យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង ១០០នាក់ទៀតបានបាត់ខ្លួនក្នុងហេតុការណ៍បាក់អគារនៅនីហ្សេរីយ៉ា

យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង ១០០នាក់ទៀតបានបាត់ខ្លួនក្នុងហេតុការណ៍បាក់អគារនៅនីហ្សេរីយ៉ា

មនុស្សរហូតដល់ទៅ ១០០នាក់កំពុងបាត់ខ្លួន បន្ទាប់ពីអគារដ៏ខ្ពស់មួយដែលកំពុងសាងសង់នៅក្នុងរដ្ឋធានីពាណិជ្ជកម្ម Lagos របស់ប្រទេសនីហ្សេរីយ៉ា បានបាក់កាលពីថ្ងៃចន្ទទី១ខែវិច្ឆិកា ធ្វើឲ្យកម្មករសំណង់ត្រូវកប់នៅក្រោមគំនរបាក់បែក។ សាកសពមនុស្ស៤នាក់ត្រូវបានរកឃើញ ហើយយ៉ាងហោចណាស់អ្នកនៅរស់រានមានជីវិតបីនាក់ត្រូវបានទាញចេញកាលពីយប់ថ្ងៃចន្ទ ខណៈក្រុមអ្នកជួយសង្គ្រោះប្រឹងប្រែងដើម្បីជួយមនុស្សឲ្យបានទាន់ពេលវេលា នៅកន្លែងកើតហេតុក្នុងសង្កាត់ Ikoyi។ កម្មករបានប្រាប់រ៉យទ័រថា ប្រហែលជាមានមនុស្ស១០០នាក់កំពុងធ្វើការ នៅពេលដែលអគារនេះបាក់។ រដ្ឋាភិបាលរដ្ឋ Lagos បាននិយាយថា អគារនេះមានកម្ពស់ ២២ជាន់ ...

Recommended

សូម Like និង Follow ពួកយើង