Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ហើយរកឃើញដីព្រៃលិចទឹកជាង១០០ហិកតា ត្រូវជនខិលខូចកាប់ទន្ទ្រានយក

ដោយ Pothe Thun
01/12/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត ចុះពិនិត្យតំបន់ការពារបឹងទន្លេសាប នៅក្នុងភូមិសាស្រ្តក្រុងសៀមរាប ហើយរកឃើញដីព្រៃលិចទឹកជាង១០០ហិកតា ត្រូវជនខិលខូចកាប់ទន្ទ្រានយក
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះថ្នាក់ខេត្ត រួមមានលោក លោកស្រី ជាអភិបាលរង នៃគណៈអភិបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្ដែងនៅតំបន់ការពារបឹងទន្លេសាបក្នុងភូមិសាស្រ្តក្រុងសៀមរាប ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ស្រាវជ្រាវលើករណីជនល្មើសដែលបានកាប់ទន្ទ្រានរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិ ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា ដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពនោះ រដ្ឋបាលខេត្តបានបង្កើតក្រុមការងារថ្នាក់ខេត្តទទួលបន្ទុកអនុវត្តការងារតាមបណ្តាក្រុង-ស្រុក ទាំង០៦ ដែលជាប់នឹងបឹងទន្លេសាប ដោយក្រុមការងារនីមួយៗដឹកនាំដោយលោក លោកស្រី ជាអភិបាលរង នៃគណៈអភិបាលខេត្ត ការអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន គឺត្រូវធ្វើឲ្យបានហ្មត់ចត់ និងឆាប់រហ័ស ព្រមទាំងស្វែងរករាល់ជនល្មើសដែលបានកាប់បំផ្លិញបំផ្លាញព្រៃលិចទាំងនេះ ហើយត្រូវដកហូតមកធ្វើជាកម្មសិទ្ធរបស់រដ្ឋ ព្រមទាំងដាំដើមឈើទាំងនោះឡើងវិញ ដើម្បីជាជម្រកត្រីពងកូន ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ឯកឧត្តមមានប្រសាសន៍ទៀតថា ក្នុងឱកាសចុះពិនិត្យមើលព្រៃលិចទឹក ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសៀមរាប ដែលមានផ្ទៃដីប្រមាណជាង៨ពាន់ហិកតានេះ ក្នុងនោះត្រូវបានកាត់ឆ្វៀលជូនពលរដ្ឋប្រមាណពីរពាន់ហិកតា ហើយផ្ទៃដីព្រៃលិចទឹកប្រមាណជាង១០០ហិកតា ត្រូវបានជនខិលខូចកាប់ព្រៃទន្ទ្រានយកដី ដែលជនខិលខូចទាំងនោះមានចំនួនជិត៥០នាក់ រស់នៅក្នុងសង្កាត់ជ្រាវ , សង្កាត់ក្របីរៀល , សង្កាត់ស្រង៉ែ , សង្កាត់ស្វាយដង្គុំ និងសង្កាត់មួយចំនួនទៀត ដោយពួកគេធ្វើសកម្មភាពចាប់តាំងពីឆ្នាំ២០១៤មកម្លេះ ។

ឯកឧត្តមអភិបាលខេត្តសៀមរាបមានប្រសាសន៍បន្ថែមថា ក្រោយពីរកឃើញនិងកំណត់ជនល្មើសហើយ អាជ្ញាធរក៏បានបានប្ដឹងទៅតុលាការរួចរាល់ហើយដែរ រីឯព្រៃលិចទឹកស្ថិតនៅក្នុងភូមិសាស្ត្រក្នុងស្រុកចំនួន៥ទៀត អាជ្ញាធរកំពុងទៅពិនិត្យមើលពីការបាត់បង់ដោយសារជនខិលខូចកាប់ព្រៃទន្ទ្រានយកដីនេះ។

លោក ឡោ រ៉ន ប្រជាសហគមន៍នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានលើកឡើងថា ពួកគាត់មានការសប្បាយចិត្ដក្រោយពេលរាជរដ្ឋាភិបាលបានបញ្ជាឱ្យអាជ្ញាធរខេត្ដ ទប់ស្កាត់ជនខិលខូចទន្រ្ទានយកដីព្រៃលិចទឹកនេះ ខណៈកន្លងមក ផ្ទៃដីព្រៃលិចទឹកបានរងការកាប់បំផ្លាញយ៉ាងខ្លាំងដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដូចជាធ្វើស្រែប្រាំង និងធ្វើការលក់ដូរជាដើម ហើយរឹបអូសការយកដីព្រៃលិចទឹកពីជនខិលខូចវិញនេះ នឹងធ្វើឱ្យមច្ឆាជាតិកើនឡើងវិញនៅក្នុងទន្លេសាប ព្រោះព្រៃលិចទឹកមានសារៈសំខាន់សម្រាប់ជម្រកត្រីពងកូន ។

សូមបញ្ជាក់ថា ផ្ទៃដីព្រៃលិចទឹកនៅបឹងទន្លេសាប ដែលស្ថិតនៅក្នុងភូមិសាស្ត្រក្រុង-ស្រុកចំនួន៦ នៃខេត្ដសៀមរាប មានស្រុកជីក្រែង , ស្រុកសូទ្រនិគម , ស្រុកប្រាសាទបាគង , ក្រុងសៀមរាប , ស្រុកពួក និងស្រុកក្រឡាញ់ មានទំហំជាង១២ម៉ឺនហិកតា ។
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ព្រមទាំងបានស្នើដល់ឯកឧត្តមឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះ ដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់ ៕

អត្ថបទ ៖ លោក ឈិត សាវី
រូបភាព ៖ សហការី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កាប់ទន្ទ្រានយកដីព្រៃលិចទឹក​បឹង​ទន្លេសាបអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការ AHF ថា ជំងឺអេដស៍ នៅតែបង្កការព្រួយបារម្ភសម្រាប់ពិភពលោក

អង្គការ AHF ថា ជំងឺអេដស៍ នៅតែបង្កការព្រួយបារម្ភសម្រាប់ពិភពលោក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ឋទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅស្រុកសូទ្រនិគម

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រារព្ឋទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅស្រុកសូទ្រនិគម

មនុស្ស ៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងករណីអគ្គីភ័យឆេះក្លឹបកំសាន្ដក្រោមដីមួយកន្លែងក្នុងក្រុងសៀមរាប កាលពីយប់មិញ

មនុស្ស ៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងករណីអគ្គីភ័យឆេះក្លឹបកំសាន្ដក្រោមដីមួយកន្លែងក្នុងក្រុងសៀមរាប កាលពីយប់មិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.