ក្រុមប្រទេស G7 ប្តេជ្ញាបញ្ឈប់ការនាំចូលប្រេងពីប្រទេសរុស្ស៊ី
ក្រុមប្រទេសអ្នកមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ កាលពីថ្ងៃអាទិត្យបានប្តេជ្ញាកាត់បន្ថយជាសន្សឹមៗនូវការពឹងផ្អែករបស់ខ្លួនលើប្រេងរបស់រុស្ស៊ី និងបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយចោទប្រកាន់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាបាននាំមកនូវ «ភាពអាម៉ាស់» មកឱ្យប្រទេសរុស្ស៊ី ជាមួយនឹងការឈ្លានពានលើប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា សេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេសទាំង៧ ដែលរួមមានប្រទេសបារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេសនិងសហរដ្ឋអាមេរិក មិនបានបញ្ជាក់ច្បាស់ទេថា ...