Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

លោកជំទាវ ទាង អេង ទៀ សីហា ដឹកនាំយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បត់បេះដូងក្រដាស ចូលរួមក្នុងយុទ្ធ Beyond The Games

ដោយ Pothe Thun
23/03/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
លោកជំទាវ ទាង អេង ទៀ សីហា ដឹកនាំយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បត់បេះដូងក្រដាស ចូលរួមក្នុងយុទ្ធ Beyond The Games
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ចំនួន១៥០នាក់ បត់បេះដូងក្រដាស ចូលរួមក្នុងយុទ្ធ Beyond The Games ដែលមានន័យថា យុទ្ធនាការ លើសពីការប្រកួត។

ថ្លែងសំណេះសំណាលនាពេលនោះ លោកជំទាវ ទាង អេង ទៀ សីហា បានបង្ហាញថា ដើមចមនៃការជួបជុំគ្នា បត់បេះដូងក្រដាស នាពេលនេះ គឺជាការចូលរួមគាំទ្រដល់កីឡាករ កីឡាការិនីដែលមានពិការភាព និងដើម្បីបំបែកកំណត់ត្រាពិភពលោកនាពេលខាងមុខ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ជាមួយនោះ សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតយុទ្ធនាការ Beyond The Games ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាដ៏ធំទាំងពីរនេះ ដែលជាមោទកភាពជាតិ និងជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលនេះជាការផ្សារភ្ជាប់ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ និងបង្កើតនូវអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបានរបស់យុទ្ធនាការ Beyond The Games។

លោកជំទាវ បន្ថែមថា ”បេះដូងច្រើនជាងគេលើពិភពលោក” ជាការប្រមូលផ្តុំការចូលរួមរបស់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ដើម្បីបង្ហាញពីទំហំទឹកចិត្តក្នុងការគាំទ្រដល់កីឡាករ កីឡាការិនីគ្រប់រូប។ ក្នុងនាមយើងជាយុវជនខ្មែរ និងជាសសរទ្រូងរបស់ប្រទេសជាតិ យើងនឹងរួមចំណែកក្នុងយុទ្ធនាការ Beyond The Games ដោយចូលរួមបត់បេះដូងក្រដាស ដើម្បីបំបែកឯកគ្គទកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” ដែលនឹងគ្រោងយកទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខ។ លើសពីនេះ នេះជាការបង្ហាញឱ្យឃើញពីការរួមសហការគ្នារបស់ប្រជាជាតិខ្មែរ ក្នុងការចែករំលែកក្តីស្រលាញ់ ការលើកទឹកចិត្ត និងការគាំទ្រជាតិមាតុភូមិ ជាពិសេសផ្សព្វផ្សាយឱ្យសកលលោកបានឃើញពីសាមគ្គីភាព សន្តិភាព អរិយធម៌ វប្បធម៌ និងសក្តានុពលរបស់កម្ពុជាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា យុទ្ធនាការ ”បេះដូងច្រើនជាងគេលើពិភពលោក” នឹងមានការបត់បេះដូងចំនួន ១លានបេះដូង ដើម្បីបំបែកកំណត់ ៥៣,៧០៤បេះដូង របស់ប្រទេសអង់គ្លេស។ ក្រៅពីការបំបែកឯកគ្គទកម្មពិភពលោកនេះ ការបត់បេះដូងក្រដាសនេះ គឺជាការគាំទ្រដល់កីឡាករ កីឡាការិនីដែលមានពិការភាព ដែលសម្រាប់ការបត់បេះដូងក្រដាសមួយ មានតម្លៃ គិតជាថវិកាចំនួន ៥០០រៀល និងស្មើ ៥០០លានរៀល នៃបេះដូងមួយលាន។


អត្ថបទ និងរូបភាព៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
កែសម្រួល៖ លោក សេង ផល្លី

Tags: Beyond the Gamesបត់បេះដូងក្រដាស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវ ទាង អេង ទៀ សីហា ចូលរួមបត់បេះដូងក្រដាសបំបែកកំណត់ត្រា ”បេះដូងច្រើនជាងគេលើពិភពលោក” ដែលធ្លាប់មានជាង ៥០,០០០បេះដូង

លោកជំទាវ ទាង អេង ទៀ សីហា ចូលរួមបត់បេះដូងក្រដាសបំបែកកំណត់ត្រា ”បេះដូងច្រើនជាងគេលើពិភពលោក” ដែលធ្លាប់មានជាង ៥០,០០០បេះដូង

ព្រះវិហារ សាលាធម្មសភា និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព្រះវិហារ សាលាធម្មសភា និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កុងស៊ុលចិនប្រចាំខេត្តសៀមរាប អះអាងថានឹងធ្វើកិច្ចសហការជាមួយសភាពាណិជ្ជមណ្ឌលសៀមរាប-ឧត្តរមានជ័យ ក្នុងការជំរុញកំណើតសេដ្ឋកិច្ចក្នុងតំបន់

កុងស៊ុលចិនប្រចាំខេត្តសៀមរាប អះអាងថានឹងធ្វើកិច្ចសហការជាមួយសភាពាណិជ្ជមណ្ឌលសៀមរាប-ឧត្តរមានជ័យ ក្នុងការជំរុញកំណើតសេដ្ឋកិច្ចក្នុងតំបន់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.