Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សម្តេចអគ្គមហាសេនាបតីតោជោ ហ៊ុន សែន ផ្តល់អំណោយនូវថវិកា ២០លានរៀល និងផ្ទះមួយខ្នង ជូនគ្រួសារកុមារាក្រីក្រក្នុងស្រុកបន្ទាយស្រី

ដោយ Pothe Thun
03/11/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
112
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមើលឃើញពីទុក្ខលំបាក របស់កុមារាក្រីក្រក្នុងស្រុកបន្ទាយស្រីម្នាក់ ឈ្មោះ គង់ សីហា ដែលល្បីល្បាញដោយសារតែការមកសាលា ដើម្បីចូលរៀនថ្ងៃដំបូងរបស់គាត់ គ្មានស្បែកជើងពាក់ និងពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រើថង់ប្លាស្ទិកនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជូននូវថវិកាចំនួន ២០លានរៀល និងផ្ទះមួយខ្នង តាមរយៈឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅលំនៅដ្ឋានកុមារាខាងលើផ្ទាល់ស្ថិតក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា បន្ទាប់ពីឃើញនូវរូបភាពរបស់ក្មួយប្រុស គង់ សីហា ដែលទៅសាលារៀនគ្មានស្បែកជើងពាក់ រីឯប័ណ្ណចាក់វ៉ាក់សាំងបានច្រកចូលក្នុងថង់ប្លាស្ទិក ពាក់ជាប់នឹងក ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមរបស់អង្គការមួយ សម្តេចប្រមុខរាជរដ្ឋាភិបាល បានចាត់តាំងឲ្យឯកឧត្តម នាំយកជំនួយថវិកាចំនួន ២០លានរៀន ដែលថវិកានេះ សម្រាប់ដោះស្រាយជីវភាព និងផ្គត់ផ្គង់ការរៀនសូត្ររបស់ក្មួយប្រុស និងក្រុមគ្រួសារ។ ក្រៅពីថវិកា សម្តេចតេជោ ក៏បានចាត់តាំងឲ្យសាងសង់ផ្ទះមួយខ្នងសមរម្យជូនដល់ក្រុមគ្រួសារកុមារា សីហា ផងដែរ។ ឯកឧត្តម ក៏បានជម្រុញឲ្យរដ្ឋបាលស្រុកបន្ទាយស្រី ត្រូវខិតខំធ្វើយ៉ាងណាដើម្បីជួយស្វះស្វែងរកមុខរបរណាសម្រាប់ឪពុកម្តាយ កុមារាគង់ សីហា បានប្រកបចិញ្ចឹមជីវិត និងបានផ្គង់កូនរៀនបន្តទៀត។

ជាមួយនឹងរូបភាពដ៏កម្សត់នេះ សប្បុរសជននានា ក៏បានផ្តល់ជូននូវជំនួយឧបត្ថម្ភជាបន្តបន្ទាប់ដល់ក្រុមគ្រួសារក្មួយប្រុសផងដែរ។ ក្នុងនោះព្រះគ្រូ ហាក់ សៀងហៃ ប្រធានអង្គការពុទ្ធសាសនា ដើម្បីការអប់រំនៃកម្ពុជា បានមានដីកាថា កាលពីនៅវ័យកុមារ ជីវិតព្រះអង្គបានជួបការលំបាកច្រើនទាំងការតស៊ូ និងការគេចពីសង្គ្រាម តែក៏មិនលំបាកដូចកុមារា គង់ សីហា នេះដែរ។ ព្រះអង្គបន្តថា ដោយមើលឃើញពីការលំបាកនេះ សប្បុរសនានា តាមរយៈព្រះអង្គ ក៏បានផ្តល់ជូននូវថវិកា និងសម្ភារៈប្រើប្រាស់មួយចំនួនដល់គ្រួសារកុមារាសីហា សម្រាប់ដោះស្រាយជីវភាព និងអាចបន្តឲ្យរូបគេបានរៀនបន្តទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបដែរថា នៅព្រឹកដដែលនេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានចាត់ក្រុមការងារនាំយកនូវអំណោយជាសម្ភារសិក្សា និងថវិកាមួយចំនួន ប្រគល់ជូន កុមារា គង់ សីហា និងប្រគល់ជូននាយិកាសាលានូវខ្សែដាក់សម្រាប់កាតពាក់ក ១០០សម្រាប់ចែកសិស្ស និងឧបករណ៌តេសកូវិដរហ័ស១ប្រអប់ស្មើនឹង២៥តេស្ត សម្រាប់ប្រើប្រាស់ក្នុងពេលចាំបាច់ដើម្បីរួមគ្នាការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់ លោក យូ វង្ស

Tags: កុមារាក្រីក្រគង់ សីហា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបង្ហាញថា កំបោរបាយអ មានតួនាទីសំខាន់ណាស់ក្នុងការជួសជុលប្រាសាទធ្វើពីឥដ្ឋ

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបង្ហាញថា កំបោរបាយអ មានតួនាទីសំខាន់ណាស់ក្នុងការជួសជុលប្រាសាទធ្វើពីឥដ្ឋ

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ថ្លែងថា ក្រសួងព័ត៌មាន នឹងចូលរួមសហការជានិច្ចជាមួយគណៈកម្មការ ADMM ដើម្បីធានាការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២២ខាងមុខនេះឱ្យប្រព្រឹត្តទៅបានល្អជាប្រក្រតី និងទទួលបានជោគជ័យ

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ថ្លែងថា ក្រសួងព័ត៌មាន នឹងចូលរួមសហការជានិច្ចជាមួយគណៈកម្មការ ADMM ដើម្បីធានាការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២២ខាងមុខនេះឱ្យប្រព្រឹត្តទៅបានល្អជាប្រក្រតី និងទទួលបានជោគជ័យ

តាមរយៈរដ្ឋមន្ត្រីក្រសួងព័ត៌មានក្រុមហ៊ុន អចលនទ្រព្យ LSCG REAL ESTATE ចង់ជួយដល់និសិ្សតកម្ពុជា ខាងផ្នែកអាស៊ីទិក តាមរយ:ការផ្តល់ជាអាហារូបករណ៏ បានទៅសិក្សានៅក្រៅប្រទេស

តាមរយៈរដ្ឋមន្ត្រីក្រសួងព័ត៌មានក្រុមហ៊ុន អចលនទ្រព្យ LSCG REAL ESTATE ចង់ជួយដល់និសិ្សតកម្ពុជា ខាងផ្នែកអាស៊ីទិក តាមរយ:ការផ្តល់ជាអាហារូបករណ៏ បានទៅសិក្សានៅក្រៅប្រទេស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.