Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាជ្ញាធរខេត្ត និងអង្គការសកម្មភាពដើម្បីកុមារចែកអំណោយដល់ គ្រួសារកុមាររងគ្រោះ និងងាយរងគ្រោះដោយការរំលោភ និងកេងប្រវ័ញ្ចផ្លូវភេទចំនួន ៦០គ្រួសារ

ដោយ Pothe Thun
11/06/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អាជ្ញាធរខេត្ត និងអង្គការសកម្មភាពដើម្បីកុមារចែកអំណោយដល់ គ្រួសារកុមាររងគ្រោះ និងងាយរងគ្រោះដោយការរំលោភ និងកេងប្រវ័ញ្ចផ្លូវភេទចំនួន ៦០គ្រួសារ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តសៀមរាប សហការជាមួយនឹងអង្គការសកម្មភាពដើម្បីកុមារ (APLE) បានជួបសំណេះសំណាល និងចែកអំណោយដល់ គ្រួសារកុមាររងគ្រោះ និងងាយរងគ្រោះដោយការរំលោភ និងកេងប្រវ័ញ្ចផ្លូវភេទចំនួន ៦០គ្រួសារ មកពី សង្កាត់សៀមរាប សង្កាត់គោកចក និងសង្កាត់ស្លរក្រាម នៃក្រុងសៀមរាប។

លោកស្រីអភិបាលរងខេត្ត បានអំពាវនាវដល់ អាណាព្យាបាល និងអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត លើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលហេតុបង្កឲ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទ ការនាំឆ្លងដែនខុសច្បាប់ និងការរំលោភបំពាននានា លើកុមារ។ ក្នុងនោះ ដើម្បីអនុវត្តន៍សកម្មភាពទាំងនេះឲ្យទទួលបានប្រសិទ្ធភាព ទាំងក្រុមការងារថ្នាក់ក្រុង-ស្រុក និងឃុំ-សង្កាត់ ត្រូវរៀបចំផែនការសកម្មភាព គ្រោងកញ្ចប់ថវិកាលើការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឲ្យបានសមស្រប ឆ្លើយតបទៅនឹងបញ្ហា និងតម្រូវក្នុងមូលដ្ឋានរបស់ខ្លួន ។

ជាមួយនោះ លោកស្រីអភិបាលរងខេត្ត ក៏បានលើកយកនូវបញ្ហាអ្នកសុំទានក្នុងក្រុងសៀមរាប ដើម្បីឲ្យអាជ្ញាធរធ្វើការដោះស្រាយជាបន្ទាន់ផងដែរ។ ក្នុងនោះ មានមានកុមារមួយចំនួន បានចូលរួមសកម្មភាពទាំងនោះ ដែលវាបានរំលោភដល់សិទ្ធកុមារ ដូចជាធ្វើការហួសកម្លាំង មិនបានចូលសាលា និងអាចឈានទៅដល់អំពើរជួញដូរផ្លូវភេទផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បាន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសក្នុងខេត្តសៀមរាប សូមមានការអត់ធ្មត់ ចៀសវាងការធ្វើចំណាកស្រុកទៅធ្វើការនៅបរទេស តាមការលួងលោមរបស់មេខ្យល ខណៈនៅបណ្ដាប្រទេសជិតខាង និងពិភពលោក នៅពុំទាន់បង្ហាញពីការទប់ស្កាត់នៃការចម្លងទាំងស្រុងនៃជំងឺកូវីដ១៩ឡើយ។ សូមប្រជាពលរដ្ឋទាំងអស់ រង់ចាំសេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជាជាផ្លូវការអំពីការបើកព្រំដែនរវាងប្រទេសជិតខាង មុននឹងសម្រេចចិត្តធ្វើចំណាកស្រុក។

សូមជម្រាបថា អំណោយដែលបានប្រគល់ជូន នាពេលនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ,ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,អំបិល ១កញ្ចប់ ,សាប៊ូដុសខ្លួន ១ប្រអប់ ,សាប៊ូម្សៅ ១កញ្ចប់ ,ប្រេងឆា ១ដប ,អាកុលលាងដៃ ២ដប ,ម៉ាសក្រណាត់ ១ដុំ និងថវិការចំនួន ៤ម៉ឺនរៀល ៕

អត្ថបទ និង រូបថត ៖ អ៊ុន ណារាជ្យ
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភោជនីយដ្ឋានចំនួនពីរទៀតនៅខាងមុខអង្គរបានរុះរើ ដើម្បីរៀបចំជាទេសភាពបៃតង

ភោជនីយដ្ឋានចំនួនពីរទៀតនៅខាងមុខអង្គរបានរុះរើ ដើម្បីរៀបចំជាទេសភាពបៃតង

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣

ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣

អាជ្ញាធរខេត្តនិងអង្គការជំនួយផ្នែកច្បាប់ បើកសិក្ខាសាលាពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តច្បាប់ ស្ដីពីរបបសារព័ត៌មាន

អាជ្ញាធរខេត្តនិងអង្គការជំនួយផ្នែកច្បាប់ បើកសិក្ខាសាលាពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តច្បាប់ ស្ដីពីរបបសារព័ត៌មាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.