អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ឲ្យដឹងថា នៅថ្ងៃអង្គារនេះថា ប្រទេសថៃបានរកឃើញករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន៣៨ករណីបន្ថែមទៀត និងបុរសជាអ្នកជំងឺអាយុ៥៤ឆ្នាំមា្នក់ ក៏ត្រូវបានស្លាប់នៅថ្ងៃដដែលនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។ លោក ថាវីស៊ីន វីសានុយុទ្ធិន (Taweesin Wisanuyothin) ដែលជាអ្នកនាំពាក្យអង្គភាពគ្រប់គ្រងស្ថានការណ៍ជំងឺ...
ព័ត៌មានលំអិតក្រុមហ៊ុនទី២ របស់សហរដ្ឋអាមេរិក កំពុងចាប់ផ្តើមធ្វើតេស្តសុវត្ថិភាព នៃវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) របស់ខ្លួននៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បន្ទាប់ពីទទួលបានការអនុញ្ញាតពីអាជ្ញាធរ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០។ ក្រុមហ៊ុន អ៉ីណូវីយ៉ូ (Inovio Pharmaceuticals) ដែលជាក្រុមហ៊ុនជីវបច្ចេកវិទ្យា ដ៏ធំមួយរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០ នេះ ប្រទេសកូរ៉េខាងត្បូងទើបតែបានរាយការណ៍ អំពីការរកឃើញចំនួនអ្នកឆ្លង COVID-19 ថ្មីៗតែ ៤៧នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាចំនួនទាបបំផុត មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីករណីឆ្លងនៅកូរ៉េខាងត្បូង បានផ្ទុះឡើងដល់កម្រិតកំពូលកាលពីថ្ងៃទី២៩ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ មជ្ឈមណ្ឌលគ្រប់គ្រង និងទប់់ស្កាត់ជំងឺកូរ៉េខាងត្បូង (KCDC)...
ព័ត៌មានលំអិតមន្ត្រីរដ្ឋាភិបាលអ៉ីតាលីបានឲ្យដឹងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញថា ប្រទេសអ៉ីតាលីកំពុងពិចារណា ដកការរឹតត្បិតមួយចំនួនចេញវិញ ក៏ព្រោះតែអត្រាស្លាប់ ដោយសារតែជំងឺ COVID-19 បានធ្លាក់ចុះមកនៅត្រឹម ៥២៥នាក់ក្នុងមួយថ្ងៃ ដែលមិនធ្លាប់មាននោះឡើយគិតចាប់តាំងពីថ្ងៃទី១៩ ខែមីនា ដែលកាលណោះមនុស្ស ៤២៧នាក់បានបាត់បង់ជីវិតក្នុងមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២០។ សម្រាប់ថ្ងៃអាទិត្យម្សិលមិញនេះ អ៉ីតាលីក៏បានបញ្ជាក់ផងដែរថា...
ព័ត៌មានលំអិតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកបានធ្វើតេស្តរក COVID-19 ជាលើកទីពីរ តាមរយៈការប្រើឧបករណ៍ធ្វើតេស្តរហ័ស ដែលចេញលទ្ធផលក្នុងពេលមិនដល់ ១៥នាទីឡើយ ហើយលទ្ធផលបានបង្ហាញថា លោកនៅតែមិនបានឆ្លងជំងឺនេះទេ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា...
ព័ត៌មានលំអិតតាមរយៈគេហទំព័រ Worldometer គិតត្រឹមម៉ោង ៨ : ៣០នាទីព្រឹកថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ចំនួនករណីឆ្លងវីរុសកូរ៉ូណា (COVID-19) នៅទូទាំងប្រទេសអាល្លឺម៉ង់ បានកើនឡើងដល់ ៨៤,៧៩៤នាក់ ក្នុងនោះស្លាប់ ១,១០៧នាក់ និងជាសះស្បើយសរុប ២២,៤៤០នាក់។ ចំនួនខាងលើនេះបានធ្វើឲ្យអាល្លឺម៉ង់ឡើងពីលើចិនវិញ...
