ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

ទីបំផុត!ព្រឹទ្ធសភាអាមេរិកសម្រេចចិត្តបោះឆ្នោត «មិនដកតំណែង លោក ដូណាល់ ត្រាំ»

(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ នៅតែអាចអង្គុយលើកៅអីជាប្រធានាធិបតីអាមេរិកដដែល បន្ទាប់ពីព្រឹទ្ធសភាសម្រេចចិត្តបោះឆ្នោត មិនទម្លាក់រូបលោកចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។ លោក ដូណាល់ ត្រាំ ត្រូវបានសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដំណើរការនីតិវិធីដកតំណែងកាលពីខែធ្នូ ឆ្នាំ២០១៩ ជាមួយការចោទ...

ព័ត៌មានលំអិត

អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មីសរុប១,១៥៣នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ

(ប៉េកាំង)៖ អាជ្ញាធរចិនទើបតែបានបញ្ចេញរបាយការណ៍ថ្មី នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះឲ្យដឹងថា ចំនួនអ្នកជំងឺដែលបានជាសះស្បើយ និងត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនោះ បានកើនឡើងដល់ ១,១៥៣នាក់ហើយ ខណៈកាលពីថ្ងៃពុធម្សិលមិញនេះ មានអ្នកជាសះស្បើយបន្ថែមទៀតរហូតដល់ ២៦១នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ។ មនុស្សសរុប ៥៦៣នាក់ហើយបានស្លាប់ និង...

ព័ត៌មានលំអិត

មនុស្ស៣នាក់ស្លាប់និង១៧៩នាក់រងរបួស ក្នុងហេតុការណ៍ យន្តហោះរអិលធ្លាក់ចេញពីផ្លូវ

(អង់ការ៉ា)៖ អាជ្ញាធរតួកគីបានឱ្យដឹងថា យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង បានរអិលធ្លាក់ចេញពីផ្លូវនៅឯអាកាសយានដ្ឋានអន្តរជាតិ សាប៊ីហា ហ្គុកសិន (Sabiha Gokcen) ក្នុងទីក្រុងអ៊ីស្តង់ប៊ូល ដោយបានបង្កឱ្យមនុស្ស ០៣នាក់ស្លាប់ និង ១៧៩នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។...

ព័ត៌មានលំអិត

អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០២០ ចាប់ផ្ដើមបើកហើយ

អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី ហៅថា Australia Awards បានចាប់ផ្ដើមទទួលទទួលការដាក់ពាក្យហើយ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នេះបើយោងតាមសិក្ខាសាលាផ្សព្វផ្សាយ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ Australia Awards ជាអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី ឧបត្ថម្ភដោយស្ថានទូតអូស្ត្រាលី...

ព័ត៌មានលំអិត

អាជ្ញាធរចិន៖ អ្នកជំងឺឆ្លងវីរុសកូរ៉ូណាសរុប៨៩២នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ

(ប៉េកាំង)៖ អ្នកឆ្លងវីរុសកូរ៉ូណាថ្មី 2019-nCoV សរុបចំនួន ៨៩២នាក់ហើយ ត្រូវបាន ក្រុមគ្រូពេទ្យព្យាបាល ឲ្យជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញ ខណៈចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៤៩០នាក់ និងរហូតដល់ ២៤,៣២៤នាក់បានឆ្លងនៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ...

ព័ត៌មានលំអិត

ក្រុមហ៊ុនចិនHuaweiនឹងបង្កើតរោងចក្រនៅអឺរ៉ុបតែម្តង ដើម្បីប្រឆាំងការដាក់សម្ពាធពីអាមេរិក

ក្រុមហ៊ុនទូរគមនាគមន៍ចិនHuaweiបាននិយាយថា នឹងបង្កើតមូលដ្ឋានផលិតកម្មនៅក្នុងទ្វីបអឺរ៉ុបតែម្តង ខណៈក្រុមហ៊ុនចិននេះកំពុងប្រយុទ្ធប្រឆាំងនឹង ការដាក់សម្ពាធពីសំណាក់សហរដ្ឋអាមេរិក លើបណ្ដាប្រទេសអឺរ៉ុប កុំឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G របស់ Huawei។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ ថ្លែងក្នុងសារអបអរសារទរចូលឆ្នាំចិន នៅឯទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក...

