Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរការងារខេត្ត បើកវគ្គផ្សព្វផ្សាយស្ដីពី ការងារគ្រប់គ្រងហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ដល់រោងចក្រ សហគ្រាស គ្រឹះស្ថាននានា ក្នុងទូទាំងខេត្តសៀមរាប

ដោយ Pothe Thun
22/03/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្ត បានរៀបចំបើកវគ្គផ្សព្វផ្សាយស្ដីពី ការងារគ្រប់គ្រង ហត្ថពលកម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជាដល់រោងចក្រ សហគ្រាស គ្រឹះស្ថាននានា ទូទាំងខេត្តសៀមរាប ក្រោមអធិបតីភាពលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាអគ្គកុងស៊ុលវៀតណាម អគ្គកុងស៊ុលចិនប្រចាំ តំណាងកុងស៊ុលជប៉ុន កូរ៉េ បារាំង ក្រុមការងារគ្រប់គ្រងហត្ថពលកម្មបទេស នៃមន្ទីរការងារ និងស្នងការដ្ឋាននគរបាលខេត្ត អភិបាល អភិបាលរង ក្រុងស្រុក តំណាងមន្ទីរពាក់ព័ន្ធ ម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួនប្រមាណជិត២០០នាក់ ។

លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្ត មានប្រសាសន៍ថា វគ្គផ្សព្វផ្សាយនេះ មានគោលបំណង ពង្រឹងការគ្រប់គ្រងជនបរទេស ដែលមកប្រកបរបរ និងបំរើការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តសៀមរាប ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងសំដៅបង្កើនការយល់ដឹង និងចូលរួមអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់បន្ថយជាអតិបរមានូវការប្រើប្រាស់ហត្ថពលកម្មបរទេសដែលមិនស្របច្បាប់នៅក្នុងខេត្តសៀមរាប ។

លោក ច័ន្ទ សុខុមចិត្តា បានបន្តទៀតថា ដោយបានអនុវត្តតាមច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ មន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នាពេលកន្លងមកក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្ម បរទេសខេត្តសៀមរាប បានសហការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្នងការដ្ឋាន នគរបាលខេត្ត ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ជារៀងរាល់ឆ្នាំ ហើយតាមរយៈនៃការចុះធ្វើអធិការកិច្ចនេះ និយោជក ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ភាគច្រើន បានយល់ដឹង និងចូលរួមអនុវត្តច្បាប់ បានល្អប្រសើរ ដូច្នេះក្នុងឱកាសនេះ សូមសំណូមពរដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាស គ្រឹះស្ថានទាំងអស់ បន្តចូលរួមអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាពិសេសច្បាប់ស្តីពីការងារ និងច្បាប់ ស្តីពីអន្តោប្រវេសន៍ និងស្នើសុំកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងអជ្ញាធរមានសមត្ថកិច្ច ក្នុងការគ្រប់គ្រងហត្ថពលកម្មបរទេស ក្នុងខេត្តសៀមរាបយើងទាំងមូលផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធានារក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ ដែលជាការបង្កលក្ខណៈអំណោយ ផលដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការទាក់ទាញការវិនិយោគទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងលំហូរ នៃទេសចរណ៍បរទេសមកទស្សនាកម្ពុជារាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលបានជំរុញឱ្យកម្ពុជា សម្រេចបាននូវ កំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលជាងមួយទសវត្សចុងក្រោយនេះ។

លោកអភិបាលរងខេត្តសង្ឃឹមថា តាមរយៈនៃការផ្សព្វផ្សាយដ៏មានសារៈសំខាន់នាពេលនេះ លោក លោកស្រី នាយក ម្ចាស់អាជីវកម្ម តំណាង រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចូលរួម នឹងយល់ជ្រួតជ្រាបអំពីគោលបំណងនៃពិធី ព្រមទាំងចូលរួមផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីរួមចំណែកក្នុងការកាត់បន្ថយជាអតិបរមា និងឈានទៅលុបបំបាត់ នូវរាល់ការប្រើប្រាស់ហត្ថពលកម្មបរទេសមិនស្របច្បាប់ ព្រមទាំងចូលរួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រព័ន្ធ អនឡាញ បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀតសំដៅចូលរួមចំណែក ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម។ជំនួសមុខឱ្យរដ្ឋបាលខេត្ត ។

លោក លី សំរិទ្ធ ក៏មានក្តីសង្ឃឹម និង ជឿជាក់ផងដែរ ចំពោះការចូលរួមគាំទ្រពីសំណាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថិកិច្ចនានា ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសម្ចាស់ ឬនិយោជកនៃរោងចក្រ សហគ្រាស គ្រឹះស្ថាន ទូទាំងខេត្តសៀមរាប ដើម្បីពង្រឹងការគ្រប់គ្រង ហត្ថពលកម្មបរទេស និងការគ្រប់គ្រងជនបរទេស ឱ្យបានត្រឹមត្រូវតាមច្បាប់ សំដៅជំរុញការ អភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ឱ្យមានការរីកចម្រើនប្រកបដោយនិរន្តភាពជាបន្តទៀត ពិសេសបានស្នើសុំឱ្យអគ្គកុងស៊ុល ដែលមាននៅក្នុងខេត្តសៀមរាប ជួយបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលបានបំពេញការងារនៅតាមរោងចក្រ សហគ្រាសចូលរួមគោរពច្បាប់ កាត់បន្ថយបទល្មើស ល្បែងភ្នាល់ខុសច្បាប់ ការជួញដូរមនុស្ស ជួញដូរពលកម្មជាដើម ដើម្បីភាពសុខដុមនីយកម្មសង្គម ឱ្យល្អប្រសើរនៅពេលខាងមុខផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវ ទាង អេង ទៀ សីហា ដឹកនាំយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បត់បេះដូងក្រដាស ចូលរួមក្នុងយុទ្ធ Beyond The Games

លោកជំទាវ ទាង អេង ទៀ សីហា ដឹកនាំយុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បត់បេះដូងក្រដាស ចូលរួមក្នុងយុទ្ធ Beyond The Games

លោកជំទាវ ទាង អេង ទៀ សីហា ចូលរួមបត់បេះដូងក្រដាសបំបែកកំណត់ត្រា ”បេះដូងច្រើនជាងគេលើពិភពលោក” ដែលធ្លាប់មានជាង ៥០,០០០បេះដូង

លោកជំទាវ ទាង អេង ទៀ សីហា ចូលរួមបត់បេះដូងក្រដាសបំបែកកំណត់ត្រា ”បេះដូងច្រើនជាងគេលើពិភពលោក” ដែលធ្លាប់មានជាង ៥០,០០០បេះដូង

ព្រះវិហារ សាលាធម្មសភា និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព្រះវិហារ សាលាធម្មសភា និងសមិទ្ឋផលនានាជាច្រើនទៀត ក្នុងវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងជើង ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.