Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោក នឹម វ៉ាន់​សំ បង្ហាញ​ពី​ដំណើរការ​បោះឆ្នោត​សកល និង បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​

ដោយ Pothe Thun
25/05/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
នៅសល់​១០​ថ្ងៃ​ទៀត ខេត្ត​សៀមរាប​នឹង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​/​ក្រុង​/​ស្រុក អាណត្ដិទី​៣
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក​នឹម វ៉ាន់​សំ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប បានឲ្យដឹងថា ការបោះឆ្នោត​អាណត្តិ​ទី​៣​ជ្រើសរើស​ក្រុមប្រឹក្សា ស្រុក – ក្រុង និង​ក្រុមប្រឹក្សា​ខេត្ដ​សៀមរាប ជា​ការ​បោះឆ្នោត​បែប​អសកល ដែល​មាន​នីតិវិធី​ខុស​គ្នា​ខ្លះៗ ទៅ​នឹង​ការបោះឆ្នោត​សកល​ជ្រើសរើស​តំណាងរាស្ត្រ ដែល​មានន័យថា កាបោះឆ្នោត​សកល​ប្រជាពលរដ្ឋ​ទូទៅ ដែល​គ្រប់​អាយុ​និង​មានឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​អាច​ចូលរួម​បោះឆ្នោត​បាន ដោយឡែក​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ក្រុង ស្រុក ខេត្ត រាជធានី ដែល​អង្គ​បោះឆ្នោត​សុទ្ឋតែ​ជា​សមាជិ​ក្រុមប្រឹ​ក្សា​ឃុំ សង្កាត់​នៅក្នុង​មុខតំណែង ។​

​លោក នឹម វ៉ាន់​សំ បានឲ្យដឹង​ទៀតថា នីតិវិធី​នៃ​ការបោះឆ្នោត មាន​៤​ដំណាក់កាល​ស្រដៀងៗ​គ្នា គឺ​ដំណាក់កាល​ទី​១ ៖ ចំពោះ​ការបោះឆ្នោត​សកល គឺ​ការចុះឈ្មោះ​ទៅ​ក្នុង​បញ្ជី​ឈ្មោះ​នៃ​ការបោះឆ្នោត ធ្វើឡើង​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ដែល​គ្រប់​អាយុ​បោះឆ្នោត រីឯ​ការបោះឆ្នោត​អសកល​នេះ​វិញ ការ​ស្រង់​និង​ចុះឈ្មោះ​មាន​ដូច​គ្នា តែ​ស្រង់​និង​ចុះឈ្មោះ តែ​សមាជិ​ក្រុមប្រឹក្សា​ឃុំ​សង្កា​ត់​ក្នុង​មុខតំណែង , ដំណាក់កាល​ទី​២ ៖ ជា​ដំណាក់កាល​ចុះ​បញ្ជី​បេក្ខជន ដែល​ការបោះឆ្នោត​សកល ធ្វើ​ការចុះបញ្ជី​នៅក្នុង​គណៈកម្មការ​ឃុំ សង្កាត់​សម្រាប់​ការបោះឆ្នោត និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត រីឯ​ការបោះឆ្នោត​អសកល ការចុះបញ្ជី​បេក្ខជន គឺ​ធ្វើ​នៅ​គណៈកម្មការ​ខេត្ត​រៀបចំ​ការបោះឆ្នោត , ដំណាក់កាល​ទី​៣ ជា​ដំណាក់កាល​យុទ្ឋនាការ​ឃោសនាបោះឆ្នោ​ត គឺ​ដូចគ្នា​ទៅនឹង​ការឃោសនាបោះឆ្នោត​សកល​ដែរ ប៉ុន្តែ​រយៈពេល​នៃ​ការឃោសនា​មាន​រយៈពេល​ខុសៗ​គ្នា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុង​ខេត្ត ស្រុក ខ័ណ្ឌ ឬ​ហៅ​ខ្លី​ថា បោះឆ្នោត​អសកល​នេះ យុទ្ឋនាការ​នៃ​ការឃោស​នា មាន​រយៈពេល​តែ​៨​ថ្ងៃ ក្នុងនោះ​ក្បួន​ដង្ហែរ​ផ្សេងៗ​អនុញ្ញាត​បាន​តែ​ពីរ​លើក​ទេ ក្រៅពីនោះ​អាច​មាន​សកម្មភាព​តូចៗ ដូចជា​ជួបប្រជុំ​តាម​ស្នាក់ការ ការចាក់ឧ​ឃោសន​ស័ព្ទ​នៅមួយកន្លែង និង​ការជួបជុំ​ផ្សេងៗ​ទៀត តែ​មិនឲ្យ​លើស​ពី​រយៈពេល​៨​ថ្ងៃ​ដែល​បាន​កំណត់​ទេ និង ដំណាក់កាល​ទី​៤​ចុងក្រោយ​គឺ​ការបោះឆ្នោត រាប់​សន្លឹកឆ្នោត និង​ការប្រកាស​លទ្ឋផល ។​

