ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

គ្រោះទឹកជំនន់នៅជប៉ុន៖មនុស្សស្លាប់កើនដល់៥០នាក់ ខណៈភ្លៀងនឹងបន្តធ្លាក់ខ្លាំង រហូតដល់ថ្ងៃព្រហស្បតិ៍

(ជប៉ុន)៖ ក្រុមអ្នកជួយសង្រ្គោះជប៉ុននៅថ្ងៃអង្គារនេះ កំពុងបង្កើន និងពន្លឿនកិច្ចខិត ខំប្រឹងប្រែង របស់ពួកគេ ក្នុងការស្វែងរក ក៏ដូចជាជួយសង្រ្គោះប្រជាជន ដែលកំពុងជាប់គាំងដោយសារទឹកជំនន់ និងគ្រោះរអិលបាក់ដី នៅភាគខាងលិចនៃប្រទេស ជាទីដែលមនុស្សយ៉ាងហោច ៥០នាក់ ត្រូវបាន គេរាយការណ៍ថាស្លាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៧...

ព័ត៌មានលំអិត

ចិនប្រកាសរកឃើញ «ជំងឺផ្តាសាយជ្រូកប្រភេទថ្មី» ដែលអាចក្លាយជាជំងឺរាតត្បាតសកល

(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងប្រទេសចិន បានរកឃើញជំងឺផ្ដាសាយជ្រូកប្រភេទថ្មីមួយ ដែលមានសក្ដានុពលខ្ពស់ អាចក្លាយទៅជាជំងឺឆ្លងរាតត្បាតសកល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០។ ជំងឺផ្ដាសាយជ្រូកថ្មីខាងលើនេះត្រូវបានដាក់ឈ្មោះថា «G4 virus» និងមានដើមកំណើតកើតចេញពីអំបូរវីរុសផ្ដាសាយជ្រូក H1N1។ H1N1 បានឆ្លងរាតត្បាតពេញសកលលោក កាលពីឆ្នាំ២០០៩។ ក្រុមអ្នកវិទ្យាសាស្ត្រចិន...

ព័ត៌មានលំអិត

ចិនដោះលែងទាហានឥណ្ឌា១០នាក់ដែលត្រូវបានចាប់ខ្លួនពេលផ្ទុះជម្លោះព្រំដែនរវាងគ្នា

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌានៅថ្ងៃសុក្រនេះបានឱ្យដឹងថា ចិនបានដោះលែងកងទ័ពឥណ្ឌា ១០នាក់់ ដែលត្រូវបានចាប់ខ្លួនកំឡុងការផ្ទុះអាវុធដាក់គ្នា នៅឯតំបន់ព្រំដែនជម្លោះរវាងប្រទេសទាំង ២ នៃតំបន់ជួរភ្នំហិម៉ាល័យ (Himalayas) ដែលបណ្ដាលឱ្យកងទ័ពឥណ្ឌាយ៉ាងហោច ២០នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។ បើតាមទីភ្នាក់ងារព័ត៌មានឥណ្ឌា Press Trust of...

ព័ត៌មានលំអិត

ចាប់ពីខែកក្កដាតទៅ អ្នកចូលប្រទេសអូស្ត្រាលីនឹងត្រូវបង់ប្រាក់ ១,៩០០ដុល្លារ សម្រាប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ

ចាប់ពីថ្ងៃទី០១ ខែកក្កដា ខាងមុខនេះតទៅ អ្នកដំណើរបរទេសដែលមកដល់រដ្ឋឃ្វីនស៍ឡែន (Queensland) ប្រទេសអូស្ត្រាលីនឹងតម្រូវឲ្យបង់ប្រាក់ សម្រាប់ការធ្វើចត្តាឡីស័កនៅសសណ្ឋាគាររយៈពេល ១៤ថ្ងៃប្រមាណ ២,៨០០ដុល្លារអូស្ត្រាលី ឬស្មើនឹង ១,៩០០ដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ ។ ឃ្វីនស៍ឡែន ជារដ្ឋដំបូងបង្អស់របស់អូស្ត្រាលី...

ព័ត៌មានលំអិត

ទីបំផុតឥណ្ឌាដកបំរាមពីការនាំចេញថ្នាំគ្រុនចាញ់ hydroxychloroquine ក្រោយ WHO បដិសេធប្រសិទ្ធភាពថ្នាំនេះ

ប្រទេសឥណ្ឌាដែលរ៉ាប់រងការនាំចេញថ្នាំប្រឆាំងគ្រុនចាញ់ អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) រហូតដល់ ៧០% ទៅកាន់ទីផ្សារពិភពលោកនោះ បានប្រកាសដកបំរាមនាំចេញថ្នាំប្រភេទនេះទាំងស្រុងហើយ ក្រោយអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ថ្នាំប្រភេទនេះមិនមានសុវត្ថិភាព ក្នុងការប្រើប្រាស់ ដើម្បីទប់ទល់នឹង COVID-19 នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា...

