អភិបាលខេត្តសៀមរាបណែនាំឲ្យកងកម្លាំងសមត្ថកិច្ចទាំងអស់ក្នុងខេត្ត ត្រៀមគ្រប់លក្ខណៈក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅរដូវប្រាំងនេះ
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្ត និង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមឲ្យកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមឲ្យបាននូវគ្រប់លក្ខណៈក្នុងការចុះជួយអន្តរាគមន៍ទាល់ពេល សម្រាប់ការជួយសង្គ្រោះប្រជាពលរដ្ឋ ព្រោះថា នៅចំពោះមុខនេះ ជារដូវប្រាំង ហើយក៏មានការក្តៅហួតហែង និង អាចជួបនូវប្រធានស័ក្តិកើតឡើងផ្សេងៗជាយថាហេតុផងដែរ ជាពិសេសលើការខ្វះទឹកប្រើប្រាស់ដោយយោងតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកនិង ឧតុនិយម ដែលបានឲ្យដឹងថា ...