Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ទីរកិច្ចការនារីខេត្តសៀមរាប បើកវេទិកាពិគ្រោះយោបល់នៅស្រុកក្រឡាញ់ ស្តីពីបញ្ហាប្រឈមនៅក្នុងសង្គម និងផលប៉ះពាល់របស់យុវវ័យ

ដោយ Pothe Thun
05/02/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ទីរកិច្ចការនារីខេត្តសៀមរាប បើកវេទិកាពិគ្រោះយោបល់នៅស្រុកក្រឡាញ់ ស្តីពីបញ្ហាប្រឈមនៅក្នុងសង្គម និងផលប៉ះពាល់របស់យុវវ័យ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត និង រដ្ឋបាលស្រុកក្រឡាញ់ បានរៀបចំធ្វើវេទិកាពិគ្រោះយោបល់ស្តីពី បញ្ហាប្រឈមនៅក្នុងសង្គម និងផលប៉ះពាល់របស់យុវវ័យ ដល់សិស្សា នុសិស្ស នៅអនុវិទ្យាល័យសំបួរ ក្នុងស្រុកក្រឡាញ់ ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៤១៨ នាក់ ក្នុងនោះស្រីចំនួន ២៥៣នាក់ ។

ក្នុងគោលបំណងសំខាន់នៃវេទិកានេះ គឺដើម្បីបង្កើនការយល់ដឹងពីការចូលរួមក្នុងការលើកកម្ពស់សីលធម៌សង្គម តាមរយៈការអប់រំ និងកាត់បន្ថយនូវរាល់ទស្សនៈ ឥរិយាបថ និងផ្នត់គំនិតអវិជ្ជមានរបស់យុវវ័យ ពិសេសពិតជាបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែង នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ថាតើយុវវ័យបានរួមចំណែកអ្វីខ្លះ ក្នុងការកសាងជាតិ មាតុភូមិ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន អំពើអមនុស្សធម៌ គ្មានគុណធម៌ គ្មានព្រហ្មវិហារធម៌ ភ្លើតភ្លើន ការសប្បាយហួសលទ្ធភាព ហ៊ានប្រលែងលេង និងល្បែងស្នេហាទំាងខ្លួននៅវ័យសិក្សា។

វេទិកានេះ ក៏បានលើកឡើងពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា ទទួលស្គាល់ពីបំណងប្រាថ្នា តម្រូវការ និងលក្ខខណ្ឌយុវជន ដោយបានបញ្ជាក់ច្បាស់អំពីចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តមួយចំនួន ដើម្បីប្រមូលផ្តុំកម្លាំងយុវជនគ្រប់មជ្ឈដ្ឋាន និងកៀរគរធនធាន សំដៅអភិវឌ្ឍយុវជនឲ្យក្លាយទៅជាពលរដ្ឋមានកាយសម្បទាចំណេះដឹង ចំណេះធ្វើ មានគំនិតផ្តួចផ្តើម គំនិតបង្កើតថ្មី និងស្មារតីសហគ្រិនភាព ដែលជាកត្តាកំណត់សក្តានុពលសេដ្ឋកិច្ចសង្គមជាតិទំាងមូល។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

លោកស្រី ងិន សារិន អនុប្រធានមន្ទីរកិច្ចការនារីខេត្ត បានលើកឡើងថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកការអភិវឌ្ឍន៍ដល់កុមារ យុវវ័យ និងមនុស្សពេញវ័យ ដែលត្រូវទទួលបានការអប់រំ និងការសិក្សាពេញមួយជីវិត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ប្រកបដោយគុណភាពខ្ពស់ ហើយការអប់រំត្រូវផ្តោតលើការសិក្សាជំនាញ និងការផ្តល់ឱកាសដល់សិស្សគ្រប់រូប ក្នុងការទទួលបានចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅការសិក្សាលើជំនាញបច្ចេកទេស និងជំនាញ ឯកទេសផ្សេងៗ ដើម្បីសម្រេចបានការអភិវឌ្ឍដែលផ្តល់អត្ថប្រយោជន៍ពេញលេញ ដល់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួន ប្រកបដោយគុណភាព ខណៈដែលការអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ៕

អត្ថបទ និង រូបថត ៖ មន្ទីរកិច្ចការនារីខេត្តសៀមរាប
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: មន្ទីរកិច្ចការនារីខេត្តសៀមរាបវេទិកាពិគ្រោះយោបល់ស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្សចំនួន០៣នាក់ជាប់សង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវបាននគរបាលគ្រឿងញៀនខេត្តសៀមរាបបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត

មនុស្សចំនួន០៣នាក់ជាប់សង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន ត្រូវបាននគរបាលគ្រឿងញៀនខេត្តសៀមរាបបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត

សហភាពអឺរ៉ុប ថ្កោលទោសសហរដ្ឋអាមេរិកជុំវិញការអនុញ្ញាតឱ្យប្រើប្រាស់«គ្រាប់មីនប្រឆំាងនឹងមនុស្ស»

សហភាពអឺរ៉ុប ថ្កោលទោសសហរដ្ឋអាមេរិកជុំវិញការអនុញ្ញាតឱ្យប្រើប្រាស់«គ្រាប់មីនប្រឆំាងនឹងមនុស្ស»

ក្រុមហ៊ុនចិនHuaweiនឹងបង្កើតរោងចក្រនៅអឺរ៉ុបតែម្តង ដើម្បីប្រឆាំងការដាក់សម្ពាធពីអាមេរិក

ក្រុមហ៊ុនចិនHuaweiនឹងបង្កើតរោងចក្រនៅអឺរ៉ុបតែម្តង ដើម្បីប្រឆាំងការដាក់សម្ពាធពីអាមេរិក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.