អាជ្ញាធរសុខាភិបាលឥណ្ឌា បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរកឃើញករណីស្លាប់ថ្មីៗ ដោយសារជំងឺ COVID-19 ចំនួន ៧២ នាក់បន្ថែមទៀត ខណៈករណីឆ្លងថ្មីៗចំនួន ១,៤៣៣ករណី ក៏ត្រូវបានរាយការណ៍នៅក្នុងថ្ងៃជាមួយគ្នានេះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់...
ព័ត៌មានលំអិតនាថ្ងៃសុក្រនេះកូរ៉េខាងត្បូងបានប្រកាសរកឃើញករណីឆ្លង COVID-19 ចំនួន ០៩នាក់ថែមទៀត ក្នុងនោះមានតែមួយករណី ប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុកផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។ ប្រការនេះធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ ១០,៧៧៤ករណី។ ចំណែកអ្នកជំងឺម្នាក់ ទៀតក៏បានបាត់បង់ជីវិតផងដែរ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤៨នាក់...
ព័ត៌មានលំអិតអ្នកជំងឺ COVID-19 សរុប ២៦,០៩៧នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ, មណ្ឌលថែទាំ និងនៅតាមសហគមន៍ធំៗ នៅទូទាំងចក្រភពអង់គ្លេស គិតត្រឹមថ្ងៃពុធម្សិលមិញ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនីក រ៉ាអេប (Dominic Raab) ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា...
ព័ត៌មានលំអិតវិធានការបិទប្រទេស និងរឹតត្បិតនានាប្រឆាំងនឹង COVID-19 បាននិងកំពុងផ្ដល់ឱកាសឱ្យសត្វជាច្រើន រីករាយនឹងសេរីភាពរបស់ពួកវា នៃពិភពលោកដ៏ស្ងប់ស្ងាត់ ដោយពួកអាចដើរហើរ និងហែលទឹកលេង តាមអំពើចិត្ត ហើយខ្លះទៀតអាចចូលលេងដល់ទីក្រុង កំឡុងការឆ្លងរាតត្បាតនៃចំនួនដ៏កាចសាហាវមួយនេះ ដែលបានផ្ដាច់ ជិវិតមនុស្សច្រើនជាង ២០ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងសរុប ទូទាំងពិភពលោកលើស ៣លាននាក់នោះ។ នៅឯតំបន់ដែនទឹក បូសផររឹស (Bosphorus)...
ព័ត៌មានលំអិតជប៉ុនកំពុងអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង (hypersonic) ប្រឆាំងនាវាចម្បាំង ដែលជាអាវុធមានសមត្ថភាពហោះក្នុងរយៈកម្ពស់ខ្ពស់ និងអាចបង្កការ គំរាមកំហែងដល់នាវាផ្ទុកយន្ដហោះចម្បាំងចិន នៅក្នុងតំបន់សមុទ្រខាងកើត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន sav China Morning Post នៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា មីស៊ីលដែលអាចហោះសំកាំង និងមានល្បឿនលឿនជាងសំឡេងហៅកាត់ថា HVGP...
ព័ត៌មានលំអិតចំនួនអ្នកឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនដល់ ១៤៩ករណីហើយ បន្ទាប់ពីការរកឃើញ ០៣ករណីបន្ថែមទៀត កាលពីថ្ងៃអង្គារម្សិលមិញនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល និងកីឡា របស់ប្រទេស មីយ៉ាន់ម៉ា ដកស្រង់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។ អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីៗទាំង...
ព័ត៌មានលំអិតអាជ្ញាធរសុខាភិបាលរុស្ស៊ី កាលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ៦,៤១១ករណីថ្មី ក្នុងរយៈពេលតែ២៤ម៉ោង ប៉ុណ្ណោះ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៩៣,៥៥៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ៨៦៧នាក់ផងដែរ បន្ទាប់ពីអ្នកស្លាប់ថ្មី...
ព័ត៌មានលំអិតអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ១០ករណីបន្ថែមទៀត ដែលនាំឲ្យតួលេខអ្នកឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១០,៧៣៨ករណី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។ កូរ៉េខាងត្បូងបានរក្សាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ទង់ ១០ករណីលើសខ្វះតិចតួច សម្រាប់រយៈពេល...
ព័ត៌មានលំអិតក្រសួងសុខាភិបាលតួកគីបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ២,៣៥៧ករណីបន្ថែមទៀតក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ធ្វើឱ្យចំនួនករណីឆ្លងសរុបទូទាំងប្រទេសកើនដល់ ១១០,១៣០ករណី គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែអត្រាស្លាប់វិញនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងបណ្តាប្រទេស ដែលមានករណីឆ្លងរាប់សែនករណីដូចគ្នានោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។ បើតាមរដ្ឋមន្ត្រីសុខាភិបាលតួកគី លោក ហ្វារ៉េតទីន កូកា...
ព័ត៌មានលំអិតអាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យរម្សិលមិញនេះ មានករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ត្រឹមតែ ០៣ករណីប៉ុណ្ណោះ នៅទូទាំងប្រទេសចិនដីគោកតែម្តង ហើយក្នុងចំណោមករណីឆ្លងថ្មីៗនេះទៀតសោត មាន ០២ករណីជាករណីនាំចូលពីក្រៅប្រទេស និង ០១ករណីទៀត ជាករណីឆ្លងក្នុងស្រុកផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ របាយការណ៍ប្រចាំថ្ងៃ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.