ព័ត៌មានលំអិត

ត្រឹមពេលតែ១ថ្ងៃ ប្រេស៊ីលរកឃើញអ្នកឆ្លងCOVID-19ថ្មីៗជាង ២០,០០០នាក់ទៀត

 នៅក្នុងរបាយការណ៍ប្រចាំថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅប្រេស៊ីឡា) ប្រទេសប្រេស៊ីលបានកត់ត្រាចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ២០,៦៤៧នាក់ និងករណីស្លាប់ថ្មីៗចំនួន ៦២៧នាក់ឯណោះ។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។ ប្រការនេះវាធ្វើឲ្យតួលេខសរុបនៃករណី COVID-19 នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ សរុបហក់ឡើងដល់ ៨៨៨,២៧១ករណី ក្នុងនោះអ្នកស្លាប់សរុបកើនដល់...

ព័ត៌មានលំអិត

ទើបប្រកាសជោគជ័យលើCOVID-19មិនបានយូរប៉ុន្មានផង នូវែលសេឡង់រកឃើញអ្នកផ្ទុកជំងឺនេះពីរនាក់ថ្មីទៀត!

 នូវែលសេឡង់នៅថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញវីរុសកូរ៉ូណា (COVID-19) លើមនុស្សពីរនាក់ដែលទើបតែធ្វើដំណើរត្រឡប់មកពីចក្រភពអង់គ្លេសវិញ ជាការបិទបញ្ចប់ការមិនមានករណីឆ្លងថ្មីៗ នារយៈពេល ២៤ថ្ងៃជាប់ៗគ្នាមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។ រដ្ឋាភិបាលនូវែលសេឡង់ បានដកចេញវិធានការរឹតត្បិតសង្គម និងសេដ្ឋកិច្ច លើកលែងតែការត្រួតពិនិត្យព្រំដែនកាលពីសប្ដាហ៍មុន បន្ទាប់ពីប្រកាសថាខ្លួនមិនមានករណីឆ្លងថ្មី ឬករណីសកម្មនៃ COVID-19...

ព័ត៌មានលំអិត

ចិនទទួលជោគជ័យក្នុងការបាញ់បង្ហោះ ផ្កាយរណបអង្កេតមហាសមុទ្រ

 ប្រទេសចិនទើបតែបានទទួលជោគជ័យក្នុងការបាញ់បង្ហោះ ផ្កាយរណបអង្កេតមហាសមុទ្រមួយគ្រឿង ដែលមានឈ្មោះសម្គាល់ថា HY-1D កាលវេលាម៉ោង ២៖៣១នាទីទាបភ្លឺថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ ផ្កាយរណបខាងលើនេះត្រូវបានបាញ់បង្ហោះឡើង ដោយប្រើប្រាស់រ៉ុក្កែត Long March-2C ហើយវានឹងត្រូវចូលរួមនៅក្នុងបេសកកម្ម បង្កើតបណ្តាញផ្កាយរណបចិន សម្រាប់សម្រួលដល់ការធ្វើនាវាចរនៅតាមដែនសមុទ្រ។ HY-1D នឹងត្រូវដាក់ឲ្យធ្វើប្រតិបត្តិការរួម...

ព័ត៌មានលំអិត

ចិនព្រមានអាមេរិកចំៗ «កុំធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឱ្យសោះព្រោះវានឹងបំផ្លាញសន្តិសុខនិងស្ថេរភាពអន្តរជាតិ»

 ចិនបានព្រមានអាមេរិកចំៗតែម្តង កុំធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឱ្យសោះ ព្រោះវាជាទង្វើដែលនឹងបំផ្លាញដល់សន្តិសុខ និងស្ថេរភាពអន្តរជាតិ ខណៈទំនាក់ទំនងរវាងមហាអំណាចទាំង ២ ត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមត្រជាក់ថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន News Week នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។ ការព្រមានខាងលើរបស់ទីក្រុងប៉េកាំង ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលលោក ដូណាល់...

ព័ត៌មានលំអិត

យានមុជទឹកចិនHaidou-1បំបែកកំណត់ត្រាថ្មី ដោយអាចមុជចុះក្នុងបាតសមុទ្រជម្រៅជិត១១គីឡូម៉ែត្រ

 យានមុជទឹកគ្មានមនុស្សបើកមួយគ្រឿងឈ្មោះ ហៃតូវ-១ (Haidou-1) របស់ប្រទេសចិន ទើបតែបំបែកកំណត់ត្រាថ្មីរបស់វា តាមរយៈការមុជ ចុះទៅក្រោមផ្ទៃសមុទ្របានជម្រៅរហូតដល់ ១០,៩០៧ម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។ ក្រុមការងារនៃវិទ្យាស្ថានម៉ាស៉ីនស្វ័យប្រវត្តិក្រុង ហ្សិនយ៉ាង (Shenyang) បានឲ្យដឹងថា ការបំបែកកំណត់ត្រាខាងលើ ត្រូវបានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះនៅឯចំណុច ឆាលឡេងជឺឌីប...

ព័ត៌មានលំអិត
Page 22 of 64 1 21 22 23 64

Recommended

សូម Like និង Follow ពួកយើង