សាលាជាច្រើននៅក្នុងប្រទេសឥណ្ឌូណេស៊ីត្រូវបានបិទ ដោយសារឥទ្ធិពលផ្សែងពីភ្លើងឆេះព្រៃ
ប្រទេសឥណ្ឌូណេស៊ីបានបិទសាលារៀនជាច្រើនដោយសារគុណភាពខ្យល់អាកាសកាន់តែអាក្រក់ដែលបង្កឡើងដោយផ្សែងកាន់តែខ្លាំងពីភ្លើងឆេះព្រៃ។ ទីភ្នាក់ងារអាកាសធាតុឥណ្ឌូណេស៊ីបាននិយាយថា ចំនួនចំណុចក្តៅនៅផ្នែកខ្លះនៃកោះស៊ូម៉ាត្រា និងកោះ Borneo បានកើនឡើង បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ហើយគេបានព្រមានដល់ប្រជាជនឥណ្ឌូណេស៊ីគួរតែបង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាផ្សែងអ័ព្ទ។ ភ្នាក់ងារនេះបាននិយាយថា ចំណុចក្តៅសរុបមានចំនួន ១.៥៤៧ចំណុច ដែលបង្ហាញអំពីអគ្គិភ័យ ឬហានិភ័យខ្ពស់នៃអគ្គិភ័យត្រូវបានគេរកឃើញនៅក្នុងខេត្តចំនួន ៦ ដោយគេបាននិយាយបន្ថែមថា ផ្សែងចេញពីតំបន់ទាំងនោះអាចប៉ះពាល់ដល់ខេត្តជាច្រើនផ្សេងទៀតអាស្រ័យលើទិសដៅខ្យល់បក់។ សូមបញ្ជាក់ថា អស់រយៈពេលជាច្រើនខែមកនេះ ប្រទេសឥណ្ឌូណេស៊ីបានពង្រាយបុគ្គលិករាប់ពាន់នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យនេះ ...