Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

គ្រួសារ​ដែល​លំនៅដ្ឋាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ១២​គ្រួសារ ក្នុង​សង្កាត់​ទឹក​វិល បាន​ទទួល​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​

ដោយ Pothe Thun
25/05/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
គ្រួសារ​ដែល​លំនៅដ្ឋាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ១២​គ្រួសារ ក្នុង​សង្កាត់​ទឹក​វិល បាន​ទទួល​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ លោកជំទាវ ទា​ង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង ជា​តំណាង​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌ ចែកជូន​ប្រជាពលរដ្ឋ​ដែល​លំនៅដ្ឋាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ក្នុង​សង្កាត់​ទឹក​វិល​ក្រុង​សៀមរាប ចំនួន​១២​គ្រួសារ ដែល​ទទួល​រងគ្រោះ​កាលពី​វេលា​ម៉ោង​០៦​ល្ងាច ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លង​ទៅ​ថ្មីៗ​នេះ ធ្វើឲ្យ​ប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ចំនួន​បី​ភូមិ ក្នុង​សង្កាត់​ទឹក​វិល ដោយ​រលំ​ផ្ទះ​៦​ខ្នង និង របើក​ដំបូល​ធ្ងន់ធ្ងរ ៦​ខ្នង ក្នុងនោះ​មាន​ភូមិ ប្រីយ៍​ថ្មី ១​ខ្នង , ភូមិ​ជ្រៃ​១០​ខ្នង និង ភូមិ​បន្ទាយ​ឈើ ១​ខ្នង និង​បណ្តាលឲ្យ​ស្ត្រី​ម្នាក់​កំពុង​មាន​ផ្ទៃពោះ​៦​ខែ​ឈ្មោះ​ទា ឈឿន អាយុ​៣៣​ឆ្នាំ បាន​រងរបួស​ស្រាល ។​

​អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់ជូន​នា​ឱកាស​នោះ មាន ៖ ចំពោះ​គ្រួសារ​ដែល​រលំ​ផ្ទះ ក្នុង​មួយ​គ្រួសារ ទទួលបាន​មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , ស័ង្កសី ១៦​សន្លឹក , មី​១​កេស , ត្រីខ​១​យួរ , អង្ករ​៣០​គីឡូក្រាម និង​ថវិកា​១​សែន​៥​ម៉ឺន​រៀល និង គ្រួសារ ដែល​លំនៅដ្ឋាន​ប៉ះពាល់​ធ្ងន់ ក្នុង​មួយ​គ្រួសារ ទទួលបាន​មុង​១ , ភួយ​១ , សារុង​១ , ក្រមា​១ , ស័ង្កសី ១០​សន្លឹក , មី​១​កេស , ត្រីខ​១​យួរ , អង្ករ​៣០​គីឡូក្រាម និង​ថវិកា​១​សែន​រៀល ។​

​ដោយឡែក​ស្ត្រី​មាន​ផ្ទៃពោះ ដែល​បាន​រងរបួស ទទួលបាន​ឃី​ត​១​កញ្ចប់ ថវិកា ២​សែន​រៀល ក្នុងនោះ​លោក ហឿក ហើត និង លោកស្រី ចៀន យ៉ុន ម្ចាស់​ភោជនីយដ្ឋាន​គុម្ព​ឬ​ស្សី បាន​ឧបត្ថម្ភ ដល់​ស្ត្រី​មាន​ផ្ទៃពោះ​រងរបួស នូវ​ថវិកា ២​លាន​រៀល និង មណ្ឌល​សុខភាព ចំនួន ៥​សែន​រៀល​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​លោកជំទាវ ទា​ង អេង ទៀ​សីហា មានប្រសាសន៍ថា ក្នុងនាម​ឯកឧត្តម ទៀ សីហា សូម​សម្ដែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ​បងប្អូន​ដែល​បាន​រងគ្រោះ​នូវ​ឧបទ្ទេវហេតុ ដោយសារ​ខ្យល់ក​ន្ទ្រា​ក់ ដែល​បណ្ដាលឲ្យរ​លំផ្ទះ និង របើក​ដំបូល​ធ្ងន់ធ្ងរ ប៉ុន្តែ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា មិន​បាន​ទុកឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រងការ​លំបាក ក្នុង​គ្រោះ​មហន្តរាយ​ណាមួយ​ដែល​បាន​កើតឡើង ក្នុង​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ឡើយ ដូច​ពាក្យស្លោក​លើកឡើង​ថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល ដែល​ជាក់ស្ដែង​ថ្ងៃនេះ ដោយ​ទទួលបាន​ព័ត៌មាន​ថា មាន​ប្រជាជន​រង​គ្រោះ​ធម្មជាតិ​នៅ​បី​ភូមិ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប យើង​បាន​បញ្ចុះ​ក្រុម​អ្នកស្ម័ត្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា​ប្រចាំ​ក្រុង​សៀមរាប សង្កាត់ ចុះ​ស្រង់​នូវ​ផល​ប៉ះពាល់​ភ្លាមៗ ហើយ​នៅ​ថ្ងៃនេះ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​រៀបចំ​នូវ​អំណោយ​សង្គ្រោះបន្ទាន់ ដើម្បី​យក​មក​ចែក​ជូន​បងប្អូន​ផងដែរ ។​

​លោកជំទាវ មានប្រសាសន៍​ទៀត​ថា សម្ដេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មិន​ទុកឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​នៅ​កណ្ដោចកណ្ដែង និង​ស្លាប់​ដោយ​អត់​អាហារ និង គ្មាន​ទី​ជំរក​នោះឡើយ ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិទ្ធ និង លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​សង្កាត់ទឹកវិលសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប អះអាងថា ថ្ងៃនេះ សម្ភារ​បោះឆ្នោត បាន​បញ្ជូន​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត​ទាំង​១២​មណ្ឌល​នៅ​ក្នុង​ទូទាំង​ខេត្ត​ហើយ​

ប្រធាន​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​ខេត្តសៀមរាប អះអាងថា ថ្ងៃនេះ សម្ភារ​បោះឆ្នោត បាន​បញ្ជូន​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត​ទាំង​១២​មណ្ឌល​នៅ​ក្នុង​ទូទាំង​ខេត្ត​ហើយ​

សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា​រៀបចំ​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤

សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា​រៀបចំ​សន្និសីទ​ស្តីពី​បច្ចុប្បន្នភាព​រោគ​កុមារ​វិទ្យា​លើក​ទី​៤

ជិះ​កង់​ដើម្បី​សហគមន៍ឆ្នាំ​២០១៩មានអ្នកចូលរួម​ប្រមាណ​ជាង​១០០០ នាក់ !

ជិះ​កង់​ដើម្បី​សហគមន៍ឆ្នាំ​២០១៩មានអ្នកចូលរួម​ប្រមាណ​ជាង​១០០០ នាក់ !

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.