Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

វាគ្មិនសំខាន់ៗ ៣រូប ធ្វើការតម្រង់ទិសនៃការសិក្សាជំនាញ និង ការងារទៅថ្ងៃអនាគត ដល់សិស្សទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៨

ដោយ Pothe Thun
27/08/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីកំណត់គោលដៅនៃការរៀនសូត្រដើម្បីអនាគត ការត្រៀមខ្លួនសម្រាប់បន្តការសិក្សានៅមហាវិទ្យាល័យ និងការសិក្សាយកអាហារូបករណ៍ ដល់សិស្សទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៨ សរុបប្រមាណជា១០០ ក្រុមយុវជនដើមត្នោតបានរៀបចំ វេទិកាពិភាក្សាតុមូល និង សំណួរ-ចម្លើយមួយ ពាក់ព័ន្ឋទៅនឹងការតម្រង់ទិសនៃការសិក្សាជំនាញ និង ការងារទៅថ្ងៃអនាគត ដោយមាន វាគ្មិនសំខាន់ៗ ៣ រូបចូលរួមធ្វើបទបង្ហាញ និងផ្ដល់ការពិភាក្សា ក្នុងនោះក៏មានការបកស្រាយ ថាតើគួររៀនតាមចំណង់ចំណូលចិត្ត ឬ គួររៀនតាមតម្រូវការទីផ្សារ។

មានប្រសាសន៍ក្នុងកិច្ចពិភាក្សានេះ លោក ហឿន សំនៀង នាយករងខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ជាអតីតនិស្សិត សិក្សាបញ្ចប់ថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ ហាវើតសហរដ្ឋអាមេរិក និងជាវាគ្មិន បានបង្ហាញនូវការគាំទ្រ និងចូលរួមសហការយ៉ាងពេញទំហឹង ចំពោះការផ្តួចផ្តើមរបស់ក្រុមយុវជនដើមត្នោត លើការរៀបចំសិក្ខាសាលានេះ ដោយលោកវាយតម្លៃថា នេះគឺជាជំហាននៃគំនិតដ៏ជឿនលឿន ក្នុងបំណងចង់ឲ្យយុវសិស្សបានស្វែងយល់អំពីការកំណត់គោលដៅនៃជីវិត ការត្រៀមខ្លួនមុនចូលសាកលវិទ្យាល៍យនិងអាហារូបករណ៍ ពិសេសនោះគឺផ្សព្វផ្សាយការស្វែងយល់ អំពីការសិក្សាជំនាញនិងការងារ សម្រាប់ថ្ងៃអនាគត។

លោក ហឿន សំនៀង បានផ្តល់គំនិតល្អៗជាច្រើន ដោយលោកលើកឡើងថា៖ជីវិតយើងម្នាក់ៗ ត្រូវកំណត់គោលដៅឱ្យច្បាស់លាស់ ដែលនេះជាកត្តាសំខាន់ ដើម្បីកំណត់គោលដៅបាន ជាដំបូងយើងត្រូវ ស្គាល់ខ្លួនឯងឲ្យបានច្បាស់លាស់ត្រូវបំពេញតួនាទីជាកូនល្អ ពលរដ្ឋល្អមានកត្តញ្ញូចំពោះគ្រួសារ និងសង្គមជាតិ ត្រូវដឹងអំពីសាវតាក្រុមគ្រួសារ និងត្រូវសិក្សាពីសង្គមឱ្យបានច្បាស់លាស់ផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា៖យើងត្រូវរិះរកវិធីសាស្ត្រដើម្បីសម្រេចគោលដៅ ដោយប្រើប្រាស់សមត្ថភាពចំណេះដឹងផ្ទាល់ខ្លួន សេពគប់ និងទំនាក់ទំនងសុំពិភាក្សា ជាមួយរៀមច្បងដែលមានបទពិសោធ ហើយដើម្បីឈានទៅសម្រេចគោលដៅបាន យើងត្រូវពុះពារគ្រប់ឧបសគ្គ ធ្វើជាមនុស្សល្អ ធ្វើជាមនុស្សដែលមានប្រយោជន៍សម្រាប់សង្គម ប្រើឱ្យអស់សមត្ថភាពចំណេះដឹងរបស់យើង។

