Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

អង់គ្លេស និងអ៊ីស្រាអែលប្តេជ្ញារារាំងអ៊ីរ៉ង់ មិនឲ្យក្លាយជារដ្ឋនុយក្លេអ៊ែរ

ដោយ Pothe Thun
29/11/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
អង់គ្លេស និងអ៊ីស្រាអែលប្តេជ្ញារារាំងអ៊ីរ៉ង់ មិនឲ្យក្លាយជារដ្ឋនុយក្លេអ៊ែរ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋមន្ត្រីការបរទេសនៃចក្រភពអង់គ្លេស និងអ៊ីស្រាអែល បានសរសេរនៅក្នុងអត្ថបទរួមមួយថា ប្រទេសទាំងពីរនេះនឹង «ធ្វើការទាំងយប់ទាំងថ្ងៃ» ដើម្បីរារាំងអ៊ីរ៉ង់មិនឲ្យក្លាយជា ប្រទេសមានអំណាចផ្នែកនុយក្លេអ៊ែរ ជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី លីស ត្រាស់ (Liz Truss) រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស និងលលោក យ៊ែរ ឡាភីត (Yair Lapid) រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែ បានសរសេរនៅក្នុងអត្ថបទរួមមួយ ដែលចេញផ្សាយដោយកាសែត Telegraph កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថា «ពេលវេលាកំពុងដើរទៅមុខយ៉ាងឆាប់រហ័ស ដែលបង្កើនតម្រូវការសម្រាប់ កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូ និងមិត្តភក្តិរបស់យើង ដើម្បីរារាំងមហិច្ឆតារបស់ទីក្រុងតេហេរ៉ង់»។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណាហ្វតាលី បេនណិត (Naftali Bennett) បាននិយាយថា ប្រទេសរបស់លោកមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ដែលមហាអំណាចពិភពលោក នឹងដកទណ្ឌកម្មចេញពីប្រទេសអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់មិនបានធ្វើតបស្នងមកវិញគ្រប់គ្រាន់ទាល់តែសោះ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយក្រុមអ្នកចរចាបានកោះប្រជុំគ្នានៅទីក្រុងវីយែន (Vienna) ប្រទេសអូទ្រីស នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

 

ទន្ទឹមនឹងនេះ បើតាមកាសែត Telegraph អ៊ីស្រាអែល និងចក្រភពអង់គ្លេស នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល ១០ឆ្នាំនៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធលើវិស័យជាច្រើនដូចជា សន្តិសុខព័ត៌មានវិទ្យា បច្ចេកវិទ្យា ពាណិជ្ជកម្ម និងការការពារផងដែរ។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានបន្ថែមនៅក្នុងអត្ថបទថា អ៊ីស្រាអែល នឹងក្លាយជាដៃគូផ្នែកព័ត៌មានវិទ្យា «លំដាប់ទី១» របស់ចក្រភពអង់គ្លេសជាផ្លូវការ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវការការពារផ្នែកព័ត៌មានវិទ្យារបស់ខ្លួន ខណៈដែលប្រទេសជុំវិញពិភពលោក កំពុងប្រឈមនឹងការកើនឡើងនៃការគំរាមកំហែង៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងផែនការ បើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្ត្រីរាជការ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២១

ក្រសួងផែនការ បើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្ត្រីរាជការ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២១

នាយករដ្ឋមន្រ្តីឡាវអរគុណកម្ពុជាដែលបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខារទេព្យប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវជាបន្តបន្ទាប់

នាយករដ្ឋមន្រ្តីឡាវអរគុណកម្ពុជាដែលបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខារទេព្យប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវជាបន្តបន្ទាប់

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារ និងទទួលអំណោយពីក្រុមហ៊ុន Mango Cultural Media

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារ និងទទួលអំណោយពីក្រុមហ៊ុន Mango Cultural Media

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.