Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រដ្ឋបាល​ស្រុក​ស្វាយ​លើ ចេញ​សេចក្តីបំភ្លឺ​មួយជុំវិញ​អា​ខោ​ន​ហ្វេ​សប៊ុក​ចំនួន​ពីរ បាន​បង្ហោះ​ខ្លឹមសា​រ​ទាំក់ទង​ទៅនឹង​ការបម្រើ​សេវា​អត្រានុកូលដ្ឋា​ន​យឺតយ៉ាវ និង រូបភាព​មន្ត្រី​កំពុង​មើលទូរស័ព្ទ​​

ដោយ Pothe Thun
24/05/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម

100
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ រដ្ឋបាល​ស្រុក​ស្វាយ​លើ បាន​ចេញ​សេចក្តីបំភ្លឺ​មួយ ជុំវិញ​អា​ខោ​ន​ហ្វេ​សប៊ុក​ឈ្មោះ កូន​នាក់​ស្វាយ​លើ និង មេផ្ទះ Housewife បាន​បង្ហោះ​ខ្លឹមសា​រ​ទាំក់ទង​ទៅនឹង​ការបម្រើ​សេវា​អត្រានុកូលដ្ឋា​ន​យឺតយ៉ាវ និង រូបភាព​មន្ត្រី​កំពុង​មើល​ទូរស័ព្ទ ។​

​តាម​ខ្លឹមសារ​នៃ​លិខិត​នេះ បានឲ្យដឹងថា កន្លងមក រដ្ឋបាល​ស្រុក បាន​បម្រើ​សេវា​សាធារណៈ ផ្នែក​ការងារ​អត្រា​នុ​កូល ដ្ឋា​ន​មិន​ដែល​ឲ្យលើស​ពី​រយៈពេល​បី​ថ្ងៃ​ទេ ហើយ​ពេល​ខ្លះ​ឲ្យ​ប្រជាពលរដ្ឋ គាត់​រង់ចាំតែ​តែ​រយៈពេល​កន្លះ​ម៉ង ទៅ​ពីរ​ម៉ោង ពួក​គាត់​អាច​ទទួលបាន​សេវា​ប្រភេទ​នេះ​យក​ទៅ​ប្រើប្រាស់​បាន លើកលែង​តែ​ការស្នើសុំ​កែតម្រូវ​ទិន្នន័យ​អត្រានុកូលដ្ឋាន ទើប​ត្រូវ​ប្រើ​រយៈពេល​យូរ​លើស​ពី​មួយ​ខែ ព្រោះ​មាន​នីតិវិធី​ច្រើន​ត្រូវ​ដាក់​ឆ្លង​ជូន​ក្រសួង​មហាផ្ទៃ​ពិនិត្យ សម្រេច ។​

​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាត់ ខូច ភ្លើង​ឆេះ សំបុត្រ​អត្រា​នុ កូល​ដ្ឋា​ន​គ្រប់​ប្រភេទ ពេល​គាត់​មករក​សេវា​មន្ត្រី​យើង​តែងតែ​សាកសួរ​រាល់​ព័ត៌មាន និង ឯកសារ​ពាក់ព័ន្ធ ដូចជា សៀវភៅ​គ្រួសារ កាលបរិច្ឆេទ​ដែល​ធ្វើ​នៅ​ថ្នាក់ឃុំ សង្កាត់ និង សាច់ញាតិ​ដែល​ធ្លាប់ធ្វើ​ជា​មួយ ដើម្បី​ងាយស្រួល​ក្នុង​ការស្វែងរក​ក្បាល​សៀវភៅ និង ឈ្មោះ​សា​ម៉ី​ខ្លួន ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​ចំពោះ​ប្រជាពលរដ្ឋ​មួយចំនួន ពេល​គាត់​មករក​សេវា​ប្រភេទ​នេះ​នៅ​ថ្នាក់ស្រុក តែ​ពួកគាត់​មិន​មាន​ឯកសារ​អ្វី​ទាំងអស់ និង មិនដឹង​ធ្វើ​នៅ​ឆ្នាំ​ណា ដូច្នេះ​មន្ត្រី​អត្រានុកូលដ្ឋាន​យើង ពិបាក​ស្វែងរក​ជូន​ពួកគាត់ មិនដឹងថា គាត់​បាន​ធ្វើ ឬ​មិន​បាន​ធ្វើ ទើប​ធ្វើឲ្យមាន​ការយឺតយ៉ាវ​ខ្លះ​ក្នុង​ការស្វែងរក តែ​ក៏​មិន​យឺតយ៉ាវ​រហូត​ដល់​កន្លះ​ខែ ឬ​មួយ​ខែ​ដូច​ការចោទប្រកាន់​ដែរ ។​

