Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីឡាវអរគុណកម្ពុជាដែលបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខារទេព្យប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវជាបន្តបន្ទាប់

ដោយ Pothe Thun
30/11/2021
នៅក្នុង ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីឡាវអរគុណកម្ពុជាដែលបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខារទេព្យប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវជាបន្តបន្ទាប់
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា។

ឯកឧត្ដម ផនខាំ វីផាវ៉ាន់ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភាដែលបានទទួលជួបសវនការជាមួយគណៈប្រតិភូ។ ឯកឧត្តម បានលើកឡើងថា នៅពេលអញ្ជើញមកដល់រាជធានីភ្នំពេញ បានឃើញថាកម្ពុជាមានការរីកចម្រើនជាខ្លាំង រាជធានីភ្នំពេញ បានផ្លាស់ប្តូរមុខមាត់យ៉ាងស្រស់បំព្រង ជាមួយសមិទ្ធផលលេចរូបរាងឡើងយ៉ាងច្រើន ដែលបង្ហាញពីជោគជ័យយ៉ាងធំធេងនៅក្នុងការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋសភា។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជា ដែលបានផ្តល់សម្ភារៈបរិក្ខារពេទ្យ មានម៉ាស វ៉ាក៉សាំង ដល់ប្រទេសឡាវ ហើយក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជាបានផ្តល់ជំនួយថវិកា ១៣លានដុល្លារ ដែល ៣លានដុល្លារថវិការាជរដ្ឋាភិបាល និង១០លានដុល្លារ បានពីវិស័យឯកជន និងវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូស រថយន្តពីរគ្រឿងថែមទៀត ជូនដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម ផនខាំ វីផាវ៉ាន់ បានអបអរសាទរជាមួយកម្ពុជានៅក្នុងការចូលរួមយ៉ាងសកម្ម និងទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងវេទិកាអន្តរជាតិ ដូចជារៀបចំកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុបលើកទី១១ និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ដែលបានបង្ហាញពីកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្តរជាតិយ៉ាងធំធេង។ ឯកឧត្តមប្រធានគណៈប្រតិភូ បានបានជម្រាបសម្តេចប្រធានរដ្ឋសភាថា នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាពេលនេះ ទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងបងប្អូនរវាងប្រទេសទំាងពីរ លើគ្រប់វិស័យ ទំាងការងារសង្គម ពាណិជ្ជកម្ម ពិសេស រដ្ឋាភិបាលទំាងពីរបានសន្យាខិតខំដោះស្រាយបញ្ហានៅសេសសល់ លើកិច្ចការព្រំដែនដើម្បីប្រែក្លាយបន្ទាប់ព្រំដែន សន្តិភាព អភិវឌ្ឍន៍និងបងប្អូន។ ឯកឧត្តមនាយករដ្ឋមន្រ្តីក៏បានពាំនាំការគោរពអញ្ជើញរបស់ ឯកឧត្តមប្រធានរដ្ឋសភាឡាវ ជូនសម្តេចដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវក្នុងពេលសមស្របណាមួយផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តែងការអបអរសាទរចំពោះសមិទ្ធផលដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដែលប្រទេសទាំងពីរ កម្ពុជា-ឡាវ សម្រេចបាននាពេលកន្លងមកទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា។ សម្តេចបានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់ ឯកឧត្តម នាពេលនេះ បង្ហាញពីការចាប់ផ្តើមឡើងវិញ នូវការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្ទាប់ពីមានភាពធូរស្បើយនៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដើម្បីបន្តជំរុញបន្ថែមទៀត នូវទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេរដងថែមទៀត។

សម្តេចបានមានប្រសាសន៍លើកឡើងថា ចំពោះស្ថាប័ននីតិប្បញ្ញតិ្តប្រទេសទាំងពីរវិញ បាននឹងកំពុងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា បើទោះបីស្ថិតក្នុងដំណាក់កាល កូវីដ-១៩ ក៏ដោយ តាមរយៈការសន្ទនាផ្លាស់ប្តូរបទពិសោធន៍អំពីការងារនីតិកម្ម ទាំងកំរិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងមន្រ្តីបច្ចេកទេស នៃស្ថាប័នទាំងពីរ។ សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាទាំងពីរ បានប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងគ្រប់កាលៈទេសៈ ជាពិសេស នៅលើវេទិកាអន្តរសភាក្នុងតំបន់ និងក្រៅតំបន់ផងដែរ។ ឆ្លើយតបចំពោះការគោរពអញ្ជើញរបស់ឯកឧត្តមប្រធានរដ្ឋឡាវ សម្តេចបានទទួលយក និងបានសន្យាថា នឹងរកពេលវេលាសមស្របណាមួយ ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលខាងមុខនេះ៕

 

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា

Tags: នាយករដ្ឋមន្រ្តីឡាវ​រដ្ឋសភា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារ និងទទួលអំណោយពីក្រុមហ៊ុន Mango Cultural Media

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារ និងទទួលអំណោយពីក្រុមហ៊ុន Mango Cultural Media

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ថ្នាក់ដឹកនាំក្រសួងព័ត៌មាន

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ប៉ិល សំអុន ទីប្រឹក្សាក្រសួង និងជាអតីតតន្ត្រីករ នៅវង់តន្ត្រីវិទ្យុជាតិកម្ពុជា

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ប៉ិល សំអុន ទីប្រឹក្សាក្រសួង និងជាអតីតតន្ត្រីករ នៅវង់តន្ត្រីវិទ្យុជាតិកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.