រយៈពេល៣ខែដើមឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាចូលរួមសង់បង្គន់អនាម័យជូនពលរដ្ឋបានចំនួនជាង៧០បង្គន់
ដោយគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរជាសំខាន់ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង PAAGERA បានផ្តល់ថវិកាបដិភាគដល់ប្រជាពលរដ្ឋ ក្នុងការសង់បង្គន់អនាម័យតាមផ្ទះ។ គម្រោងនេះ បានផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ និងកាត់បន្ថយចំណាយលើថ្លៃព្យាបាលជំងឺ ដែលបង្កឡើងដោយការបន្ទោបង់ពាសវាលពាសកាល។ គម្រោងទទួលបានជំនួយពីប្រទេសបារាំងបាន និងកំពុងបន្តអនុវត្តន៍តាមភូមិរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២០ គម្រោងនេះបានសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋសរុបមានចំនួន៧០បង្គន់ ។ បើតាមលោក ឡៃ ...