​ចំពោះ​រូបភាព​ដែល​ចោទប្រកាន់​មន្ត្រី​យើង​ដែល​មើល​ទូរស័ព្ទដៃ គឺ​ពួកគាត់​មាន​ចេតនា​លួច​ថត​មន្ត្រី​ពេល​ម៉ោង​សម្រាក​ពី​ការងារ ក្នុង​គោលបំណង​ធ្វើឲ្យ​អាប់ឱន​ស្ថាប័ន​នៃ​រដ្ឋបាល​ស្រុក​ទាំងមូល ព្រោះ​នៅ​ពេល​ខ្លះ មន្ត្រី​យើង​ប្រើ​ទូរស័ព្ទ​ដើម្បី​ធ្វើ​ការទំនាក់ទំនង​ការងារ​រដ្ឋបាល​ផ្សេងៗ​ផងដែរ ។ ជាងនេះទៅទៀត នៅ​រដ្ឋបាល​ស្រុក ពាក់ព័ន្ធ​នឹង​ការងារ​បន្ទាន់ និង ការងារ​ដែល​នៅ​សេសសល់​មួយចំនួន ដោយ​មាន​ការណែនាំ​ពី​ថ្នាក់ដឹកនាំ​ស្រុក មន្ត្រី​យើង​ឆ្លៀត​ពេល​ធ្វើ​ការងារ ក្នុង​ចន្លោះ​ម៉ង​សម្រាក​ម្ដងម្កាល ដើម្បី​ឲ្យសម្រេចបាន តាម​ការកំណត់ ។​

​ខ្លឹមសារ​នៃ​លិខិត​នេះ បានឲ្យដឹង​ទៀតថា ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ​នេះ រដ្ឋបាល​ស្រុក បាន​កោះប្រជុំ​ជាមួយ​មន្ត្រី​អត្រានុកូលដ្ឋាន​ភ្លាម ហើយ​មន្ត្រី​ទាំងអស់​បាន​ឆ្លើយ​បំភ្លឺ​ថា កន្លងមក មិន​ដែល​មាន​ប្រជាពលរដ្ឋ​ណា​មក​ឲ្យ​រក​សំបុត្រ​អត្រានុកូលដ្ឋាន​ដែល​បាត់ ហើយ​រក​មិនឃើញ​ហួស​ពី​កន្លះ​ខែ​ទៅ​មួយ​ខែ​ដែរ គឺ​រដ្ឋបាល​ស្រុក តែងតែ​ឆ្លើយតប​ទៅ​សា​ម៉ី​ជន​វិញ ប្រសិនបើ​ករណី​រក​មិនឃើញ​ក្នុង​សៀវភៅ​អត្រានុកូលដ្ឋាន ដែល​រក្សា​នៅ​សាលាស្រុក ។​

​រដ្ឋបាល​ស្រុក​ស្វាយ​លើ សូម​ជម្រាប​ជូន ម្ចាស់​អា​ខោ​ន​ហ្វេ​សប៊ុក​ឈ្មោះ កូន​នាក់​ស្វាយ​លើ និង មេផ្ទះ Housewife មេត្តា​ជ្រាប​ថា ប្រសិន​បើ​ម្ចាស់​អា​ខោ​ន​ទាំងពីរ​នេះ ធ្លាប់បាន​មក​រក​សេវា​ប្រភេទ​នេះ​ពី​រដ្ឋបាល​ស្រុក​ស្វាយ​លើ​កន្លង​មក​មែន សូម​មក​ទំនាក់ទំនង​ផ្ទាល់ ដើម្បី​រដ្ឋបាល​ស្រុក មាន​មូលដ្ឋាន​សាកសួរ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ឯកសារ​ដែល​បាត់ និង ដើម្បី​ងាយស្រួល​ក្នុង​ការស្វែងរក​ជូន​ឲ្យបាន​លឿន ៕

Tags: ចេញ​សេចក្តីបំភ្លឺ​មួយបម្រើ​សេវា​អត្រានុកូលដ្ឋា​ន​យឺតយ៉ាវព័ត៌មានខេត្តសៀមរាបមន្ត្រី​កំពុង​មើលទូរស័ព្ទ​​រដ្ឋបាល​ស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្តសៀមរាប អះអាងថា ការ​ក្រាល​បេតុង​ជ្រាប​ទឹក នៅ​ផ្លូវ​ប្រសព្វ​តំបន់ Pub Street មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ស្រប​យក​ទឹក​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំងៗ​

ប្រធាន​មន្ទីរ​សាធារណការនិង​ដឹកជញ្ជូន​ខេត្តសៀមរាប អះអាងថា ការ​ក្រាល​បេតុង​ជ្រាប​ទឹក នៅ​ផ្លូវ​ប្រសព្វ​តំបន់ Pub Street មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ស្រប​យក​ទឹក​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំងៗ​

នៅសល់​១០​ថ្ងៃ​ទៀត ខេត្ត​សៀមរាប​នឹង​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​/​ក្រុង​/​ស្រុក អាណត្ដិទី​៣

លោក នឹម វ៉ាន់​សំ បង្ហាញ​ពី​ដំណើរការ​បោះឆ្នោត​សកល និង បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​

អភិបាលខេត្ត Hubei នៃ​ប្រទេស​ចិនសន្យា​ពង្រីក​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ជា​មួយ​ខេត្តសៀមរាប ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​

អភិបាលខេត្ត Hubei នៃ​ប្រទេស​ចិនសន្យា​ពង្រីក​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ជា​មួយ​ខេត្តសៀមរាប ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.