ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ចំនូនបីដែលស្នើឡើងដោយ រាជរដ្ឋាភិបាល មកពិនិត្យសិក្សា

សម្តេចអគ្គមមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ។ ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ចំនួនបី ដែលរាជរដ្ឋាភិបាលស្នើសូមការអនុម័តពីរដ្ឋសភា ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា។ សេចក្តីព្រាងច្បាប់ទាំងបីនោះមាន សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និង សេចក្តីព្រាងច្បាប់ស្តីពី...

ព័ត៌មានលំអិត

ចិនជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបង្កជម្លោះរវាងប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin កាលពីថ្ងៃអង្គារបានជំរុញឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការបង្កជម្លោះរវាងប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហិ្វក។ ការលើកឡើងរបស់លោក Wang ធ្វើឡើងក្រោយតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បង្ហាញក្តីព្រួយបារម្ភជុំវិញសកម្មភាពឈ្លានពានរបស់ប្រទេសចិននៅក្នុងតំបន់ អំឡុងពេលលោកធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ ក្នុងសុន្ទរកថានាទីក្រុងហ្សាកាតាកាលពីថ្ងៃអង្គារ លោក Blinken ក៏បានបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនចង់បង្កជម្លោះក្នុងតំបន់អាស៊ីនោះទេ ហើយសហរដ្ឋអាមេរិកនឹងធានាឱ្យបាននូវការប្រកួតប្រជែងជាមួយប្រទេសចិនដោយមិនបង្កជម្លោះ«គ្រោះមហន្តរាយ»ឡើយ។ ដោយអះអាងថា ខ្លួននឹងដើរតួនាទីស្ថាបនាសន្តិភាព...

ព័ត៌មានលំអិត

រុស្ស៊ីនិយាយថា អាចនឹងបង្ខំចិត្តដាក់ពង្រាយ មីស៊ីលនុយក្លេអ៊ែ វាយប្រហារក្នុងចម្ងាយមធ្យម នៅក្នុងតំបន់អឺរ៉ុប

ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួនអាចនឹងបង្ខំចិត្ត ធ្វើការដាក់ពង្រាយមីស៊ីល សមត្ថភាពនុយក្លេអ៊ែ វាយប្រហារក្នុងរយៈចម្ងាយមធ្យម នៅក្នុងតំបន់អឺរ៉ុប ដើម្បីជាការឆ្លើយតបចំពោះអ្វី ដែលខ្លួនមើលឃើញថា ជាផែនការធ្វើដូចគ្នានេះ របស់អង្គការណាតូ។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានរុស្ស៊ី RIA នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា ទីក្រុងមូស្គូនឹងចាំបាច់...

ព័ត៌មានលំអិត

តៃវ៉ាន់អះអាងថា ការវាយប្រហាររបស់ចិន ចូលមកក្នុងដែនកោះនេះ «ជារឿងលំបាកជាទីបំផុត»

ក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានអះអាងថា ការវាយប្រហារណាមួយរបស់ចិន នឹងត្រូវប្រឈមមុខនឹងផលលំបាកយ៉ាងខ្លាំងជាទីបំផុត ពីព្រោះថាទីក្រុងប៉េកាំង មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ និងបញ្ជូនកងទ័ពចូលកោះតៃវ៉ាន់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។ ក្រសួងការពារជាតិតៃវ៉ាន់ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងរបាយការណ៍មួយផ្ញើ ទៅកាន់ សភាកោះនេះ ជាមួយនិងការបញ្ជាក់ថា សមត្ថភាពដឹកជញ្ជូនរបស់ចិន នៅមានកម្រិត...

ព័ត៌មានលំអិត

លោក ពូទីន និយាយថា រុស្ស៊ីកំពុងនាំមុខគេលើពិភពលោក ចំពោះបច្ចេកវិទ្យាអាវុធល្បឿនលឿនជាងសំឡេង

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានថ្លែងថា បច្ចុប្បន្នប្រទេសរបស់លោកកំពុងនាំមុខគេ នៅលើពិភពលោកទាំងមូល ជុំវិញបច្ចេកវិទ្យាមីស៊ីលលឿនជាងសំឡេង ខណៈមហាអំណាចផ្សេងទៀតនឹងដើរតាមពីក្រោយ ហើយបង្កើតអាវុធទប់ទល់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ នេះ ។ នៅក្នុងផ្នែកមួយការផលិតវីដេអូឯកសារ ដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រថ្មី ឬ...

