Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយក​ទៀន​ចំណាំ​ព្រះវស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​៦​វត្ត​ក្នុង​ខេត្តសៀមរាប​

ដោយ Pothe Thun
16/07/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៤​និង​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​សហការី បាន​នាំយក​ទៀន​ចំណាំ​វស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន ៦​ក្នុង​ខេត្តសៀមរាប រួមមាន ៖ វត្ត​រាជ​បូព៌ , វត្ត​ព្រះព្រហ្ម​រ័ត្ន , វត្ត​អង្គរ​ខាងត្បូង , វត្ត​អង្គរ​ខាងជើង , វត្ត​បាលី​ដំរី​ក្រាប ហៅ​វត្ត​ជុប​ទួល​ពពេល និង​វត្ត​ព្រះអង្គ​ធំ លើ​ខ្នងភ្នំ​គូលែន ព្រមទាំង​ទីសក្ការៈ​បូជា​ផ្សេងទៀត មានព្រះអង្គ​ចេក​ព្រះអង្គ​ចម ជាដើម​ផងដែរ ដែល​វត្ត​នីមួយៗ​ទទួលបាន ៖ ទៀន​ធំ​សម្រាប់​ចំណាំ​ព្រះវស្សា ១ គូ , បច្ច័យ​ចំនួន ២​លាន​រៀល រួមជាមួយ​ទេយ្យវត្ថុ​និង​គ្រឿង​ឧបភោគបរិភោគ​១៣​មុខ​ទៀត រួមមាន​៖ សាដក់ , អង្ករ , មី , ទឹកត្រី , ទឹកស៊ីអ៊ីវ , ត្រីខ , អំបិល , ស្ករស , ទឹកដោះគោ​ម្សៅ , ទឹក​សុ​ទ្ឋ , ទឹកក្រូច , នំអន្សម , នំ​បត់ ជាដើម​។​

​ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា សម្រាប់​ឱកាស​ពិធីបុណ្យ​ចូល​វស្សា​ឆ្នាំនេះ ក៏ដូចជា​បណ្តា​ឆ្នាំមុនៗ​ដែរ ឯកឧត្តម រួមជាមួយ​មន្ត្រីក្រោមឱវាទ តែងតែ​នាំយក​ទៀន​ចំណាំ​វស្សា និង​ទេយ្យវត្ថុ​មួយចំនួន យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​តាម​បណ្តា​វត្ត​ជាច្រើន​ក្នុង​ទូទាំងប្រទេស​កម្ពុជា ទៅតាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ស្រប​ពេលនេះ​គឺជា​រដូវ​កាលដែល​បងប្អូន​ពុទ្ធបរិស័ទ កាន់សាសនា​ព្រះពុទ្ធ ត្រូវធ្វើ​វដ្ត​ប្រតិបត្តិ ក្នុង​កំឡុង​ដែល​ព្រះសង្ឃ​ចូល​ព្រះវស្សា ហើយក៏​ជា​តម្រូវការ ចាំបាច់​របស់​ព្រះ​ភិក្ខុសង្ឃ​គ្រប់​អង្គ ត្រូវការ​នូវ​ទេយ្យវត្ថុ​និង ចតុបច្ច័យ​សម្រាប់​ស្វាធ្យាយ​សិក្សា​រៀនសូត្រ​ព្រះធម៌​គម្ពីរ​ក្បួនខ្នាត​ផ្សេងៗ​ក្នុង​រដូវ​ចូល​វស្សា​រយៈពេល​៣​ខែ ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បាន​អុជ​ធូប​ទៀន និង​ថ្វាយ​ផ្កា​ភ្ញី​ដល់​ព្រះ​ពុ​ទ្ឋ​រូប និង​បាន​ឧទ្ទិស​បុណ្យ​កុសល​រំលឹក​នឹក​គុណ​ទៅដល់​មាតាបិតា ញាតិ​កា​ទាំងឡាយ​ដែល​បាន​ចែក​ឋាន​ទៅ ជាពិសេស រំលឹក​នឹក​គុណ ដល់​អតីត​វីរ​យុ​ទ្ឋ​ជន យុ​ទ្ឋ​នារី និង​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​កម្ពុជា សូម​ឲ្យ​ដួងវិញ្ញាណ​ក្ខ័​ន្ធ​លោកអ្នក​ទាំងអស់នោះ ទៅកាន់​សុខ​គតិ​ភព​ជា​រៀង​ដរាប​ទៅ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ទៀន​ចំណាំ​ព្រះវស្សាវត្ត​បាលី​ដំរី​ក្រាបវត្ត​ព្រះព្រហ្ម​រ័ត្ត​វត្ត​រាជ​បូព៌​វត្ត​អង្គរ​ខាងជើង​វត្ត​អង្គរ​ខាងត្បូងឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
 ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្រីស្នំ នាំយក ទៀន​ព្រះវស្សា គ្រឿងឧបភោគ​បរិភោគ​និង ថវិកា​មួយចំនួន ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ទាំង​៩ របស់​ស្រុក​ស្រីស្នំ​

 ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្រីស្នំ នាំយក ទៀន​ព្រះវស្សា គ្រឿងឧបភោគ​បរិភោគ​និង ថវិកា​មួយចំនួន ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ទាំង​៩ របស់​ស្រុក​ស្រីស្នំ​

ស្នងការ​នគរបាល​ខេត្តសៀមរាប ដាក់បទបញ្ជា​មិន​ឲ្យ​យក​រថយន្ត​ស្លាក​លេខ​នគរបាល ទៅប្រើ​ប្រាស់​ក្នុង​វិស័យ​ឯកជន​

ស្នងការ​នគរបាល​ខេត្តសៀមរាប ដាក់បទបញ្ជា​មិន​ឲ្យ​យក​រថយន្ត​ស្លាក​លេខ​នគរបាល ទៅប្រើ​ប្រាស់​ក្នុង​វិស័យ​ឯកជន​

កិច្ចប្រជុំ​ក្រុមការងារ​បង្កើត​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី (PGM-WEE) ខេត្តសៀមរាប​

កិច្ចប្រជុំ​ក្រុមការងារ​បង្កើត​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី (PGM-WEE) ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.