Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងផែនការ បើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្ត្រីរាជការ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២១

ដោយ Pothe Thun
30/11/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងផែនការ បើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្ត្រីរាជការ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២១
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅមន្ទីរផែនការខេត្តសៀមរាប ឯកឧត្តម វង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការ បានដឹកនាំបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្ត្រីរាជការ រាជធានី-ខេត្ត សម្រាប់ឆ្នាំ២០២១ ក្នុងគោលបំណង ក្នុងការពង្រឹងស្ថាប័ន និង កសាងសមត្ថភាពដល់មន្ត្រីផែនការនៅ ថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកលោកស្រីជាអនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីតាមបណ្ដាខេត្តចំនួន៥ រួមមាន៖ ខេត្តសៀមរាប កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ ព្រះវិហារ សរុបជាង ៥០នាក់។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម វង្ស សាម៉ុន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងងស្ថាប័ន និងការកសាងសមត្ថភាពដល់មន្ត្រីរាជការ នៃមន្ទីរផែនការ រាជធានី-ខេត្តនេះ បានដំណើរការចំនួន ២លើករួចមកហើយ គឺនៅខេត្តស្ទឹងត្រែង និងខេត្តបាត់ដំបង ដោយមានខេត្តចំនួន៦ បានចូលរួម ហើយសម្រាបខេត្តសៀមរាប គឺជាគោលដៅទី៣ ដែលក្រសួងបានរៀបចំឡើង។ វគ្គបណ្ដុះបណ្ដាលនេះដែរ គឺដើម្បីជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ដោយកែសម្រួលឡើងវិញ នៅកន្លែងខ្លះត្រួតគ្នាអំពីតួនាទី ភារកិច្ច របស់អង្គភាពនីមួយៗ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំក្រសួងផែនការ បានឯកភាព ប្ដូរឈ្មោះក្រសួង ពីក្រសួងផែនការ មកជាក្រសួងផែនការស្ថិតិ និងអភិវឌ្ឍន៍ ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ក្នុងវិស័យផែនការស្ថិតិ និងប្រជាជន និងអភិវឌ្ឍន៍ ព្រមទាំងការកែប្រែឈ្មោះតាមស្ថាប័នក្នុងក្រសួងផែនការទៀតផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម បានបន្តទៀតថា កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ យុគ្គសម័យនៃសាកលភាវូបនីយកម្ម និងការប្រកួតប្រជែងលើឆាកអន្តរជាតិ ដោយគោលនយោបាយនេះ មានចែងយ៉ាងលំអិតពីការពង្រឹងងស្ថាប័ន និងការកសាងសមត្ថភាពមន្រ្តីរាជការ រហូតឈានដល់ការធ្វើកំណែទម្រង់ រដ្ឋបាលសាធារណៈ ជាការងារអាទិភាពមួយក្នុងចំណោម ការងារអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនសមត្ថភាពរដ្ឋបាលសាធារណៈ ឲ្យកាន់តែមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងប្រធានបទខាងលើបានទាន់ពេលវេលា។ ក្នុងន័យនេះ ការពង្រឹង និងការកែលំអដំណើរការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីប្រែក្លាយធនធានមនុស្សនៅក្នុងវិស័យសាធារណៈ ឲ្យកាន់តែមានសមត្ថភាពមានវិជ្ជាជីវៈច្បាស់លាស់ និងមានប្រសិទ្ធភាពក្នុងការបំពេញការងារនេះ គឺជាការងារគន្លឹះ និងមានសារៈសំខាន់បំផុត។ ដើម្បីការងារមាននិរន្តរភាពមន្ទីរនីមួយៗ ត្រូវរៀបចំចាត់តាំងឲ្យមានមន្ត្រី ទទួលបន្ទុកការងារនៅតាមក្រុង/ស្រុក/ខ័ណ្ឌទាំងអស់ឡើងវិញ ដើម្បីពង្រឹងការងារ របស់ខ្លួនឲ្យទទួលបានជោគជ័យជូនក្រសួង ក៏ដូចជាជូនរាជរដ្ឋាភិបាលដូចពេលមុន។

ឯកឧត្តមក៏មានសង្ឃឹមជឿជាក់ថា វគ្គបណ្តុះបណ្តាលនេះជាស្មារតីជួយដល់មន្រ្តីរាជការ និងអ្នកដឹកនាំមន្ទីរ មានឱកាសសិក្សាបន្ថែម នូវចំណុចល្អៗ សំខាន់ៗ ដើម្បីឲ្យការអនុវត្តការងារទទួលបាន លទ្ធផលល្អ ស៊ីសង្វាក់គ្នា និងមានការអភិវឌ្ឍន៍ និងមាននិរន្តរភាព និងបានសូមសំណូមពរដល់គ្រប់មន្ទីរផែនការ រាជធានី-ខេត្ត ត្រូវមានមនសិកាក្នុងការបំពេញការងារ ភារកិច្ច សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ជាពិសេសការរិតចំណងមេត្រភាព នៅគ្រប់មន្ទីរ អង្គភាព សា្ថប័ននានា ជុំវិញរាជធានី-ខេត្ត ឲ្យកាន់តែបានល្អប្រសើរថែមទៀត៕

អត្ថបទ និង រូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ​ក្រសួង​ផែនការមន្ទីរ​ផែនការ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នាយករដ្ឋមន្រ្តីឡាវអរគុណកម្ពុជាដែលបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខារទេព្យប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវជាបន្តបន្ទាប់

នាយករដ្ឋមន្រ្តីឡាវអរគុណកម្ពុជាដែលបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខារទេព្យប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវជាបន្តបន្ទាប់

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារ និងទទួលអំណោយពីក្រុមហ៊ុន Mango Cultural Media

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារ និងទទួលអំណោយពីក្រុមហ៊ុន Mango Cultural Media

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.