ព័ត៌មានលំអិត

WHO រិះគន់ប្រទេសនានាដែលបានដាក់ការរឹតត្បិត លើអ្នកដំណើរពីអាហ្វ្រិកខាងត្បូង ពាក់ព័ន្ធនឹងអូមីក្រុង

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom) នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ (ពេលវេលានៅទីក្រុងហ្សឺណែវ) បានរិះគន់ធ្ងន់ៗ ចំពោះ ប្រទេសទាំងឡាយណា ដែលបានដាក់ការររឹតត្បិត និងហាមឃាត់ទៅលើអ្នកដំណើរ ពីតំបន់ អាហ្វ្រិកខាងត្បូង ចំពោះមុខស្ថានការណ៍បន្ទាន់ បង្កឡើងដោយវីរុស...

ព័ត៌មានលំអិត

អ៊ីរ៉ង់ថា ភាពស្ទាក់ស្ទើររបស់អាមេរិកជាឧបសគ្គធំ រារាំងដល់ការសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា ភាពស្ទាក់ស្ទើររបស់សហរដ្ឋអាមេរិក ក្នុងការដកទណ្ឌកម្មទាំងអស់ចេញពីអ៊ីរ៉ង់ គឺជាឧបសគ្គមួយដ៏ធំរារាំងដល់ការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ខណៈបណ្ដាប្រទេសលោកខាងលិចនៅតែបន្តសង្ស័យពីការប្ដេជ្ញាចិត្តរបស់ទីក្រុងតេហេរ៉ង់ ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនេះដូចគ្នាដែរ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ០៦ ខែធ្នូ ឆ្នាំ២០២១។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim ដោយផ្អែកលើការស្រង់សម្ដីពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ដូច្នេះថា «វាច្បាស់ណាស់នៅពេលនេះ នោះគឺភាពស្ទាក់ស្ទើររបស់ទីក្រុងវ៉ាស៊ីនតោន បោះបង់ចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ ជាឧបសគ្គមួយដ៏ធំរារាំងដល់ដំណើរការនៃកិច្ចចរចា...យើងជឿជាក់ថានឹងមាន...

ព័ត៌មានលំអិត

អង់គ្លេស និងអ៊ីស្រាអែលប្តេជ្ញារារាំងអ៊ីរ៉ង់ មិនឲ្យក្លាយជារដ្ឋនុយក្លេអ៊ែរ

រដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស និងអ៊ីស្រាអែល បានសរសេរនៅក្នុងអត្ថបទរួមមួយថា ប្រទេសទាំងពីរនេះនឹង «ធ្វើការទាំងយប់ទាំងថ្ងៃ» ដើម្បីរារាំងអ៊ីរ៉ង់មិនឲ្យក្លាយជា ប្រទេសមានអំណាចផ្នែកនុយក្លេអ៊ែរ ជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។ លោកស្រី លីស ត្រាស់ (Liz Truss)...

ព័ត៌មានលំអិត

WHO លើកឡើងថា ការចេញបម្រាមធ្វើដំណើរ ដោយសារវីរុសកូវីដ១៩ បំប្លែងថ្មី «Omicron» គួរតែផ្អែកលើមូលដ្ឋានវិទ្យាសាស្រ្ត

ការិយាល័យប្រចាំទ្វីបអាហ្រ្វិក របស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា បានលើកឡើងថា ប្រទេសទាំងឡាយគួរតែអនុវត្តបម្រាមធ្វើដំណើរ និងចំណាត់ការបង្ការនិងគ្រប់គ្រង COVID-19 ដោយឈរលើមូលដ្ឋានវិទ្យាសាស្រ្ត និងតាមក្បួនច្បាប់សុខាភិបាលអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃចន្ទ នេះ ។ ឆ្លើយតបការលេចឡើងនៃវីរុសបំប្លែងថ្មី អូម្រីក្រុង...

ព័ត៌មានលំអិត

អូស្ត្រាលី បញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់ប្រទេសដែនកោះ Solomon ដែលកំពុងប្រឈមមុខនឹងកុបកម្មដ៏ចលាចល

រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃសុក្រនេះបានដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីទៅជួយរក្សាសន្តិសុខនៅឯអាកាសយានដ្ឋាន និងកំពង់ផែ នៃរដ្ឋហូនីញ៉ារ៉ា (Honiara) ប្រទេសដែនកោះសូឡូម៉ុន (Solomon) ដែលកំពុងប្រឈមមុខនឹងកុបកម្មដ៏ចលាចល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters ។ បើតាមរដ្ឋមន្ត្រីមហាផ្ទៃអូស្ត្រាលី លោកស្រី Karen Andrews កងកម្លាំងរក្សាសន្តិភាពខាងលើមានប៉ូលិស និងយោធាចំនួន ១០០នាក់...

ព័ត៌មានលំអិត
Page 8 of 64 1 7 8 9 64

Recommended

សូម Like និង Follow ពួកយើង