Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាបទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៨ ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​អនុតំបន់​មេគង្គ​

ដោយ Pothe Thun
24/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ខេត្តសៀមរាបទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៨ ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​អនុតំបន់​មេគង្គ​
ខេត្តសៀមរាបទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៨ ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​អនុតំបន់​មេគង្គ​
ខេត្តសៀមរាបទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៨ ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​អនុតំបន់​មេគង្គ​
ខេត្តសៀមរាបទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៨ ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​អនុតំបន់​មេគង្គ​
ខេត្តសៀមរាបទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៨ ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​អនុតំបន់​មេគង្គ​
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​នៃ​ការរៀបចំ​កិច្ចប្រជុំ​លើក​ទី​៨ ថ្នាក់​រដ្ឋមន្ត្រី​ទទួលបន្ទុក​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន នៃ​ប្រទេស​អនុ​តំបន់​មេគង្គ នា​ព្រឹក​ថ្ងៃទី​២៤ ខែ ឧសភា ឆ្នាំ​២០១៩​នេះ ខេត្តសៀមរាប បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​នេះ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សណ្ឋាគារ អប្សរា ផា​ឡេស​រី​ស​ត ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​សមាជិក​នៃ​ប្រទេស​អនុ​តំបន់​មេគង្គ រួមមាន ប្រទេស​ថៃ , សហភាព​មី​យ៉ាម៉ា , ឡាវ , វៀតណាម និង កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ ។​

​ឯកឧត្តម សាយ សំ​អាល់ មានប្រសាសន៍ថា ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០០២ និង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៣ ដូច្នេះ​ប្រទេស​សមាជិក​អាស៊ាន បាន​នឹង​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​ទប់ស្កាត់​បញ្ហា​ឆ្លងដែន ទប់ស្កាត់​និង​កាត់បន្ថយ​ភ្លើង​ឆេះ​ព្រៃ ព្រមទាំង​បាន​ផ្លាស់ប្តូរ​ព័ត៌មាន​និង​បច្ចេកវិទ្យា និង ការផ្តល់​ការគាំទ្រ​ដល់​គ្នា​ទៅវិញទៅមក​ទៀតផង ។​

​ឯកឧត្តម សាយ សំ​អាល់ មានប្រសាសន៍​ទៀត​ថា សមិទ្ធផល​សំខាន់ៗ​ដែល​កម្ពុជា​បានសម្រេច​កន្លងមក រួមមាន ៖ ការអភិរក្ស​ជីវៈចម្រុះ , ការគ្រប់គ្រង​និង​ការការពារ​ព្រៃឈើ , ការអនុវត្ត​វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ និង ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​តំបន់ការពារធម្មជាតិ ព្រមទាំង​ការបង្កើន​ទំហំ​តំបន់​ការពារ​រហូតដល់​ប្រមាណ ៧,៥ លាន​ហិកតា និង ការរៀបចំ​ក្រុម​បរិស្ថាន និង​ធនធានធម្មជាតិ , ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​រេ​ដ​បូក​ជាតិ និង ការបង្កើត​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ដើម្បី​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន និង ភាគី​ពាក់ព័ន្ធ ក្នុង​ការដាក់​បញ្ចូល​កិច្ច​គាំពារ​បរិស្ថាន​ទៅក្នុង​ផែនការ​អភិវឌ្ឍន៍​ជាតិ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​ឯកឧត្តម សាយ សំ​អាល់ មានប្រសាសន៍​បន្ថែម​ទៀត​ថា កិច្ចប្រជុំ​លើក​ទី​៨​នៅថ្ងៃនេះ ជា​ឱកាស​សម្រាប់​ប្រទេស​នៅក្នុង​អនុ​តំបន់​មេគង្គ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​ទប់ស្កាត់​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន និង បន្ត​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ក្នុង​ក្របខណ្ឌ​ប្រទេស​សមាជិក​នីមួយៗ ក៏ដូចជា​នៅ​ក្នុង​អនុ​តំបន់​មេគង្គ ខណៈ​ដែល​និន្នាការ​នៃ​ការអភិវឌ្ឍ​បូករួម​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ បាន​ធ្វើឱ្យ​តំបន់​អាស៊ាន​ទទួល​ភាព​រងគ្រោះ ដោយសារ​គ្រោះធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និង​ភ្លើង​ឆេះ​ព្រៃ ដែល​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន ជីវិត​មនុស្ស និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​ជា​ដើម ដូច្នេះ​កិច្ចសហប្រតិបត្តិកា​ររ​បស់​ប្រទេស​សមាជិក​អាស៊ាន មាន​សារៈសំខាន់ ក្នុង​ការ​បន្ត​ធ្វើការ​រួម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខាងលើនេះ​ផងដែរ ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិទ្ធ
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: កិច្ចប្រជុំ​លើក​ទី​៨ ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​អនុតំបន់​មេគង្គ​ខេត្តសៀមរាប​ប្រទេស​អនុតំបន់​មេគង្គ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាល​ស្រុក​ស្វាយ​លើ ចេញ​សេចក្តីបំភ្លឺ​មួយជុំវិញ​អា​ខោ​ន​ហ្វេ​សប៊ុក​ចំនួន​ពីរ បាន​បង្ហោះ​ខ្លឹមសា​រ​ទាំក់ទង​ទៅនឹង​ការបម្រើ​សេវា​អត្រានុកូលដ្ឋា​ន​យឺតយ៉ាវ និង រូបភាព​មន្ត្រី​កំពុង​មើលទូរស័ព្ទ​​

រដ្ឋបាល​ស្រុក​ស្វាយ​លើ ចេញ​សេចក្តីបំភ្លឺ​មួយជុំវិញ​អា​ខោ​ន​ហ្វេ​សប៊ុក​ចំនួន​ពីរ បាន​បង្ហោះ​ខ្លឹមសា​រ​ទាំក់ទង​ទៅនឹង​ការបម្រើ​សេវា​អត្រានុកូលដ្ឋា​ន​យឺតយ៉ាវ និង រូបភាព​មន្ត្រី​កំពុង​មើលទូរស័ព្ទ​​

ប្រធាន​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្តសៀមរាប អះអាងថា ការ​ក្រាល​បេតុង​ជ្រាប​ទឹក នៅ​ផ្លូវ​ប្រសព្វ​តំបន់ Pub Street មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ស្រប​យក​ទឹក​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំងៗ​

ប្រធាន​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្តសៀមរាប អះអាងថា ការ​ក្រាល​បេតុង​ជ្រាប​ទឹក នៅ​ផ្លូវ​ប្រសព្វ​តំបន់ Pub Street មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ស្រប​យក​ទឹក​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំងៗ​

នៅសល់​១០​ថ្ងៃ​ទៀត ខេត្ត​សៀមរាប​នឹង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​/​ក្រុង​/​ស្រុក អាណត្ដិទី​៣

លោក នឹម វ៉ាន់​សំ បង្ហាញ​ពី​ដំណើរការ​បោះឆ្នោត​សកល និង បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.