Wednesday, July 16, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបរៀបចំប្រកាសសេចក្តីសម្រេចតែងតាំងគណៈកិត្តិយស និងប្រកាសទទួលស្គាល់អនុគណ:កម្មាធិការសាខាក្រុងស្រុក

ដោយ Pothe Thun
04/02/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបរៀបចំប្រកាសសេចក្តីសម្រេចតែងតាំងគណៈកិត្តិយស និងប្រកាសទទួលស្គាល់អនុគណ:កម្មាធិការសាខាក្រុងស្រុក
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានរៀបចំពិធីប្រកាសសេចក្ដីសម្រេសមាសភាព អនុគណ:កម្មាធិការសាខាចស្ដីពីការតែងតាំងគណៈកិត្តិយសអនុសាខា និងប្រកាសសេចក្ដីសម្រេចស្ដីពី ការទទួលស្គាស់សមាសភាពគណៈកម្មាធិការអនុសាខា ទាំង១២ក្រុង-ស្រុក ក្រោមគណៈអធិបតីភាព ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខា និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ មន្ត្រីប្រចាំការអនុសាខា សរុបជា២០០អង្គ/នាក់ ។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បានលើកឡើងថា កាកបាទក្រហមកម្ពុជា ជាសមាគមជាតិបំពេញការងារមនុស្សធម៌ដែលជាប្រចាំត្រូវបើកចំហ និងទូលាយទទួលនូវការឧបត្ថម្ភជាស្បៀងអាហារ និងសម្ភារចាំបាច់សម្រាប់ជួយជនរងគ្រោះក្នុងនោះថវិកាក៏ជាកត្តាសំខាន់ដើម្បីបំពេញការងារមនុស្សធម៌បានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា សម្រាប់សេចក្តីត្រូវការចាំបាច់របស់គ្រួសាររងគ្រោះមហន្តរាយគ្រប់ប្រភេទ ។ ដែលតាមរយៈនេះ សូមឱ្យគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ត្រូវបន្តយកចិត្តទុកដាក់ សហការគ្នា ពិភាក្សារកវិធីសាស្ត្រផ្សេងៗថ្មីៗ ដើម្បីស្វែងរកសប្បុរសជនគ្រប់មជ្ឈដ្ឋានក្នុងភូមិសាស្រ្តរបស់ខ្លួន ក្នុងនោះពីបណ្ដាព្រឹត្តិការណ៍ ឬបុណ្យទាន និងពីសំណាក់វត្តអារាមនានាដែលព្រះអង្គមានលទ្ធភាពប្រទានទេយ្យទាន សម្រាប់ជនរងគ្រោះតាមរយៈអនុសាខា ។

ឯកឧត្តម បន្ថែមថា ទន្ទឹមនេះ នៅពេលផ្ដល់អំណោយដល់គ្រួសាររងគ្រោះ គប្បីអញ្ជើញសប្បុរសជន និងនិមន្តព្រះសង្ឃចូលរួមក្នុងការងារនេះ ដើម្បីលើកទឹកចិត្តដល់សប្បុរជន ក៏ដូចជាពង្រីកបាននូវសន្ដានចិត្តគាំទ្របន្ថែមទៀត ដល់អនុសាខា ធ្វើបានដូច្នេះ អនុសាខានៅតែអាចបន្តបានលទ្ធភាព ក្នុងការផ្ដល់អំណោយចាំបាច់ដល់គ្រួសាររងគ្រោះទាំងឡាយ។ យើងទាំងអស់គ្នាបានដឹងហើយថា ការផ្ដល់អំណោយដល់គ្រួសាររងគ្រោះដែលចាំបាច់បន្ទាន់នោះ គឺពិតជាបានចូលរួមកាត់បន្ថយការលំបាករបស់បងប្អូនបានមួយកម្រិត ដែលនេះជាវប្បធម៌នៃការចែករំលែករបស់ប្រជាជាតិខ្មែរយើងតាំងពីដើមរៀងមក។

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

អាជ្ញាធរខេត្តបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់អង្គការហ្រ្គេត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តសៀមរាប

15/07/2025
ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍៖ កំណើនភ្ញៀវទេសចរបរទេស បានបង្ហាញពីភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

