Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន

ដោយ Pothe Thun
30/11/2021
នៅក្នុង ព័ត៌មានជាតិ
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់ផ្នែកគ្រប់ជំនាញនៃក្រសួងព័ត៌មាន ក្នុងការចូលរួមរៀបចំ និងផ្សព្វផ្សាយបានយ៉ាងល្អ ទាំងសំលេង និងរូបភាពសម្រាប់កិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប ASEM លើកទី១៣ កាលពីពេលកន្លងមកនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយទទួលបានភាពជោគជ័យជាប្រវត្តិសាស្រ្ត។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានវាយតំលៃខ្ពស់ ចំពោះក្រុមការងាររៀបចំបោះពុម្ពសៀវភៅ ស្តីពី កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក្នុងពេលនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយសៀវភៅនេះ បានបង្ហាញពីការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងព័ត៌មានទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាបណ្តាអ្នកសារព័ត៌មាន ដែលបានរួមគ្នាផ្សព្វផ្សាយបានយ៉ាងទូលំទូលាយ ពីបញ្ហាជំងឺកូវីដ-១៩ អោយប្រជាពលរដ្ឋបានដឹង នឹងរួមគ្នាបង្ការទប់ស្កាត់ ការពារតាំងពីដើម រហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះ សៀវភៅរបស់ក្រសួងព័ត៌មាន ស្តីពីការប្រយុទ្ធ នឹងជំងឺកូវីដកូវីដ-១៩ ឯកឧត្តម ខៀវ កាញារីទ្ធ បានចាត់ទុកថា រាប់ជាប្រវត្តិសាស្រ្ត ហើយក៏សម្រាប់ជាមោទនភាព សម្រាប់យើងទាំងអស់គ្នាក្នុងជំនាន់នេះ ដែលបានប្រឹងប្រែងចូលរួមជួយប្រទេសជាតិតាមសមត្ថភាព និងសមត្ថកិច្ចរៀងៗខ្លួន។ សម្រាប់សៀវភៅដែលទើបបោះពុម្ព ហើយរួចរាល់នាពេលនេះ ត្រូវបានឯកឧត្តម ខៀវ កាញារីទ្ធ ចែកជូនដល់បណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះអោយក្រសួងព័ត៌មាន និងវិទ្យុជាតិ FM៩៦ ផេកក្រសួងព័ត៌មាន រួមជាមួយបណ្តាមន្ទីរព័ត៌មានរាជធានីខេត្តទាំង២៥ ដោយក្នុង១ អង្គភាព ទទួលបានសៀវភៅ ២០ក្បាល។

បើតាមឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រាបជូនពីលទ្ធផលនៃវឌ្ឍន៍ភាពការងារសំខាន់ៗ ដែលសម្រេចអនុវត្តន៍បាន ក្នុងរយះពេលកន្លងមក និងបង្ហាញពីទិសដៅផែនការ សកម្មភាពការងារដែលត្រូវបន្តបំពេញក្នុងសប្តាហ៍ បន្តបន្ទាប់ខាងមុខទៀង អោយទទួលបានលទ្ធផលល្អបន្តទៀត ដើម្បីបំរើអោយការផ្សព្វផ្សាយបានកាន់ តែទូលំទូលាយបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រុញអោយប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ធ្វើយ៉ាងផ្សាយអោយបានទូលំទូលាយ ទាំងភាសា បារាំង វៀតណាម ចិន និងអង់គ្លេស នូវប្រសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅសន្និសីទកំពូលអាស៊ី- អឺរ៉ុប លើកទី១៣ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានគួសបញ្ជាក់ថា ចេញពីបរិយាកាសដ៏ល្អនៃពេលប្រជុំចង្អៀតសន្និសីទកំពូលអាស៊ី-អឺរ៉ុប ទី១៣នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ ប្រទេសចិន និងប្រទេសជាសមាជិកអាស៊ាន ដែលពាក់ព័ន្ធនឹងអាចឈានទៅចុះហត្ថលេខា លើ COC ( Code of Conduct ) ស្តីពីសមុទ្ទចិនភាគខាងត្បូងបាន ដែលឆ្នាំ២០២២នេះ គឺជាខួបទី២០ នៃការផ្តួចផ្តើមគំនិតទីក្រុងភ្នំពេញ ស្តីពីការតាក់តែង COC ទាក់ទិនទៅនឹងប្រទេសទាំងអស់ ដែលមានជាប់ការពាក់ព័ន្ធទៅនឹងសមុទ្ទចិនខាងត្បូងនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្រ្តី បានជម្រុញដល់ទូរទស្សន៏ជាតិកម្ពុជា ធ្វើយ៉ាងណាពង្រឹងកម្មវិធីផ្សាយកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ដើម្បីអោយប្រព្រឹត្តទៅដោយសុក្រឹត្យភាព ដែលជាកម្មវិធីជ្រើសរើសយកកីឡាករឆ្នើមៗ ធ្វើការប្រកួតក្នុង១ខែ ២ដង។ ក្រៅពីនេះ ក៏ត្រូវបន្តនាំយកនូវការផ្សាយពីកីឡាបាល់ទាល់ ក៏ដូចជាកីឡាផ្សេងៗទៀត រួមជាការផលិតកម្មវិធីចាប៉ីដងវែងផងដែរ។ សម្រាប់ការងារបច្ចេកទេស គ្រប់ផ្នែកពាក់ពន្ធ័របស់ក្រសួងព័ត៌មាន ត្រូវសហការអោយបានជិតស្និតជាមួយគណ:កម្មការរៀបចំ ពិធីសម្ពោធពហុកីឡដ្ឋានមរតកតេជោ ដើម្បីផ្សព្វផ្សាយពិធីសម្ពោធអោយបានល្អ និងទទួលបានជោគជ័យ។ ទាក់ទងទៅនឹងការលើកឡើងនៅមតិរបស់ អង្គការសង្គមស៊ីវិលមួយ ចំនួនអំពីបញ្ហានិទណ្ឌភាពឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បញ្ជាក់ថា យើងអាចនិយាយនិទណ្ឌភាពបាន លុះត្រាតែជនដែលប្រព្រឹត្តបទល្មើសនោះ ត្រូវបានគេ រកឃើញហើយស្គាល់ ហើយមិនត្រូវបាននាំយកមកដាក់ទោសនោះ ទើបអាចចាត់ទុកថាជាបញ្ហានិទណ្ឌភាព។ នៅពេលដែលសមត្ថកិច្ចមិនទាន់បិទសំណុំ រឿងទៅលើករណីណាមួយនោះ គឺយើងពុំអាចចាត់ទុកថានោះ គឺជាបញ្ហានិទណ្ឌភាពបានទេ ការមិនទាន់បិទសំណុំរឿងរបស់អាជ្ញាធរមានសមត្ថកិច្ចនេះ គឺជាការផ្ដល់នូវពេលវេលា ក៏ដូចជាឱកាសទៅដល់អ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីផ្ដល់នូវអ្វីដែលជាភស្តុតាងអ្វី ដែលជាការបញ្ជាក់បន្ថែមថ្មី ពាក់ព័ន្ធទៅនឹងករណីនេះ ដើម្បីធ្វើយ៉ាងណាឱ្យសមត្ថកិច្ចមានព័ត៌មានមាន នឹងមានតម្រុយកាន់តែប្រសើរឡើង ដើម្បីចាត់វិធានការទៅតាមច្បាប់ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានធ្វើការណែនាំសារជាថ្មីដល់អ្នកសារព័ត៌មាន ដែលចុះទៅយកព័ត៌មាននៅតំបន់ដែលប្រឈម ត្រូវចេះការពារខ្លួន ហើយពេលខ្លះក៏ត្រូវសហការជាមួយមន្ដ្រីពាក់ព័ន្ធ នឹងត្រូវចេះស្វែងយល់អំពី ថាតើចុះទៅយកព័ត៌មានត្រូវធ្វើយ៉ាងម៉េច ឱ្យមានសុវត្ថិភាពផងដែរ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ប៉ិល សំអុន ទីប្រឹក្សាក្រសួង និងជាអតីតតន្ត្រីករ នៅវង់តន្ត្រីវិទ្យុជាតិកម្ពុជា

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ប៉ិល សំអុន ទីប្រឹក្សាក្រសួង និងជាអតីតតន្ត្រីករ នៅវង់តន្ត្រីវិទ្យុជាតិកម្ពុជា

អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ហើយរកឃើញដីព្រៃលិចទឹកជាង១០០ហិកតា ត្រូវជនខិលខូចកាប់ទន្ទ្រានយក

អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ហើយរកឃើញដីព្រៃលិចទឹកជាង១០០ហិកតា ត្រូវជនខិលខូចកាប់ទន្ទ្រានយក

អង្គការ AHF ថា ជំងឺអេដស៍ នៅតែបង្កការព្រួយបារម្ភសម្រាប់ពិភពលោក

អង្គការ AHF ថា ជំងឺអេដស៍ នៅតែបង្កការព្រួយបារម្ភសម្រាប់ពិភពលោក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.