Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពលរដ្ឋក្រីក្រចំនូន១០០គ្រួសារក្នុងភូមិប្រិយ៍ ទទួលអំណោយស្បៀងអាហារពីអង្គការមនុស្សធម៌ចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ

ដោយ Pothe Thun
26/11/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពលរដ្ឋក្រីក្រចំនូន១០០គ្រួសារក្នុងភូមិប្រិយ៍ ទទួលអំណោយស្បៀងអាហារពីអង្គការមនុស្សធម៌ចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាប៖ ប្រជាពលរដ្ឋក្រីក្រចំនូន ១០០គ្រួសារ ក្នុងភូមិប្រិយ៍ ឃុំប្រិយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប ទទួលបានអំណោយស្បៀងអាហារ ជាគ្រឿងឧបភោគបរិភោគ ពីអង្គការមនុស្សធម៌ចតុមុខរ៉ូតថារីក្លឹប រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ កម្មវិធីបានប្រព្រឹត្តិទៅដោយមានការចូលរួមពីសំណាក់លោកស្រី ចាន់ សួយ អភិបាលរងស្រុកស្រីស្នំ លោកស្រី ឡេង ផល្លី ប្រធានចតុមុខក្លឹបរ៉ូតថារីភ្នំពេញ លោក ឡាយ សំអៀន នាយកធានាគារជាតិនៃកម្ពុជា សាខាខេត្តសៀមរាប និងក្រុមការងារយុវជនបក្សខេត្តចុះជួយមូលដ្ឋានស្រុកស្រីស្នំជាច្រើននាក់ផងដែរ។

នាឱកាសនោះ លោកស្រី ឡេង ផល្លី ប្រធានចតុមុខក្លឹបរ៉ូតថារីភ្នំពេញ បានមានប្រសាសន៍ថា ដោយបច្ចុប្បន្ននេះ យើងមើលឃើញពីភាពលំបាកក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមិនថានៅប្រទេសកម្ពុជានោះទេ គឺបណ្តាប្រទេសទាំងអស់លើសកលលោកបាននឹងកំពុងជួបនៅវិបត្តិដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដូច្នេះហើយ យើងត្រូវចូលរួមចូលរួមចំណែកជាមួយរាជរដ្ឋភិបាល ដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋក្រីក្រ ដែលងាយរងគ្រោះបំផុតនៅកម្ពុជា។ បើទោះបីកម្ពុជា មានអត្រាការឆ្លងមិនច្រើនដូចបណ្ដាប្រទេសនៅលើសលកលោកក៏ដោយ ប៉ុន្ដែយើងត្រូវតែបន្ដការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងអនុវត្ដឱ្យបានខ្ជាប់ខ្ជួនជានិច្ច តាមវិធានការការពារ ទប់ស្កាត់ ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល គឺត្រូវរក្សាគម្លាត អនាម័យដៃស្អាត លាងជាមួយសាប៊ូ អាកុល ជែល កុំទៅទីប្រជុំជន និងតាមសាធារណៈដែលមានមនុស្សច្រើន បើមិនចាំបាច់ ព្រោះវាងាយឆ្លង និងអាចផ្ទុះឡើងនូវរលកទី២-ទី៣ទៀត ដែលបង្កហានិភ័យខ្ពស់ដល់អាយុជីវិត។

កន្លងមកក្រុមការងារ «ចតុមុខក្លឹបរ៉ូតថារី រាជធានីភ្នំពេញ» ក៏បាននាំយកនូវសម្ភារបរិក្ខារពេទ្យ សម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតាមបណ្ដាក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យធំៗ ដូចជាមន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀតជាដើម និងតាមមន្ទីរពេទ្យបង្អែកខេត្ដនានា រួមទាំងចុះជួយសម្រាលការលំបាក ដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ផ្សេងៗទៀតជាច្រើនដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី ចាន់ សួយ អភិបាលរងស្រុកស្រីស្នំ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ ចតុមុខក្លឹបរ៉ូតថារី រាជធានីភ្នំពេញ ដែលតែងតែមានបេសកកម្មធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គមលើវិស័យអប់រំ មន្ទីរពេទ្យ ការគាំពារទារក និងមាតា ទឹកស្អាត សហគមន៍ក្រីក្រ និងក្មេងកំព្រាទុរគត៌ជន ជាក់ស្តែងនាពេលនេះ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន១០០គ្រួសារ នៅភូមិខាងលើ ដែលអំណោយទាំងនោះរួមមាន៖ អង្ករ ២០ គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១០កំប៉ុង ស្ករស ១គីឡូក្រាម មី ១កេស និងសម្ភារមួយចំនួនទៀត៕

អត្ថបទ និងរូបភាព៖ ស៊ាន សុផាត

Tags: ពលរដ្ឋក្រីក្រស្រុកស្រីស្នំអង្គការមនុស្សធម៌ចតុមុខរ៉ូតថារីក្លឹប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប ត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន៣នៅចុងឆ្នាំ២០២១ ដើម្បីជំរុញកំណើនភ្ញៀវទេសចរឡើងវិញ

ខេត្តសៀមរាប ត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន៣នៅចុងឆ្នាំ២០២១ ដើម្បីជំរុញកំណើនភ្ញៀវទេសចរឡើងវិញ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អរគុណ លោក ធុល វិសាល បានផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង រៀងរាល់ឆ្នាំដល់ក្រសួង ព័ត៌មាន ដើម្បីក្រសួងផ្តល់ជូនបន្តដល់យុវជនដែលខ្វះខាតលទ្ធភាពសិក្សា

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អរគុណ លោក ធុល វិសាល បានផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង រៀងរាល់ឆ្នាំដល់ក្រសួង ព័ត៌មាន ដើម្បីក្រសួងផ្តល់ជូនបន្តដល់យុវជនដែលខ្វះខាតលទ្ធភាពសិក្សា

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបអគ្គនាយិកា ក្រុមហ៊ុនកែសម្ពស្ស E.M Beauty Clinic រួមជាមួយសហគ្រិនស្រ្តីម្ចាស់ក្រុមហ៊ុន

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបអគ្គនាយិកា ក្រុមហ៊ុនកែសម្ពស្ស E.M Beauty Clinic រួមជាមួយសហគ្រិនស្រ្តីម្ចាស់ក្រុមហ៊ុន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.