Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ខេត្តសៀមរាប ត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន៣នៅចុងឆ្នាំ២០២១ ដើម្បីជំរុញកំណើនភ្ញៀវទេសចរឡើងវិញ

ដោយ Pothe Thun
26/11/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ខេត្តសៀមរាប ត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន៣នៅចុងឆ្នាំ២០២១ ដើម្បីជំរុញកំណើនភ្ញៀវទេសចរឡើងវិញ
236
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រោយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកប្រទេសឡើងវិញ និងទទួលយកភ្ញៀវទេសចរបរទេស ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញកាលពីពេលថ្មីៗនេះ សម្រាប់ខេត្តសៀមរាប នៅចុងឆ្នាំ២០២១នេះ បានត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន៣ ដើម្បីជំរុញទេសចរផ្ទៃក្នុង ហើយក៏ជាសញ្ញាបង្ហាញផងដែរថា ខេត្តទេសចរណ៍ដ៏ធំរបស់កម្ពុជាមួយនេះ បានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថាព្រឹត្តិការណ៍ចំនួន៣ ដែលខេត្តសៀមរាប នឹងរៀបចំនៅក្នុងខែធ្នូខាងមុខនេះ រួមមាន ព្រឹត្តិការណ៍អបអរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោល សៀមរាបថ្មី២០២១ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៦។

លោកប្រធានមន្ទីរ បន្ថែមថា តាមការណែនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជំរុញ និងលើកទឹកចិត្តដល់បណ្ដាមន្ទីរ អង្គភាព និងក្រុមហ៊ុនឯកជន ចូលរួមបង្កើតព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ។ បន្ថែមពីលើ ការរៀបចំព្រឹត្តិការណ៍ក្នុងប្រទេស លោកបានបញ្ជាក់ផងដែរថា ភ្នាក់ងារទេសចរណ៍ជិត៣០០ក្រុមហ៊ុនក្នុងខេត្តសៀមរាប បាននិងកំពុងទាក់ទងជាមួយដៃគូរបស់ពួកគេនៅបរទេស ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទេសចរណ៍ ក៏ដូចជាសិក្សាពីព័ត៌មានលម្អិតផ្សេងៗជុំវិញវិធានសុខាភិបាលចំពោះភ្ញៀវអន្តរជាតិ ដែលទទួលបានវ៉ាក់សាំងពេញលេញ។ ប៉ុន្តែ ការរៀបចំដំណើរទស្សនកិច្ចសម្រាប់ភ្ញៀវអន្តរជាតិមកកម្ពុជា ត្រូវការកិច្ចសហការទៅវិញទៅមកទាំងក្នុង និងក្រៅប្រទេស ព្រមទាំងត្រូវការពេលវេលាច្រើន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

ទោះបីការរង់ចាំភ្ញៀវទេសចរពីក្រៅប្រទេសនៅមានឧបសគ្គខ្លះៗ ប៉ុន្តែលោកប្រធានមន្ទីរទេសចរណ៍ខេត្ត នៅតែបង្ហាញគំនិតវិជ្ជមានថា ទេសចរផ្ទៃក្នុង គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ចលនាទេសចរណ៍ក្នុងស្រុក ឱ្យមានសកម្មភាពឡើងវិញ។ ក្នុងនោះ ជនបរទេស ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ ២០ម៉ឺននាក់ ក៏នឹងរួមចំណែកជួយជំរុញទេសចរណ៍ក្នុងស្រុកផងដែរ។ ជាក់ស្ដែង នៅក្នុងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអ៊ុទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកកន្លងទៅនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ១៤ម៉ឺននាក់ ដែលជួយឱ្យសេវាកម្មទេសចរណ៍មួយចំនួនក្នុងខេត្ត បានបើកដំណើរការឡើងវិញ។

អត្ថបទ និង រូបថត ៖ លោក សេង ផល្លី និង លោក ធន់ ពូថេ

Tags: ខេត្តសៀមរាប​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អរគុណ លោក ធុល វិសាល បានផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង រៀងរាល់ឆ្នាំដល់ក្រសួង ព័ត៌មាន ដើម្បីក្រសួងផ្តល់ជូនបន្តដល់យុវជនដែលខ្វះខាតលទ្ធភាពសិក្សា

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អរគុណ លោក ធុល វិសាល បានផ្តល់អាហារូបករណ៍ចំនួន ១០០កន្លែង រៀងរាល់ឆ្នាំដល់ក្រសួង ព័ត៌មាន ដើម្បីក្រសួងផ្តល់ជូនបន្តដល់យុវជនដែលខ្វះខាតលទ្ធភាពសិក្សា

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបអគ្គនាយិកា ក្រុមហ៊ុនកែសម្ពស្ស E.M Beauty Clinic រួមជាមួយសហគ្រិនស្រ្តីម្ចាស់ក្រុមហ៊ុន

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបអគ្គនាយិកា ក្រុមហ៊ុនកែសម្ពស្ស E.M Beauty Clinic រួមជាមួយសហគ្រិនស្រ្តីម្ចាស់ក្រុមហ៊ុន

អូស្ត្រាលី បញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់ប្រទេសដែនកោះ Solomon ដែលកំពុងប្រឈមមុខនឹងកុបកម្មដ៏ចលាចល

អូស្ត្រាលី បញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់ប្រទេសដែនកោះ Solomon ដែលកំពុងប្រឈមមុខនឹងកុបកម្មដ៏ចលាចល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.