15/07/2025

មានប្រសាសន៍នាឱកាសនោះ ឯឧត្តម ទៀ សីហា ក៏បានប្រគល់ជូននូវភារកិច្ចមួយចំនួនជូនដល់ គណៈកិត្តិយស គណៈកម្មាធិការអនុសាខាទាំង១២ក្រុង-ស្រុកផងដែរ ដោយក្នុងនោះរួមមាន៖ ១.ទីស្នាក់ការអនុសាខា ត្រូវចាត់តាំងមន្ត្រីប្រចាំការ២រូបដែលជាជំនួយការជូនគណៈកម្មាធិការអនុសាខា ,២.រៀបចំការប្រជុំគណៈកិត្តិយស គណៈកម្មាធិកាអនុសាខា ដើម្បីធ្វើការបូកសរុបសកម្មភាពប្រចាំឆ្នាំ និងលើកទិសដៅអភិវឌ្ឍន៍អនុសាខាបន្ត ,៣. ផ្សព្វផ្សាយចលនាកាកបាទក្រហម លើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ ។ ទី៤. ជំរុញការងារពង្រីកសមាជិកភាព តម្រង់គោលដៅអប្បបរមា១% (មួយភាគរយ) នៃចំនួនប្រជាពលរដ្ឋក្នុងក្រុង-ស្រុក របស់ខ្លួន ,៥. ខិតខំកៀរគររកមូលនិធិ ពីគ្រប់មជ្ឈដ្ឋានដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតមគ្រោះមហន្តរាយក្នុងភូមសាស្ត្រក្រុង-ស្រុក បានទាន់ពេលវេលា .៦. ផ្ដល់ព័ត៌មានចាំបាច់បន្ទាន់ពីហេតុការណ៍ ឧបទ្ទវហេតុនៅភូមសាស្ត្រខ្លួនមកសាខាខេត្ត ,៧. គ្រប់គ្រងតម្រង់ទិសដៅការងារក្រុមកាកបាទក្រហមកម្ពុជា ឃុំ-សង្កាត់ ,៨. គ្រប់គ្រង និងថែរក្សាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាតាមភូមិ ,៩. ពង្រឹង និងពង្រីកសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា តាមសាលារៀន ,១០. គ្រប់គ្រង និងអនុវត្តសម្មភាពគម្រោង/កម្មវិធីនានារបស់សាខា ក្នុងភូមិសាស្ត្រ ក្រុង-ស្រុក ,១១. គ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់អនុសាខាតាមទម្រង់ការហិរញ្ញវត្ថុរបស់កាកបាទក្រហមកម្ពុជា និងធ្វើរបាយការឆ្នាំជូនសាខាខេត្ត និង ១២.ធ្វើរបាយការណ៍សម្មភាពអនុសាខា ប្រចាំខែ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំជូនសាខាតាមកាលកំណត់។

ឯកឧត្តម ទៀ សីហា ក៏បានបញ្ជាក់ដែរថា ទាំងនេះ គឺជាភារកិច្ចសំខាន់ៗដែលអនុសាខាត្រូវយកចិត្តទុកដាក់អនុវត្ត ដើម្បីឈានទៅអនុវត្តន៍ពាក្យស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” ឬ “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងបាវចនាសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលលើកឡើងថា ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យបានកាន់តែស៊ីជម្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន ៕

អត្ថបទ និង រូបភាព៖ យូ វង្ស
កែសម្រួ៖ អ៊ុន ណារាជ្យ

Tags: ​កាកបាទក្រហមសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរកិច្ចការនារីខេត្តសៀមរាប បើកវេទិកាពិគ្រោះយោបល់នៅស្រុកក្រឡាញ់ ស្តីពីបញ្ហាប្រឈមនៅក្នុងសង្គម និងផលប៉ះពាល់របស់យុវវ័យ

មន្ទីរកិច្ចការនារីខេត្តសៀមរាប បើកវេទិកាពិគ្រោះយោបល់នៅស្រុកក្រឡាញ់ ស្តីពីបញ្ហាប្រឈមនៅក្នុងសង្គម និងផលប៉ះពាល់របស់យុវវ័យ

មនុស្សចំនួន០៣នាក់ជាប់សង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវបាននគរបាលគ្រឿងញៀនខេត្តសៀមរាបបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត

មនុស្សចំនួន០៣នាក់ជាប់សង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវបាននគរបាលគ្រឿងញៀនខេត្តសៀមរាបបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត

សហភាពអឺរ៉ុប ថ្កោលទោសសហរដ្ឋអាមេរិកជុំវិញការអនុញ្ញាតឱ្យប្រើប្រាស់«គ្រាប់មីនប្រឆំាងនឹងមនុស្ស»

សហភាពអឺរ៉ុប ថ្កោលទោសសហរដ្ឋអាមេរិកជុំវិញការអនុញ្ញាតឱ្យប្រើប្រាស់«គ្រាប់មីនប្រឆំាងនឹងមនុស្ស»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    33 shares
    Share 13 Tweet 8
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    32 shares
    Share 13 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    29 shares
    Share 12 Tweet 7
  • គម្រោងសាងសង់ផ្លូវបេតុង២ខ្សែ ក្នុងសង្កាត់ស្វាយដង្គំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    24 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (733)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,929)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,292)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,087)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,039)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.