Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

លោកជំទាវ ទាង អេង ទៀ សីហា ចូលរួមបត់បេះដូងក្រដាសបំបែកកំណត់ត្រា ”បេះដូងច្រើនជាងគេលើពិភពលោក” ដែលធ្លាប់មានជាង ៥០,០០០បេះដូង

ដោយ Pothe Thun
23/03/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
លោកជំទាវ ទាង អេង ទៀ សីហា ចូលរួមបត់បេះដូងក្រដាសបំបែកកំណត់ត្រា ”បេះដូងច្រើនជាងគេលើពិភពលោក” ដែលធ្លាប់មានជាង ៥០,០០០បេះដូង
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២៣នេះ លោកជំទាវ ទាង អេង ទៀ សីហា បានដឹកនាំប្រតិភូស្ត្រី និងក្រុមការងារស្ម័គ្រចិត្តក្នុងខេត្តសៀមរាប ចុះជួបសួរសុខទុក្ខ និងនាំយកនំចំណីចែកជូន ក្មួយៗ ប្អូនៗ នៅវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប ដែលមានពិការភាព គ ថ្លង់ ព្រមទាំងនាំយកការសួរសុខទុក្ខពីសំណាក់ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប និងឯកឩត្តម ទៀ សីហា អភិបាលខេត្តសៀមរាបផងដែរ។

លោកជំទាវ ទាង អេង ទៀ សីហា លើកឡើងថា នាពេលខាងមុខនេះ ខួប ១០ឆ្នាំ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត នឹងរៀបចំនៅក្នុងខេត្តសៀមរាប ក្នុងនោះ ក៏មានការបត់បេះដូងក្រដាស ដើម្បីបំបែកកំណត់ត្រា ”បេះដូងច្រើនជាងគេលើពិភពលោក” ដែលនឹងដាក់បង្ហាញនៅក្នុងព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ លើទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាប។

លោកជំទាវ បញ្ជាក់ថា ការបត់បេះដូងក្រដាសនេះ ជាផ្នែកមួយនៃ យុទ្ធនាការ លើសពីការប្រកួត ឬ ហៅថា Beyond The Games។ កំណត់ត្រាប្រភេទនេះ ធ្លាប់បានធ្វើរួចមកហើយនៅប្រទេសអង់គ្លេស ដែលមានការបត់បេះដូងក្រដាសសរុប ៥៣,៧០៤បេះដូង។ សម្រាប់កម្ពុជានៅឆ្នាំ២០២៣នេះ នឹងធ្វើការបំបែកឯកគ្គទកម្មពិភពលោកនេះ ជាមួយនឹងបេះដូងច្រើនជាងគេ ដែលនឹងមានចំនួនសរុប ១លានបេះដូង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ បញ្ជាក់បន្ថែមថា ការបត់បេះដូងក្រដាសនេះ មិនគ្រាន់តែជាការបំបែកឯកគ្គទកម្មពិភពលោកប៉ុណ្ណោះទេ តែក៏ជាការគាំទ្រដល់កីឡាករ កីឡាការិនីដែលមានពិការភាព ដោយការបត់បេះដូងក្រដាសមួយ មានតម្លៃ គិតជាថវិកាចំនួន ៥០០រៀល និងស្មើ ៥០០លានរៀល នៃបេះដូងមួយលាន។ ជាមួយនោះ យុទ្ធនាការ Beyond The Games ដែលបង្កើតឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជានេះ មានគោលបំណង ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះជាលើកដំបូង នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ ព្រមទាំងចូលរួមបង្កើតនូវអនុស្សាវរីយ៍ នៃប្រជាជាតិខ្មែរ ដែលមិនអាចបំភ្លេចបានរបស់យុទ្ធនាការ Beyond The Games។

គួរជម្រាបថា សម្រាប់ខួប ១០ឆ្នាំនៃព្រឹត្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ ព្រះរាជាណាចក្រកម្ពុជា នឹងយកយុទ្ធនាការពីរ ដើម្បីបំបែកកំណត់ត្រាពិភពលោកគឺ ការរាំម៉ាឌីហ្សុនដែលមានមនុស្ស ៣ពាន់នាក់ និង ការបត់បេះដូងក្រដាសចំនួន ១លានបេះដូង។

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ និងលោក ហាំ ម៉េងហួត
កែសម្រួល៖ លោក សេង ផល្លី

Tags: បត់បេះដូងក្រដាស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះវិហារ សាលាធម្មសភា និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព្រះវិហារ សាលាធម្មសភា និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កុងស៊ុលចិនប្រចាំខេត្តសៀមរាប អះអាងថានឹងធ្វើកិច្ចសហការជាមួយសភាពាណិជ្ជមណ្ឌលសៀមរាប-ឧត្តរមានជ័យ ក្នុងការជំរុញកំណើតសេដ្ឋកិច្ចក្នុងតំបន់

កុងស៊ុលចិនប្រចាំខេត្តសៀមរាប អះអាងថានឹងធ្វើកិច្ចសហការជាមួយសភាពាណិជ្ជមណ្ឌលសៀមរាប-ឧត្តរមានជ័យ ក្នុងការជំរុញកំណើតសេដ្ឋកិច្ចក្នុងតំបន់

មន្រ្តីជាន់ខ្ពស់កម្ពុជា ជំរុញឲ្យគ្រប់ភាគីបង្កើនការខិតខំប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ក្នុងការឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ

មន្រ្តីជាន់ខ្ពស់កម្ពុជា ជំរុញឲ្យគ្រប់ភាគីបង្កើនការខិតខំប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ក្នុងការឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.