ព័ត៌មានលំអិតសហរដ្ឋអាមេរិកបានបង្កើតកំណត់ត្រាថ្មី ដោយក្នុងរយៈពេលត្រឹម ២៤ម៉ោង គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ប្រទេសមហាអំណាចមួយនេះ មានអ្នកជំងឺស្លាប់ដោយសារជំងឺ COVID-19 រហូតដល់ ១០៤៩នាក់ទៀត ដែលជាអត្រាមួយដ៏ខ្ពស់បំផុត ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺដ៏កាចសាហាវនេះមក។ នេះបើយោងតាមតួលេខពីគេហទំព័រពិភពលោក www.worldometers.info បានបង្ហាញឲ្យដឹងយ៉ាងដូច្នេះ។ ដោយឡែកសម្រាប់រយៈពេល ២៤ម៉ោងដដែលនេះ សហរដ្ឋអាមេរិកក៏បានកត់ត្រាអ្នកឆ្លងថ្មីៗរហូតដល់ ២៥,២០០...
ព័ត៌មានលំអិតតួលេខចុងក្រោយចេញដោយអាជ្ញាធរអ៉ីតាលី បានឲ្យដឹងនៅយប់ថ្ងៃពុធថា នៅរយៈពេល ២៤ម៉ោងមុននេះ មនុស្សសរុប ៧២៧នាក់បន្ថែមទៀតបានស្លាប់ ដោយសារតែជំងឺរាតត្បាតសកល COVID-19 ខណៈអ្នកឆ្លងថ្មីៗទៀតមានសរុប ២,៩៣៧ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០។ តួលេខថ្មីខាងលើនេះ បានធ្វើឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារតែជំងឺបង្កឡើង ដោយវីរុសកូរ៉ូណាថ្មីនេះកើនដល់...
ព័ត៌មានលំអិតតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗបានឲ្យដឹងនៅមុននេះបន្តិចថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិក កើនឡើងលើសប្រទេសចិនទៀត ដោយសហរដ្ឋអាមេរិកមានករណីស្លាប់រហូតដល់ ៣៤៣១នាក់ ចំណែកចិនមានចំនួនអ្នកស្លាប់ ៣៣០៥នាក់។ ប្រទេសដែលឈរលេខ១ ក្នុងតារាងមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតនោះគឺសហរដ្ឋអាមេរិក ដែលមានចំនួនជិត១៨ម៉ឺននាក់ ក្នុងនោះអ្នកជំងឺ ៣,៤៣១ស្លាប់ ខណៈចិនមានករណីឆ្លងត្រឹមជាង៨ម៉ឺននាក់ប៉ុណ្ណោះ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចលេខ១លើលោក ទាំងផ្នែកសេដ្ឋកិច្ច...
ព័ត៌មានលំអិតនៅចំពោះមុខការរីករាលដាលនៃ COVID-19 ឥណ្ឌាបានចាប់ផ្តើមកែច្នៃទូរថភ្លើងរហូតដល់២០,០០០កំណាត់ ដើម្បីធ្វើជាកន្លែងទុកអ្នកជំងឺ COVID-19។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។ ក្រសួងគ្រប់គ្រងបណ្តាញរថភ្លើងរបស់ប្រទេសឥណ្ឌា បានឲ្យដឹងថា ទូរថភ្លើងចំនួន ២ម៉ឺនទូនេះអាចផ្ទុកគ្រែអ្នកជំងឺបានរហូតដល់ទៅ៣២០,០០០គ្រែ ខណៈកិច្ចការកែច្នៃ៥,០០០ទូដំបូងត្រូវបានផ្តើមរួចជាស្រេច។ ទូចំនួន៥,០០០ទូដែលកែច្នៃរួច នឹងមានសមត្ថភាពផ្ទុកបាន៨០,០០០គ្រែ ដោយក្នុងមួយទូត្រូវគេរំពឹងថា អាចមាន១៦គ្រែ។...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.