Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រយៈពេល៣ខែដើមឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាចូលរួមសង់បង្គន់អនាម័យជូនពលរដ្ឋបានចំនួនជាង៧០បង្គន់

ដោយ Pothe Thun
06/04/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
រយៈពេល៣ខែដើមឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាចូលរួមសង់បង្គន់អនាម័យជូនពលរដ្ឋបានចំនួនជាង៧០បង្គន់
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរជាសំខាន់ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង PAAGERA បានផ្តល់ថវិកាបដិភាគដល់ប្រជាពលរដ្ឋ ក្នុងការសង់បង្គន់អនាម័យតាមផ្ទះ។ គម្រោងនេះ បានផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ និងកាត់បន្ថយចំណាយលើថ្លៃព្យាបាលជំងឺ ដែលបង្កឡើងដោយការបន្ទោបង់ពាសវាលពាសកាល។ គម្រោងទទួលបានជំនួយពីប្រទេសបារាំងបាន និងកំពុងបន្តអនុវត្តន៍តាមភូមិរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២០ គម្រោងនេះបានសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋសរុបមានចំនួន៧០បង្គន់ ។

បើតាមលោក ឡៃ ប៉ូទី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក និងជាប្រធានក្រុមការងារអនុវត្តគម្រោងសុវុឌ្ឍកម្ម និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) បានឱ្យដឹងនៅរសៀលថ្ងៃទី០៦ ខែមេសានេះថា គម្រោង PAAGERA បានចាប់ផ្តើមផ្តល់ថវិកាបដិភាគក្នុងការសាងសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋក្នុងតំបន់អង្គរពីឆ្នាំ២០១៨មក។ ហើយ៣ខែដើមឆ្នាំនេះ គម្រោងសង់បង្គន់៧០ជូនពលរដ្ឋចំនួន៣ឃុំ មានឃុំដូនកែវ២៤បង្គន់ ឃុំរុនតាឯក២៩បង្គន់ និងឃុំបល័ង្ក១៧បង្គន់ ។

លោក ឡៃ ប៉ូទី បញ្ជាក់ថា ក្នុងគម្រោងថវិកាបដិភាគសង់បង្គន់អនាម័យនេះ អាជ្ញាធរជាតិអប្សរា បានផ្តល់នូវជម្រើស៣ប្រភេទសម្រាប់ពលរដ្ឋជ្រើសរើស ដែលជម្រើសទី១អាជ្ញាធរជាតិអប្សរាផ្តល់ថវិកា៤០ភាគរយ, ជម្រើសទី២ ថវិកា៣០ភាគរយ និងទី៣ ចំនួន២០ភាគរយ ក្នុងនោះប្រជាពលរដ្ឋដែលយកជម្រើសទី១ ត្រូវចូលរួមថវិកាសង់បង្គន់ត្រឹមតែចំនួន ១៥៦,០០០រៀល, ជម្រើសទី ២ ថវិកា២៩៤,០០០រៀល និងជជ្រើសទី៣ ថវិកា ៤៦៤,០០០រៀល គឺទៅតាមតម្លៃស្តង់ដាបង្គន់ដែលគម្រោងបានសិក្សាតម្លៃចន្លោះពី ២៦ម៉ឺន, ៤២ម៉ឺន និង ៥៨ម៉ឺនរៀលសម្រាប់ប្រភេទបង្គន់នីមួយៗ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោកបន្ថែមថា ទៀតថា គម្រោងនេះមានសារសំខាន់ណាស់ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុ ងមូលដ្ឋានលើផ្នែកអនាម័យ ការបន្ទោរបង់ ធ្វើយ៉ាងណាឱ្យមានបង្គន់អនាម័យប្រើប្រាស់គ្រប់ផ្ទះ ជៀសវាងការបន្ទោរបង់ពាសវាលពាសកាល ដែលបង្កើតឱ្យមានជំងឺឆ្លងផ្សេងៗ ខាតបង់ថវិកា និងពេលវេលារបស់ប្រជាពលរដ្ឋ ។ ក្នុងនោះដែរតាំងពីឆ្នាំ២០១៨មក អាជ្ញាធរជាតិអប្សរាបានចូលរួមថវិកាបដិភាគ ដើម្បីសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋក្នុងរមណីយដ្ឋានអង្គរបានចំនួន ១,២០០បង្គន់រួចហើយ ៕

អត្ថបទ និង រូបភាព៖ បូ សាវី

Tags: PAAGERAបង្គន់​អនាម័យអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អត្រាស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅប្រទេសអ៉ីតាលី ធ្លាក់ចុះមកត្រឹម៥២៥នាក់ក្នុងមួយថ្ងៃ

អត្រាស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅប្រទេសអ៉ីតាលី ធ្លាក់ចុះមកត្រឹម៥២៥នាក់ក្នុងមួយថ្ងៃ

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីតែ៤៧នាក់ក្នុងមួយថ្ងៃ ជាចំនួនទាបបំផុតគិតចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីតែ៤៧នាក់ក្នុងមួយថ្ងៃ ជាចំនួនទាបបំផុតគិតចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានប្រគល់ជូនគណៈកម្មការជំនាញពិនិត្យ និងសិក្សា

សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានប្រគល់ជូនគណៈកម្មការជំនាញពិនិត្យ និងសិក្សា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.