Friday, January 22, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

រដ្ឋលេខាធិការ​ក្រសួងការពារជាតិ នាំយក​ទៀន​ចំណាំ​ព្រះវស្សា និង ទ័យ​ទាន​ចំនួន​០៩​មុខ ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​រាជ​បូព៌​

ដោយ Pothe Thun
16/07/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
24
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ រួម​នឹង​បុគ្គលិក​សណ្ឋាគារ​បុរី​អង្គរ​ខេត្តសៀមរាប បាន​នាំយក​ទៀន​ចំណាំ​វស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​រាជ​បូព៌ ស្ថិតក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប រួមមាន ៖​ទៀនវស្សា ០១​គូ ,​អង្ករ​ចំនួន ២០០​គីឡូក្រាម , ប្រេងឆា , អំបិល , មី , ទឹក​សុទ្ធ ,​ទឹកត្រី ,​ទឹកស៊ីអ៊ីវ , ស្ករស និង​ប្រេងម៉ាស៊ូត ៣០​លីត្រ , ថវិកា ២​លាន​រៀល និង ស្លា​ដក​ចំនួន​៦០ សម្រាប់​ប្រគេន​ព្រះសង្ឃ ចំនួន​៦០​អង្គ ។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឃឹម ប៊ុន​សុង មានប្រសាសន៍ថា ការនាំយក​ទៀន​ចំណាំ​វស្សា និង​ទេយ្យវត្ថុ​មួយចំនួន យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​តាម​វត្ត គឺ​ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ស្រប​ពេលនេះ​គឺជា​រដូវ​កាលដែល​បងប្អូន​ពុទ្ធបរិស័ទ​កាន់សាសនា​ព្រះពុទ្ធ ត្រូវធ្វើ​វដ្ត​ប្រតិបត្តិ ក្នុង​កំឡុង​ដែល​ព្រះសង្ឃ​ចូល​ព្រះវស្សា ហើយក៏​ជា​តម្រូវការ ចាំបាច់​របស់​ព្រះ​ភិក្ខុសង្ឃ​គ្រប់​អង្គ ត្រូវការ​នូវ​ទេយ្យវត្ថុ​និង ចតុបច្ច័យ​សម្រាប់​ស្វាធ្យាយ​សិក្សា​រៀនសូត្រ​ព្រះធម៌​គម្ពីរ​ក្បួនខ្នាត​ផ្សេងៗ​ក្នុង​រដូវ​ចូល​វស្សា​រយៈពេល​៣​ខែ ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ឃឹម ប៊ុន​សុង បាន​អុជ​ធូប​ទៀន និង​ថ្វាយ​ផ្កា​ភ្ញី​ដល់​ព្រះ​ពុ​ទ្ឋ​រូប និង​បាន​ឧទ្ទិស​បុណ្យ​កុសល​រំលឹក​នឹក​គុណ​ទៅដល់​មាតាបិតា ញាតិ​កា​ទាំងឡាយ​ដែល​បាន​ចែក​ឋាន​ទៅ ជាពិសេស រំលឹក​នឹក​គុណ ដល់​អតីត​វីរ​យុ​ទ្ឋ​ជន យុ​ទ្ឋ​នារី និង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​កម្ពុជា សូម​ឲ្យ​ដួងវិញ្ញាណ​ក្ខ័​ន្ធ​លោកអ្នក​ទាំងអស់នោះ ទៅកាន់​សុខ​គតិ​ភព​ជា​រៀង​ដរាប​ទៅ ៕

ព័ត៌មានជាតិ ថ្មីៗ

កាកបាទក្រហមកម្ពុជា បើកកិច្ចប្រជុំគណៈកម្មាធិការសាខាទាំង២៥រាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូ

កាកបាទក្រហមកម្ពុជា បើកកិច្ចប្រជុំគណៈកម្មាធិការសាខាទាំង២៥រាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូ

21/01/2021
ប្រជាពលរដ្ឋខ្វះខាតសង្កាត់គោកចក៤០គ្រួសារ ទទួលអំណោយជាស្បៀងអាហារ ពីមូលនិធិឃុំ-សង្កាត់

ប្រជាពលរដ្ឋខ្វះខាតសង្កាត់គោកចក៤០គ្រួសារ ទទួលអំណោយជាស្បៀងអាហារ ពីមូលនិធិឃុំ-សង្កាត់

21/01/2021

 

​អត្ថបទ និង រូបថត ៖ លោក គឿន វេត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ទៀន​ចំណាំ​ព្រះវស្សារដ្ឋលេខាធិការ​ក្រសួងការពារជាតិ​វត្ត​រាជ​បូព៌​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារ​ចំរុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ដើម្បី​ត្រៀម​បន្ត​អនុវត្ត​ជំហាន​ទី​១១ នៃ​ផ្លូវ​ទី​១១ សម្រាប់​កាត់​ខ្សែ​កា​ប្លិ៍​អាកាស​តាមផ្លូវ​សាធារណៈ​ក្នុង​ក្រុង​សៀមរាប​

ក្រុមការងារ​ចំរុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ដើម្បី​ត្រៀម​បន្ត​អនុវត្ត​ជំហាន​ទី​១១ នៃ​ផ្លូវ​ទី​១១ សម្រាប់​កាត់​ខ្សែ​កា​ប្លិ៍​អាកាស​តាមផ្លូវ​សាធារណៈ​ក្នុង​ក្រុង​សៀមរាប​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយក​ទៀន​ចំណាំ​ព្រះវស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​៦​វត្ត​ក្នុង​ខេត្តសៀមរាប​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយក​ទៀន​ចំណាំ​ព្រះវស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​៦​វត្ត​ក្នុង​ខេត្តសៀមរាប​

 ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្រីស្នំ នាំយក ទៀន​ព្រះវស្សា គ្រឿងឧបភោគ​បរិភោគ​និង ថវិកា​មួយចំនួន ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ទាំង​៩ របស់​ស្រុក​ស្រីស្នំ​

 ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្រីស្នំ នាំយក ទៀន​ព្រះវស្សា គ្រឿងឧបភោគ​បរិភោគ​និង ថវិកា​មួយចំនួន ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ទាំង​៩ របស់​ស្រុក​ស្រីស្នំ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021
មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

20/01/2021
មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

19/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,124)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,858)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (446)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (331)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (437)
  • សេដ្ឋកិច្ច និង កសិកម្ម (115)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.