Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពលករទេសន្តរប្រវេសន៍ ៦០នាក់ បានទទួលការបណ្តុះបណ្តាលស្តីពី ការបណ្តុះគំនិតអាជីវកម្មខ្នាតតូច ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM)

ដោយ Pothe Thun
22/03/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពលករទេសន្តរប្រវេសន៍ចំនួន ៦០នាក់ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាបជាច្រើនរូប បានទទួលការបណ្តុះគំនិតអាជីវកម្មខ្នាតតូច ពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍(IOM) នូវចំណះដឹងអំពីការបង្កើតអាជីវកម្មខ្នាតតូច សហគ្រិនភាព ការធ្វើផែនការ និងការគ្រប់គ្រងអាជីវកម្ម ដើម្បីជាការរួមចំណែកដល់ការអភិវឌ្ឍជំនាញ និងជម្រើសនៃការកសាងជីវភាពឲ្យកាន់តែប្រសើររបស់ពលករទេសន្តរប្រវេសន៍គ្រួសារ និងសហគមន៍ ដោយវគ្គបណ្តុះបណ្ដាលនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប។

លោកស្រី កៅ សុគន្ធផារ៉ាឌី មន្រ្តីគម្រោងថ្នាក់ជាតិ នៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនាពេលនេះ ធ្វើឡើងតាមរយៈកម្មវិធីកាត់បន្ថយភាពក្រីក្រតាមរយៈទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព ការអភិវឌ្ឍជំនាញ និងការបង្កើនសេវាស្វែងរកការងារឲ្យធ្វើនៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ (PROMISE) ដែលជាការបណ្តុះគំនិតអាជីវកម្មខ្នាតតូច ជូនដល់ពលករទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកវិញនូវចំណេះដឹង។ ទេសន្តរប្រវេសក៏ការងារ គឺជាមាគ៌ាមួយឆ្ពោះទៅរកការផ្តល់ភាពអង់អាច និងលើកកម្ពស់ភាពធន់ផ្នែកសេដ្ឋកិច្ចរបស់ពលករទេសន្តរប្រវេសក៍ប្រមាណ ៣លាននាក់ ដែលមកពីកម្ពុជា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ និងមីយ៉ាន់ម៉ា(CLM) ទៅធ្វើការនៅក្នុងប្រទេសថៃ។

លោកស្រីបន្ថែមថា ពលករទេសន្តរប្រវេសន៍ គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍អាជីវកម្មនៅក្នុងប្រទេសថៃផងដែរ។ ប៉ុន្តែមានតែកម្មករទេសន្តរប្រវេសក៍ មួយចំនួនតូចប៉ុណ្ណោះ ដែលទទួលបានការបណ្តុះបណ្តាលជំនាញមុនពេលចេញដំណើរ។ ការធ្វើទេសន្តរប្រវេសន៍ការងារ ទៅប្រទេសថៃក៏ត្រូវបានផ្សារភ្ជាប់ជាទូទៅជាមួយនឹងហានិភ័យនៃការកេងប្រវ័ញ្ច លក្ខខណ្ឌការងារ និងការរស់នៅលំបាក មានបំណុល និងប្រាក់ឈ្នួលទាប។ ដូចគ្នាដែរ ពលករទេសន្តរប្រវេសក៍ ដែលត្រឡប់មកធ្វើការនៅក្នុងស្រុកវិញរួមចំណែករកប្រាក់ចំណូលដល់គ្រួសារ និងជាតិនៅក្នុងប្រទេសដើមតាមរយៈការផ្ញើប្រាក់។ ពួកគេត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើងនៅក្នុងគោលនយោបាយជាតិថាមានសារៈសំខាន់ក្នុងការកសាងកម្លាំងពលកម្មដ៏រឹងមាំនៅក្នុងប្រទេសជាដើម។ ហើយគម្រោងកាត់បន្ថយភាពក្រីក្រតាមរយៈទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ការអភិវឌ្ឍជំនាញនិងការបង្កើនសេវាស្វែងរកការងារធ្វើកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ មានគោលបំណងលុបបំបាត់ឧបសគ្គ និងបញ្ហារារាំងពលករទេសន្តរប្រវេសក៍ និយោជករបស់ពួកគេ និងសហគមន៍ទូទាំងប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មីយ៉ាន់ម៉ា និងប្រទេសថៃ ទទួលបានអត្ថប្រយោជន៍ជាសក្តានុពលពេញលេញនៃការធ្វើទេសន្តរប្រវេសក៍ ក្នុងការកាត់បន្ថយភាពក្រីក្រ កំណើនសេដ្ឋកិច្ច និងភាពធន់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី សុខ សុធារតន៍ អ្មកប្រឹក្សានៃអង្គការអន្តរជាតិខាងការងារ (ILO) ក៏បានឲ្យដឹងដែរថា ការទទួលខុសត្រូវដោយធ្វើការជាមួយធុរកិច្ចបង្កើតថ្មី ទីភ្នាក់ងារជ្រើសរើសបុគ្គលិក អ្នកផ្តល់សេវាអភិវឌ្ឍន៍ជំនាញ អង្គការសង្គមស៊ីវិល និងរដ្ឋាភិបាល ក៏ដូចជាតាមរយៈយន្តការ និងវេទិកាក្នុងតំបន់ រួមទាំងអាស៊ានផងដែរ។ ដោយទទួលស្គាល់ពីផលប៉ះពាល់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ លើពលករទេសន្តរប្រវេសក៍ និងនិយោជក និងតួនាទីសំខាន់របស់ពលករទេសន្តរប្រវេសក៍ ក្នុងការកសាងភាពប្រសើរឡើង building back better, គោលបំណងរួមគឺស្ត្រី និងបុរសជាពលករទេសន្តរប្រវេសក៍ មកពីប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមីយ៉ាន់ម៉ា។ នៅក្នុងប្រទេសថៃ និងជនទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកវិញ បានបង្កើនការងារសមរម្យ និងលើកកម្ពស់ជីវភាពរស់នៅ ដែលរួមចំណែកដល់ភាពធន់នឹងសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ៕

អត្ថបទ និងរូបភាព៖លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ពលករទេសន្តរប្រវេសន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះអប់រំផ្សព្វផ្សាយស្តីពីចូលរួមលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថានសិក្សាជូនដល់សិស្សានុសិស្ស និងយុវជនកាកបាទក្រហកម្ពុជា នៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះអប់រំផ្សព្វផ្សាយស្តីពីចូលរួមលើកកម្ពស់បរិយាបន្នក្នុងគ្រឹះស្ថានសិក្សាជូនដល់សិស្សានុសិស្ស និងយុវជនកាកបាទក្រហកម្ពុជា នៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង

មន្ទីរការងារខេត្ត បើកវគ្គផ្សព្វផ្សាយស្ដីពី ការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ដល់រោងចក្រ សហគ្រាស គ្រឹះស្ថាននានា ក្នុងទូទាំងខេត្តសៀមរាប

មន្ទីរការងារខេត្ត បើកវគ្គផ្សព្វផ្សាយស្ដីពី ការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ដល់រោងចក្រ សហគ្រាស គ្រឹះស្ថាននានា ក្នុងទូទាំងខេត្តសៀមរាប

លោកជំទាវ ទាង អេង ទៀ សីហា ដឹកនាំយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បត់បេះដូងក្រដាស ចូលរួមក្នុងយុទ្ធ Beyond The Games

លោកជំទាវ ទាង អេង ទៀ សីហា ដឹកនាំយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បត់បេះដូងក្រដាស ចូលរួមក្នុងយុទ្ធ Beyond The Games

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.