ប្រទេសហ្វាំងឡង់ និងស៊ុយអែតកំពុងសម្លឹងមើលឱកាសចូលជាសមាជិកអង្គការ NATO
រុស្ស៉ីបានប្រព្រឹត្តកំហុសយុទ្ធសាស្ត្រមួយដ៏ធំ ខណៈប្រទេសហ្វាំងឡង់ និងស៊ុយអែតកំពុងសម្លឹងមើលឱកាសចូលជាសមាជិកអង្គការ NATO ក្នុងពេលឆាប់ៗនេះ ឬយ៉ាងយូរនៅរដូវក្ដៅខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស The Times ដែលបាន ស្រង់សម្ដីមន្ត្រីលោកខាងលិចជាច្រើនរូប។ ...