Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ជប៉ុនសម្រេចឃាត់មនុស្ស៣,៥០០នាក់ទុកក្នុងកប៉ាល់ធំមួយគ្រឿងសិន ដើម្បីពិនិត្យរកវីរុសកូរ៉ូណាថ្មី!

ដោយ Pothe Thun
04/02/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
ជប៉ុនសម្រេចឃាត់មនុស្ស៣,៥០០នាក់ទុកក្នុងកប៉ាល់ធំមួយគ្រឿងសិន ដើម្បីពិនិត្យរកវីរុសកូរ៉ូណាថ្មី!
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជប៉ុនបានសម្រេចចិត្តដាក់មនុស្ស ៣,៥០០នាក់ នៅលើកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿង ឱ្យនៅឆ្ងាយដាច់ពីគេឯង ដើម្បីធ្វើតេស្ដរកវីរុសកូរ៉ូណាថ្មីនៅថ្ងៃអង្គារនេះ បន្ទាប់ពីអ្នកដំណើរនៅ លើនោះម្នាក់ ដែលបានចេញដំណើរពីទីក្រុងហុងកុង ត្រូវបានគេពិនិត្យឃើញថា មានផ្ទុកវីរុសកូរ៉ូ ណាថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមមន្ត្រីសុខាភិបាលជប៉ុន បានចូលទៅក្នុងកប៉ាល់ឈ្មោះ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ដែលបានចូលសំចតនៅឯកំពុងផែនៃទីក្រុង យ៉ូកូហាម៉ា (Yokohama) កាលពីល្ងាចថ្ងៃចន្ទ ដើម្បីត្រួតពិនិត្យសុខភាពអ្នកដំណើរទាំងអស់ ២,៥០០នាក់ និង ១,០០០នាក់ទៀតជាសមាជិកនាវិក។ ការត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើង ក្រោយអ្នកដំណើរម្នាក់អាយុ ៨០ឆ្នាំ ដែលបានចាកចេញដំណើរពីទីក្រុងហុងកុង កាលពីថ្ងៃទី២៥ ខែមករា ត្រូវបានគេរឃើញថា បានឆ្លងវីរុសកូរ៉ូណាហើយការធ្វើតេស្ដលើមនុស្សទំាង ៣,៥០០នាក់នៅលើកប៉ាល់ អាចនឹងធ្វើឡើងនៅព្រឹកថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលជប៉ុន គិតមកត្រឹមថ្ងៃចន្ទសប្ដាហ៍នេះមនុស្ស ២០នាក់ត្រូវបានធ្វើតេស្ដរកឃើញថា បានឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសជប៉ុន ហើយក្នុងចំណោមពួកគេមាន ០៤នាក់ មិនទាន់បញ្ចេញរោគសញ្ញា។ ជប៉ុនបានដឹកពលរដ្ឋរបស់ខ្លួនច្រើនជាង ៥០០នាក់ ចេញពីទីក្រុងវូហាន (Wuhan) ហើយក៏បានហាមជនបរទេសទាំងអស់ ដែលធ្លាប់ធ្វើដំណើរទៅកានខេត្ត Hubei នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ចូលក្នុងប្រទេសផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: ​ជប៉ុនវីរុសកូរ៉ូណាសុខាភិបាលជប៉ុន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទីក្រុងម៉ាកាវបង្គាប់ឲ្យបិទទ្វារកាស៊ីណូទាំងអស់១៥ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណា

ទីក្រុងម៉ាកាវបង្គាប់ឲ្យបិទទ្វារកាស៊ីណូទាំងអស់១៥ថ្ងៃ ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណា

យោធាស៊ីរីស្លាប់ តិចបំផុត៣០នាក់ ក្រោយពេល មានការវាយបកមួយ ដោយតួកគី នៅខេត្តភាគខាងជើង

យោធាស៊ីរីស្លាប់ តិចបំផុត៣០នាក់ ក្រោយពេល មានការវាយបកមួយ ដោយតួកគី នៅខេត្តភាគខាងជើង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបរៀបចំប្រកាសសេចក្តីសម្រេចតែងតាំងគណៈកិត្តិយស និងប្រកាសទទួលស្គាល់អនុគណ:កម្មាធិការសាខាក្រុងស្រុក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបរៀបចំប្រកាសសេចក្តីសម្រេចតែងតាំងគណៈកិត្តិយស និងប្រកាសទទួលស្គាល់អនុគណ:កម្មាធិការសាខាក្រុងស្រុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.