ព័ត៌មានជាតិទូទៅ

ដំណឹងទូទៅ (categorized)

យ៉ាងហោចណាស់ មនុស្សជាង ៥០នាក់ស្លាប់ ក្នុងគ្រោះថ្នាក់អណ្តូងរ៉ែនៅតំបន់ Siberiaប្រទេសរុស្ស៊ី

មនុស្សជាង ៥០នាក់ ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅក្នុងហេតុការណ៍ផ្ទុះឆេះ នៅឯអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង ស្ថិតនៅក្នុងតំបន់ ស៊ីបេរី (Siberia) ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមសារព័ត៌មានក្នុងស្រុករុស្ស៊ី មនុស្ស ៥២នាក់បានស្លាប់...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីគោរពវិញ្ញាណក្ខន្ធអតីតវីរៈយុទ្ធជនដែលបានបូជាជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ក្នុងឱកាសខួបលើកទី៦៨ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអតីតវីរៈយុទ្ធជនដែលបានបូជាជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ នៅវិមានរំលឹកគុណអតីតវីរៈយុទ្ធជន ដែលស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប និងដើម្បីអបអរសាទរដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យមើលដំណើរការរៀបចំ ផ្នែកបច្ចេកទេស ក្រុមការងារពិសេស ទទក ផ្សាយផ្ទាល់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញទៅពិនិត្យមើលក្រុមការងារពិសេសទូរទស្សន៏ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ដែលកំពុងរៀបចំ តភ្ជាប់បណ្តាញខ្សែកាបអុបទិក និងការងារបច្ចេកទេស ដើម្បីត្រៀមធ្វើការផ្សាយផ្ទាល់កម្មវិធីប្រារព្ធខួបអនុស្សាវរីយ៏លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ។ តាមការបញ្ជាក់របស់ ឯកឧត្តម...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល

សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី ១ នៃរដ្ឋសភា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី ពុទ្ធសាសនា នៅគេហដ្ឋាននៃសព ក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។...

ព័ត៌មានលំអិត
Page 12 of 23 1 11 12 13 23

Recommended

សូម Like និង Follow ពួកយើង