Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តនិងអង្គការជំនួយផ្នែកច្បាប់ បើកសិក្ខាសាលាពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តច្បាប់ ស្ដីពីរបបសារព័ត៌មាន

ដោយ Pothe Thun
11/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តនិងអង្គការជំនួយផ្នែកច្បាប់ បើកសិក្ខាសាលាពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តច្បាប់ ស្ដីពីរបបសារព័ត៌មាន
91
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នាក្រុងសៀមរាប មានរៀបចំសិក្ខាសាលា ពិភាក្សាជាមួយអង្គភាពពាក់ព័ន្ធលើការអនុវត្តច្បាប់ ស្ដីពីរបបសារព័ត៌មាន ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប សហការរៀបចំដោយ អង្គការជំនួយផ្នែកច្បាប់ និងមន្ទីរព័ត៌មានខេត្តសៀមរាប ព្រមទាំងមានអ្នកសារព័ត៌មានក្នុងខេត្ត ចំនួន១០អង្គភាពផងដែរ។

លោកអភិបាលរងខេត្ត បង្ហាញថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ទៅច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជា ដើម្បីធ្វើឲ្យវិស័យព័ត៌មាន កាន់តែមានភាពល្អប្រសើរ ក្រមសីលធម៌ និងវិជ្ជាជីវៈ។ ក្នុងនោះអ្នកសារព័ត៌មាន គួរចៀសវាង ប្រើប្រាស់តួនាទី និងសិទ្ធជាអ្នកសារព័ត៌មាន ជំនួសការងាររបស់សមត្ថកិច្ចជំនាញ និងបំពានលើសិទ្ធអ្នកដទៃ។ ទន្ទឹមនោះ អ្នកសារព័ត៌មាន គប្បីបង្ហាញនូវចំណេះដឹងរបស់ខ្លួន ចូលរួមផ្សព្វផ្សាយពី ចំណុចអភិវឌ្ឍរបស់រាជធានី-ខេត្តនីមួយៗ ក្នុងនោះវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបជាដើម។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប លើកឡើងថា សិក្ខាសាលានាពេលនេះ បានចូលរួមផ្ដល់ចំណេះដឹងបន្ថែម ដល់អ្នកសារព័ត៌មាន ឲ្យយល់កាន់តែច្បាស់ពីសិទ្ធ និងតួនាទីរបស់ខ្លួន ជាពិសេសធ្វើឲ្យមានភាពស៊ីសង្វាក់គ្នារវាងអាជ្ញាធរ និងអ្នកសារព័ត៌មាន គ្រប់និន្នាការក្នុងខេត្តសៀមរាប។ ជាមួយនោះ មន្ទីរព័ត៌មានខេត្តសៀមរាប បានបំពេញតួនាទីយ៉ាងខ្ជាប់ខ្ជួន ក្នុងនាមជាសេនាធិការរបស់ក្រសួងព័ត៌មាន ដើម្បី សម្របសម្រួលរវាងអាជ្ញាធរខេត្ត មន្ទីរ-អង្គភាពជំនាញ ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រសួងព័ត៌មាន បាននិងកំពុងពង្រាងច្បាប់ស្ដីពីសិទ្ធទទួលព័ត៌មាន ក្នុងគោលបំណងធានាឱ្យសាធារណជនគ្រប់រូបនូវសិទ្ធិ សេរីភាព ក្នុងការទទួលបានព័ត៌មាន ពីស្ថាប័នសាធារណៈ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមការបង្ហាញពី លោកមេធាវី អ៊ុន ច័ន្ទថុល តំណាងអង្គការជំនួយផ្នែកច្បាប់នៅកម្ពុជា (LAC) គម្រោងការពារក្តីជូនដល់អ្នកសារព័ត៌មាននេះ មានរយៈពេល១៨ ខែ ចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២០នេះ នាពេលកន្លងមក អង្គការបានការពារក្តីជូនអ្នកសារព័ត៌មានចំនួន ១៣ករណី មានអ្នកសារព័ត៌មានពាក់ព័ន្ធចំនួន ២២នាក់ ស្ថិតក្នុងខេត្តចំនួន៩ ហើយក្នុងនោះ ក៏មាន០២ ករណីក្នុងខេត្តសៀមរាបផងដែរ ។ កន្លងមកអង្គការជំនួយផ្នែកច្បាប់ បានបណ្តុះបណ្តាល និង ពង្រឹងផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន បានចំនួន០៣លើក និងមានអ្នកចូលរួម សរុបចំនួន ៩១ នាក់ ៕

អត្ថបទ និង រូបថត ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: របបសារព័ត៌មានអង្គការជំនួយផ្នែកច្បាប់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចិនទទួលជោគជ័យក្នុងការបាញ់បង្ហោះ ផ្កាយរណបអង្កេតមហាសមុទ្រ

ចិនទទួលជោគជ័យក្នុងការបាញ់បង្ហោះ ផ្កាយរណបអង្កេតមហាសមុទ្រ

រដ្ឋបាលស្រុកស្រីស្នំ គ្រោងរៀបចំតំបន់រមណីយដ្ឋានក្នុងស្រុក រួមនិងផ្សារណាត់ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត

រដ្ឋបាលស្រុកស្រីស្នំ គ្រោងរៀបចំតំបន់រមណីយដ្ឋានក្នុងស្រុក រួមនិងផ្សារណាត់ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បើកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹតការ នៃក្រសួងព័ត៌មាន

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បើកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹតការ នៃក្រសួងព័ត៌មាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.