នុងខែសីហានេះ ការិយាល័យនគរបាលចរាចរណ៍ បានឃាត់ម៉ូតូខុសលក្ខណៈបច្ចេកទេសបានចំនួន ១៦៥គ្រឿង ហើយបានយកទៅរក្សាទុកក្នុងរយៈពេលមួយថ្ងៃ និងមួយយប់ ទើបប្រគល់ឱ្យម្ចាស់ដើមវិញ ដោយបានឲ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យា និងកែច្នៃម៉ូតូឲ្យដូចសភាពដើមវិញ ចំពោះសម្ភារៈខុសលក្ខណៈបច្ចេកទេសដែលដោះចេញរួចរាល់ ត្រូវយកមករក្សាទុកនៅទីស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដោយមិនប្រគល់ឱ្យម្ចាស់វិញឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវរសេនីយឯក ជឹម សុវណ្ណ បានបន្ថែមថា ក្នុងរយៈពេលកន្លងទៅនេះ ការិយាល័យនគរបាលចរាចរណ៍ រួមនិងមន្ទីរ ស្ថាប័ន អង្គភាព និងដៃគូពាក់ព័ន្ធ បានធ្វើការចែកនូវឯកសារផ្សព្វផ្សាយអប់រំ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងករណីដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងការបង្ហាញពីភាពធ្វេសប្រហែស ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ភាពងងុយដេក និងកត្តាយានយន្តជូនដល់សាធារណជន និងអ្នកដែលប្រើប្រាស់ផ្លូវ/ថ្នល់ផងដែរ។

លោកបានសំណូមពរដល់អ្នកធ្វើចរាចរណ៍តាមដងផ្លូវទាំងអស់ ដែលប្រើប្រាស់ទោចក្រយានយន្ត ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ និងលក្ខណៈបច្ចេកទេសរបស់យានជំនិះ ដោយក្នុងនោះ ត្រូវតែពាក់ពួកសុវត្ថិភាពជានិច្ចនូវពេលបើកបរ ទោះក្នុងលក្ខណៈនៃការធ្វើដំណើទៅកាន់គោលដៅនីមួយទោះជិត ឬឆ្ងាយ និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមកនៅពេលបើកបរ ដើម្បីសុវត្ថិភាពរបស់បងប្អូន៕

អត្ថបទ និង រូបថត ៖ លោក អ៊ិន សីហរិទ្ធ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ការកែច្នៃខេត្តសៀមរាបចរាចរណ៍ផ្លូវគោក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប​ ចាប់ពីថ្ងៃ២៧-២៩  ខែ​សីហា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប​ ចាប់ពីថ្ងៃ២៧-២៩  ខែ​សីហា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់​  ចាប់ពីថ្ងៃទី ២៦ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់​ ចាប់ពីថ្ងៃទី ២៦ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨

វាគ្មិនសំខាន់ៗ ៣រូប ធ្វើការតម្រង់ទិសនៃការសិក្សាជំនាញ និង ការងារទៅថ្ងៃអនាគត ដល់សិស្សទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៨

វាគ្មិនសំខាន់ៗ ៣រូប ធ្វើការតម្រង់ទិសនៃការសិក្សាជំនាញ និង ការងារទៅថ្ងៃអនាគត ដល់សិស្សទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.