Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា បានចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រទេសវៀតណាមហើយ

ដោយ Pothe Thun
22/03/2023
នៅក្នុង ព័ត៌មានកីឡា, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
246
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅវេលាម៉ោងប្រមាណជាង៣រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ ព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា បានចាកចេញពីខេត្តសៀមរាប នៃប្រទេសកម្ពុជា តាមយន្តហោះពិសេសឆ្ពោះទៅកាន់ទីក្រុងហាហូយ នៃប្រទេសវៀតណាមហើយ បន្ទាប់ពីពិធីដង្ហែព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា ពីវត្តរាជបូណ៌ ក្នុងក្រុងសៀមរាប ឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប ក្រោមវត្តមានឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង មន្ត្រីអ្នកមុខអ្នកការសំខាន់ៗក្នុងខេត្ត ព្រមទាំងមានការចូលរួមអបអរសាទរ ឈរតាមដងផ្លូវសម្រាប់ពិធីដង្ហែព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា ពីវត្តរាជបូណ៌ឆ្ពោះមកកាន់ព្រលានយន្តហោះអន្តរជាតិសៀមរាប ពីសំណាក់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបយ៉ាងច្រើនកុះករ ។

សូមបញ្ជាក់ថា ព្រះអគ្គិជ័យកីឡា នឹងធ្វើដំណើរឆ្ពោះទៅការបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ដោយមានការរៀបចំពិធីពិធីដង្ហែព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា នៅតាមទីក្រុងសំខាន់ៗនៃប្រទេនីមួយៗផងដែរ ក្នុងនោះ ៖ ថ្ងៃទី២២ ខែមីនា ចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម , ថ្ងៃទី២៥ ខែមីនា ចាកចេញពីប្រទេសវៀតណាម ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន , ថ្ងៃទី២៨ ខែមីនា ចាកចេញពីប្រទេសហ្វីលីពីន ឆ្ពោះទៅកាន់ប្រទេសប៊្រុយណេ , ថ្ងៃទី៣១ ខែមីនា ចាកចេញពីប្រទេសប៊្រុយណេ ឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី , ថ្ងៃទី០៤ ខែមេសា ចាកចេញពីប្រទេសឥណ្ឌូនេស៊ី ឆ្ពោះទៅកាន់ប្រទេសទីម័រ ឡេស្ត , ថ្ងៃទី០៨ ខែមេសា ចាកចេញពីប្រទេសទីម័រ ឡេស្ត ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី , ថ្ងៃទី១២ ខែមេសា ចាកចេញពីប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ប្រទេសស៊ឹង្ហបុរី , ថ្ងៃទី១៥ ខែមេសា ចាកចេញពីប្រទេសស៊ឹង្ហបុរី ឆ្ពោះទៅកាន់ប្រទេសថៃ , ថ្ងៃទី១៨ ខែមេសា ចាកចេញពីប្រទេសថៃ ឆ្ពោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា , ថ្ងៃទី២៣ ខែមេសា ចាកចេញពីប្រទេសមីយ៉ាន់ម៉ា ឆ្ពោះទៅកាន់ប្រទេសឡាវ និង នៅថ្ងៃទី២៧ ខែមេសា ចាកចេញពីប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសកម្ពុជា ។

ពេលព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡា មកដល់ព្រំដែនកម្ពុជា-ឡាវ ក៏មានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡាពីព្រំដែនកម្ពុជា-ឡាវ មកដល់រាជធានីភ្នំពេញ តាមក្បួនរថយន្ត និង រៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា និង ភ្លើងគប់កីឡាពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់បណ្តាខេត្តនៅជុំវិញបឹងទន្លេសាប ហើយនៅល្ងាចថ្ងៃទី០៥ ខែឧសភា ពិធីដង្ហែព្រះអគ្គិជ័យកីឡា បានមកដល់កីឡដ្ឋានមរតកតេជោ ដែលជាកន្លែងប្រារព្ធពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ហៅកាត់ថា ស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួររំលឹកថា កាលពីម៉ោងប្រមាណ៥និង៣០នាទីល្ងាច នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បាននាំយកទង់កីឡាអាស៊ីអាគ្នេយ៍ ២០២៣ ហៅកាត់ថា SEA Games 2023 ដែលទទួលពីប្រទេសវៀតណាម ជូនព្រះរាជាណាចក្រកម្ពុជាបានមកដល់រាជធានីភ្នំពេញ និង នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ មានរៀបចំព្រះរាជពិធីប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានវត្តដ៍ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមនឹងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ាន ប៉ារ៉ាហ្គេម និងសិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជា និងភ្ញៀវទេសចរជាតិអន្តរជាតិជាច្រើននាក់ ៕


អត្ថបទ ៖ លោក លីវ សាន្ត

Tags: ព្រះអគ្គិជ័យកីឡា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋលើកឡើងថា កម្ពុជាមានសន្តិភាព ទើបកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ធំៗ ជាពិសេសកីឡាស៊ីហ្គេមលើកទី៣២ នាពេលខាងមុខនេះ

ពលរដ្ឋលើកឡើងថា កម្ពុជាមានសន្តិភាព ទើបកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ធំៗ ជាពិសេសកីឡាស៊ីហ្គេមលើកទី៣២ នាពេលខាងមុខនេះ

ពលករទេសន្តរប្រវេសន៍ ៦០នាក់ បានទទួលការបណ្តុះបណ្តាលស្តីពី ការបណ្តុះគំនិតអាជីវកម្មខ្នាតតូច ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)

ពលករទេសន្តរប្រវេសន៍ ៦០នាក់ បានទទួលការបណ្តុះបណ្តាលស្តីពី ការបណ្តុះគំនិតអាជីវកម្មខ្នាតតូច ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)

សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះអប់រំផ្សព្វផ្សាយស្តីពីចូលរួមលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថានសិក្សាជូនដល់សិស្សានុសិស្ស និងយុវជនកាកបាទក្រហកម្ពុជា នៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះអប់រំផ្សព្វផ្សាយស្តីពីចូលរួមលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថានសិក្សាជូនដល់សិស្សានុសិស្ស និងយុវជនកាកបាទក្រហកម្ពុជា នៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.