Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ចិនព្រមានអាមេរិកចំៗ «កុំធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឱ្យសោះព្រោះវានឹងបំផ្លាញសន្តិសុខនិងស្ថេរភាពអន្តរជាតិ»

ដោយ Pothe Thun
09/06/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
ចិនព្រមានអាមេរិកចំៗ  «កុំធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឱ្យសោះព្រោះវានឹងបំផ្លាញសន្តិសុខនិងស្ថេរភាពអន្តរជាតិ»
69
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ចិនបានព្រមានអាមេរិកចំៗតែម្តង កុំធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឱ្យសោះ ព្រោះវាជាទង្វើដែលនឹងបំផ្លាញដល់សន្តិសុខ និងស្ថេរភាពអន្តរជាតិ ខណៈទំនាក់ទំនងរវាងមហាអំណាចទាំង ២ ត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅមាត់ជ្រោះនៃសង្រ្គាមត្រជាក់ថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន News Week នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។

ការព្រមានខាងលើរបស់ទីក្រុងប៉េកាំង ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិភាក្សាគ្នាពីការចាប់ផ្ដើមឡើងវិញ នូវការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ បន្ទាប់ពីបានផ្អាកអស់រយៈពេលជិត ៣០ឆ្នាំមកនេះ។ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយីង (Hua Chunying) បាននិយាយថា ទីក្រុងប៉េកាំងពិតជាមានការព្រួយបារម្ភជាខ្លាំង ក្រោយទទួលបានព័ត៌មានថា សហរដ្ឋអាមេរិកកំពុងពិភាក្សាពីការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។

លោកស្រី Hua បានគូសបញ្ជាក់ដូច្នេះថា «សន្ធិសញ្ញា CTBT ដែលបានបង្កើតបទដ្ឋានអន្តរជាតិ លើការហាមឃាត់ការធ្វើតេស្ដអាវុធនុយក្លែអ៊ែរ គឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធគ្រប់គ្រងអាវុធនុយក្លេអ៊ែរអន្តរជាតិ និងជាមធ្យោបាយដ៏មានសារៈសំខាន់ ក្នុងការលើកកម្ពស់ការរំសាយ និងមិនឱ្យមានការរីកសាយអាវុធនុយក្លេអ៊ែរ… ដូច្នេះយើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមិនធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើយ ព្រោះវានឹងបំផ្លាញដល់សន្តិសុខ និងស្ថេរភាពពិភពលោក»។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

គួរបញ្ជាក់ថា ព័ត៌មានថាក្រុមមន្ត្រីជាន់ខ្ពស់ នៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងពិភាក្សាគ្នាពីការចាប់ផ្ដើមឡើងវិញ នូវការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ត្រូវបានរាយការណ៍មុនគេកាលពីខែឧសភាកន្លងទៅ ដោយកាសែតអាមេរិក Washington Post។ កាសែតអាមេរិកបានបន្តទៀតថា គម្រោងធ្វើតេស្ថអាវុធនុយក្លេអ៊ែរនេះ គឺមានគោលបំណងបង្ខំឱ្យចិន និងរុស្ស៊ីចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រីភាគីថ្មីមួយ ខណៈកិច្ចព្រមព្រៀងចាស់ START នឹងត្រូវអស់សុពលភាពនៅខែកុម្ភៈ ឆ្នាំក្រោយនេះហើយ។ ប៉ុន្តែចិនធ្លាប់បានប្រកាសបដិសេធជាច្រើនលើកថា ខ្លួននឹងមិនចូលរួមឡើយ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ដើមឈើ២៦ដើម រលំនិងបាក់មែកក្រោយមានភ្លៀងលាយនឹងខ្យល់កន្រ្តាក់ ក្នុងក្រុងសៀមរាប

ដើមឈើ២៦ដើម រលំនិងបាក់មែកក្រោយមានភ្លៀងលាយនឹងខ្យល់កន្រ្តាក់ ក្នុងក្រុងសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលថវិកាសប្បុរសធម៌ពី កងឯកភាពកម្ចាត់មីនទី៤ ខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលថវិកាសប្បុរសធម៌ពី កងឯកភាពកម្ចាត់មីនទី៤ ខេត្តសៀមរាប

អាជ្ញាធរខេត្ត និងអង្គការសកម្មភាពដើម្បីកុមារចែកអំណោយដល់ គ្រួសារកុមាររងគ្រោះ និងងាយរងគ្រោះដោយការរំលោភ និងកេងប្រវ័ញ្ចផ្លូវភេទចំនួន ៦០គ្រួសារ

អាជ្ញាធរខេត្ត និងអង្គការសកម្មភាពដើម្បីកុមារចែកអំណោយដល់ គ្រួសារកុមាររងគ្រោះ និងងាយរងគ្រោះដោយការរំលោភ និងកេងប្រវ័ញ្ចផ្លូវភេទចំនួន ៦០គ្រួសារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.