​លោក នឹម វ៉ាន់​សំ បានឲ្យ​ដឹង​បន្ថែមទៀតថា ដំណាក់កាល​ទី​៤​នេះ គឺ​ការបោះឆ្នោត រាប់​សន្លឹកឆ្នោត រវាង​ការបោះឆ្នោត​សកល និង ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាន​ការខុស​គ្នា​នូវ​ចំណុច​មួយចំនួន​ដូចជា ៖ ដំណាក់កាល​បោះឆ្នោត គឺ​ការបោះឆ្នោត​សកល អ្នកបោះឆ្នោត ត្រូវ​បោះឆ្នោត​តែម្តង​ទេ រីឯ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក​វិញ អ្នកបោះឆ្នោត ត្រូវ​បោះឆ្នោត​ចំនួន​២​លើក ដែល​មាន​សន្លឹកឆ្នោត​ចំនួន​០២ មាន​ពណ៌​ផ្សេងគ្នា គឺ​លើក​ទី​១ គឺ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ និង លើក​ទី​២ គឺ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ហើយ​ចំពោះ​ការរាប់​សន្លឹកឆ្នោត​វិញ គឺ​រាប់​សន្លឹកឆ្នោត​នៃ​ការបោះឆ្នោត​សកល គឺ​រាប់​តែ​មួយ​ដង​ទេ រីឯ​ការរាប់​សន្លឹកឆ្នោត​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺ​រាប់​ចំនួន​២​លើក ដោយ​លើក​ទី​១ គឺ​រាប់​សន្លឹកឆ្នោត​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ និង លើក​ទី​២ គឺ​រាប់​សន្លឹកឆ្នោត​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ៕
​អត្ថបទ ៖ លោក យូ វង្ស​
​រូបភាព : ឯកសារ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​​បោះឆ្នោត​សកលលោក​នឹម វ៉ាន់​សំ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត Hubei នៃ​ប្រទេស​ចិនសន្យា​ពង្រីក​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ជា​មួយ​ខេត្តសៀមរាប ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​

អភិបាលខេត្ត Hubei នៃ​ប្រទេស​ចិនសន្យា​ពង្រីក​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ជា​មួយ​ខេត្តសៀមរាប ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​

គ្រួសារ​ដែល​លំនៅដ្ឋាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ១២​គ្រួសារ ក្នុង​សង្កាត់​ទឹក​វិល បាន​ទទួល​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

គ្រួសារ​ដែល​លំនៅដ្ឋាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ១២​គ្រួសារ ក្នុង​សង្កាត់​ទឹក​វិល បាន​ទទួល​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប អះអាងថា ថ្ងៃនេះ សម្ភារ​បោះឆ្នោត បាន​បញ្ជូន​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត​ទាំង​១២​មណ្ឌល​នៅ​ក្នុង​ទូទាំង​ខេត្ត​ហើយ​

ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប អះអាងថា ថ្ងៃនេះ សម្ភារ​បោះឆ្នោត បាន​បញ្ជូន​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត​ទាំង​១២​មណ្ឌល​នៅ​ក្នុង​ទូទាំង​ខេត្ត​ហើយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.