រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញចូលសង្កាត់គោកចក និងផ្អាកដំណើរការបណ្ដោះអាសន្នទីតាំងឯកជនមួយចំនួន ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩
បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ១ករណី ក្នុងក្រុងសៀមរាប កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទការចេញចូលភូមិសាស្ត្រសង្កាត់គោកចក និងផ្អាកដំណើរការបណ្ដោះអាសន្ន នូវទីតាំងឯកជនមួយចំនួន ដូចជាមន្ទីរពេទ្យសម្រាកព្យាបាល៧៧៧ សៀមរាប មន្ទីរពហុព្យាបាលសុខភាព បន្ទប់ពិគ្រោះជម្ងឺ ទូច កូ និងបន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ ក្នុងក្រុងសៀមរាប ...