ព័ត៌មានលំអិត

សហភាពអឺរ៉ុប ថ្កោលទោសសហរដ្ឋអាមេរិកជុំវិញការអនុញ្ញាតឱ្យប្រើប្រាស់«គ្រាប់មីនប្រឆំាងនឹងមនុស្ស»

(អឺរ៉ុប)៖ សហភាពអឺរ៉ុប បានថ្កោលទោស សហរដ្ឋអាមេរិកយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តថានឹងលុបចោលបម្រាមលើការប្រើប្រាស់ «គ្រាប់មីនប្រឆំាងនឹងមនុស្ស» ដោយចាត់ទុកថានេះគឺជាទង្វើមិនអាចទទួលយកបានជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik កាលពីថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។ ប្រតិកម្មរបស់សហភាពអឺរ៉ុប កើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលុបចោលការរឹតត្បិតនានា...

ព័ត៌មានលំអិត

យោធាស៊ីរីស្លាប់ តិចបំផុត៣០នាក់ ក្រោយពេល មានការវាយបកមួយ ដោយតួកគី នៅខេត្តភាគខាងជើង

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា លោកប្រធានាធិបតីតួកគី លោក Tayyip Erdogan បានថ្លែងនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់យោធាស៊ីរី ចំនួន៣០នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើវាយបកដោយតួកគី នៅខេត្តភាគខាងជើងស៊ីរី គឺខេត្ត Idlib ។ លោក Tayyip Erdogan...

ព័ត៌មានលំអិត

ទីក្រុងម៉ាកាវបង្គាប់ឲ្យបិទទ្វារកាស៊ីណូទាំងអស់១៥ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណា

(ម៉ាកាវ)៖ កាស៊ីណូទាំងឡាយនៅក្រុងម៉ាកាវរបស់ចិន ដែលជាទីប្រជុំទៅដោយកាស៊ីណូធំជាងគេបំផុតលើលោក កំពុងត្រូវអាជ្ញាធរម៉ាកាវ ស្នើឲ្យបិទទ្វារជាបណ្តោះអាសន្នសិន ស្របពេលដែលប្រទេសចិនទាំងមូល កំពុងព្យាយាមគ្រប់គ្រងការរីករាលនៃវីរុសផ្លូវដង្ហើម «កូរ៉ូណា» ប្រភេទថ្មី (2019-nCoV)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Bloomberg នារសៀលថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។ សរុបមកទល់ឥឡូវ មានតែពីរលើកប៉ុណ្ណោះដែលម៉ាកាវបានសម្រេចជ្រើសរើសយកវិធានការធ្ងន់បែបនេះ។ លើកទីមួយគឺកាលពីឆ្នាំ២០១៨ នៅពេលព្យុះទីហ្វុងមួយបានបង្ខំឲ្យ...

ព័ត៌មានលំអិត

ជប៉ុនសម្រេចឃាត់មនុស្ស៣,៥០០នាក់ទុកក្នុងកប៉ាល់ធំមួយគ្រឿងសិន ដើម្បីពិនិត្យរកវីរុសកូរ៉ូណាថ្មី!

អាជ្ញាធរជប៉ុនបានសម្រេចចិត្តដាក់មនុស្ស ៣,៥០០នាក់ នៅលើកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿង ឱ្យនៅឆ្ងាយដាច់ពីគេឯង ដើម្បីធ្វើតេស្ដរកវីរុសកូរ៉ូណាថ្មីនៅថ្ងៃអង្គារនេះ បន្ទាប់ពីអ្នកដំណើរនៅ លើនោះម្នាក់ ដែលបានចេញដំណើរពីទីក្រុងហុងកុង ត្រូវបានគេពិនិត្យឃើញថា មានផ្ទុកវីរុសកូរ៉ូ ណាថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រុមមន្ត្រីសុខាភិបាលជប៉ុន បានចូលទៅក្នុងកប៉ាល់ឈ្មោះ...

ព័ត៌មានលំអិត
Page 39 of 64 1 38 39 40 64

Recommended

សូម Like និង Follow ពួកយើង