Tag: ពលករមកពីប្រទេសថៃ

អាជ្ញាធរខេត្ដសៀមរាប សម្រេចបន្ថែមសាលារៀនទៀតសម្រាប់ធ្វើជាកន្លែងធ្វើចត្ដាឡីស័ក បន្ទាប់ពីមានពលករមកពីប្រទេសថៃកាន់តែច្រើន

អាជ្ញាធរខេត្ដសៀមរាប សម្រេចបន្ថែមសាលារៀនទៀតសម្រាប់ធ្វើជាកន្លែងធ្វើចត្ដាឡីស័ក បន្ទាប់ពីមានពលករមកពីប្រទេសថៃកាន់តែច្រើន

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប បានមានប្រសាសន៍ថា ដោយសារតែមានបងប្អូនពលករខ្មែរមកពីប្រទេសថៃកាន់តែច្រើននោះ បានធ្វើឲ្យសាលារៀនសម្រាប់ធ្វើចត្ដាឡីស័ក ដែលបានត្រៀមពីពេលមុនមិនគ្រប់គ្រាន់ឡើយ ហេតុនេះអាជ្ញាធរខេត្ដសៀមរាប សម្រេចបន្ថែមសាលារៀនចំនួន១៦ថែមទៀត សម្រាប់ធ្វើជាកន្លែងធ្វើចត្ដាឡីស័ក ដែលសរុបទាំងអស់នៅទូទាំងខេត្ដសៀមរាប មានប្រមាណជិត២០សាលារៀនហើយ ដើម្បីជួយសម្រួលដល់ពលករដែលបានដឹកមកពីកន្លែងចត្ដាឡីស័កនៅតាមព្រំដែនខ្មែរថៃ តាមការប្រកាសរបស់រាជរដ្ឋាភិបាល ដែលតម្រូវអោយពលរដ្ឋមកធ្វើចត្ដាឡីស័កនៅក្នុងមូលដ្ឋានដែលពួកគាត់រស់នៅ ចំណែកឯការសិក្សារបស់សិស្សវិញ ត្រូវបានផ្ទេរទៅឲ្យសិក្សានៅសាលារៀនក្បែៗនោះ ដោយត្រូវសិក្សាមានបីពេលក្នុងមួយសប្ដាហ៍ ...

Recommended

សូម Like និង Follow ពួកយើង