លោក ពុយ គា ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ( AUPP ) ជាអ្នកឆ្លើយឆ្លងព័ត៌មាន នៃទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ ប្រចាំទីក្រុងភ្នំពេញ និងជាវាគ្មិន បានមានប្រសាសន៍ថា៖ ដើម្បីទទួលបានជោគជ័យក្នុងជីវិត ការងារ និងការសិក្សាផ្សេងៗ យើងត្រូវកំណត់គោលបំណងឱ្យច្បាស់ សិក្សាពីចំណង់ចំណូលចិត្តខ្លួនឯង ពិនិត្យមើលលទ្ឋភាពថវិកាផ្ទាល់ខ្លួន និងគ្រួសារ ស្វែងយល់ឱ្យបានលំអិតពី សាកលវិទ្យាល័យ ឬទីផ្សារការងារ ដែលយើងចង់សិក្សា និងចង់ធ្វើ ស្វែងយល់ពីអាហារូបករណ៍ បើខ្វះលទ្ឋភាពគឺត្រូវស្វែងរកការងារក្រៅម៉ោងសិក្សា ជាដើម។ល។

លោកបន្តថា៖ដើម្បីសម្រេចគោលដៅ និងគោលបំណង ក្លាយជាសិស្សពូកែ និងជាមន្ត្រីមានសមត្ថភាព យើងត្រូវប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ ត្រូវគិតគូរពីសុខភាពផ្ទាល់ខ្លួន ព្រមទាំងត្រូវព្យាយាម ស្តាប់និងកត់ត្រានូវរាលគន្លឺះសំខាន់ៗពីក្នុងវេទិកានានា និងកំណត់ឱ្យច្បាស់នូវប្រធានបទដែលយើងត្រូវសរសេរ។

លោក អៀង សុធារ៉ា អគ្គនាយកក្រុមហ៊ុន អៀង គ្រុប ប្រធានសមាគមន៏ពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន ( CJBI ) និងជាវាគ្មិន បានក្រើនរំលឹកថា ៖ ដើម្បីអនាគត ប្រយោជន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិ បើទោះជាមានការប្រែប្រួលគោលដៅនៃជីវិត តែមិនត្រូវបានប្រែប្រួលប្រាសចាកគុណធម៌នោះឡើយ ត្រូវតែជាមនុស្សល្អ និងជាមនុស្សដែលមានប្រយោជន៍ ត្រូវចៀសវាងការធ្វើខ្លួនឲ្យក្លាយជាមេរោគនៃសង្គម ។ យើងត្រូវចេះផ្លាស់ប្តូរ បត់បែន និងសម្របខ្លួន ជាមួយបរិបទសង្គម ទន្ទឹមនឹងនោះត្រូវព្យាយាមសិក្សាពីស្ថានភាពទីផ្សារការងារ និងកុំភ្លេចសិក្សាពីចំណង់ចំណូលចិត្តរបស់ខ្លួនឱ្យបានប្រាកដប្រជា យើងកុំសម្លឹងខ្ពស់ហួសសមត្ថភាព និងក៍មិនត្រូវមើលទាបពេកនោះដែរ ពោលគឺត្រូវថ្លឹងថ្លែងឱ្យសមភាពទៅនឹងសមត្ថភាព ចំណេះជំនាញ និងចំណង់ចំណូលចិត្តរបស់យើងរៀងៗខ្លួន។

អត្ថបទ និង រូបថត ៖ លោក យូ វង្ស លោក ងិន គឹម ឡេង និងលោក ជា ស្រស់
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ការអប់រំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សពូកែនៅសាលាបឋមសិក្សាបន្ទាយឈើជ្រៃ ទទួលថវិកាលើកទឹកចិត្តសរុបជាង៤លានរៀល

សិស្សពូកែនៅសាលាបឋមសិក្សាបន្ទាយឈើជ្រៃ ទទួលថវិកាលើកទឹកចិត្តសរុបជាង៤លានរៀល

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ ចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ ចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី ២៨ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.