Tuesday, August 16, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារ​ចំរុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ដើម្បី​ត្រៀម​បន្ត​អនុវត្ត​ជំហាន​ទី​១១ នៃ​ផ្លូវ​ទី​១១ សម្រាប់​កាត់​ខ្សែ​កា​ប្លិ៍​អាកាស​តាមផ្លូវ​សាធារណៈ​ក្នុង​ក្រុង​សៀមរាប​

ដោយ Pothe Thun
16/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោកស្រី យូ សុភា អភិបាលរង​ខេត្តសៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ រវាង​ក្រុមការងារ​ចំរុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប និង​ប្រតិបត្តិ​ករ​ទូរ​គម​នា គម​ន៍​នានា​ចំនួន​១០​ក្រុមហ៊ុន ដើម្បី​ជជែក​ពិភាក្សា​ត្រៀម​បន្ត​អនុវត្ត​ជំហាន​បន្ទាប់​ទៀត ក្នុងការ​កាត់​ខ្សែ​កា​ប្លិ៍​អាកាស មក​ប្រើ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​ដី​វិញ ដោយបាន​ពិនិត្យ កំណត់​ពេលវេលា និង ទីតាំង សម្រាប់​ការចុះ​អនុវត្តន៍​

​លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប មានប្រសាសន៍ថា យោងតាម​សេចក្តីជូនដំណឹង​លេខ ៥៣៣/១៨ សជណ របស់​រដ្ឋបាល​ខេត្តសៀមរាប ចុះ​ថ្ងៃទី​១១​ខែឧសភា ឆ្នាំ​២០១៨ ស្តីពី​ការរៀបចំ​សោភ័ណភាព​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​បណ្តាញ​ខ្សែ​កា​ប្លិ៍​អាកាស​ក្នុង​ក្រុង​សៀមរាប រដ្ឋបាលខេត្ត​បាន​បង្កើត​ក្រុមការងារ​ចម្រុះ ដើម្បី​អនុវត្ត​ការងារ​នេះ ហើយ​គិត​មកដល់​បច្ចុប្បន្ននេះ​យើង​អនុវត្តន៍​បាន​ជំហាន​ទី​១០ ដែល​ក្នុងនោះ​ចាប់ពី​ជំហាន​ទី​១ ដល់​ជំហាន​ទី​១០ គឺ​ពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ ដល់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ សរុប​ជាល​ទ្ឋ​ផល​ក្រុមការងារ​ចុះ​អនុវត្តបាន​ចំនួន ១០​លើក ស្មើនឹង​ប្រវែង​៤៤.៣០៥ ម៉ែត្រ ប៉ុន្តែ​នៅ​ជួប​បញ្ហា​ប្រឈម​ខ្លះ ដោយសារតែ​បណ្តាញ​ខ្សែភ្លើង​អគ្គិសនី​ឆ្លងកាត់​ផ្លូវ និង​ខ្សែភ្លើង​ស្រប​ផ្លូវ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ នៅ​មិនទាន់​រៀបរយ​បានល្អ​នៅឡើយ ។​

​លោក សុខ សីហា បញ្ជាក់ទៀតថា សម្រាប់​ការ​កាត់​ខ្សែ​កា​ប្លិ៍​អាកាស មក​ប្រើ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​ដី គឺ​ពុំ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ សាធារណៈ​ទេ លើសពីនេះ គឺមាន​តែ​ជួយ​កាត់បន្ថយ​នូវ​ហានិភ័យ​ផ្សេងៗ​ដូចជា ទុស្សេ​ខ្សែភ្លើង ឬ​ពេល​មាន​ភ្លៀងខ្យល់ អាច​បាក់​មែកឈើ​លើ​ធ្វើ​ឲ្យ​ដាច់​ធ្លាក់​រញ៉េរញ៉ៃ និង​កាត់បន្ថយ​គ្រោះថ្នាក់​ពេលយប់​ជាយថាហេតុ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ ជិះ​កង់ ជិះ​ម៉ូតូ ឬ​រថយន្ត​ជាដើម បើសិនជា​ទាក់​ខ្សែភ្លើង​នោះ ។​

ព័ត៌មានជាតិ ថ្មីៗ

កិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តសៀមរាប

កិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ របស់មន្ទីរផែនការខេត្តសៀមរាប

16/08/2022
កិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ

កិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្លក្នុងតំបន់រមណីយដ្ឋានអង្គរ

16/08/2022

​លោកស្រី យូ សុភា អភិបាលរង​ខេត្ត មានប្រសាសន៍ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត​ជួបប្រជុំគ្នា ដើម្បី​កាត់​ទម្លាក់​ខ្សែ​កា​ប្ល៍​អាកាស​គ្រប់​ប្រភេទ​នៅតាម​ដងផ្លូវ​សាធារណៈ ក្នុង​បំណង​កែលំអ​សោភ័ណភាព​ក្រុង​សៀមរាប​របស់​យើង និង​ដើម្បី​រក្សាបាន​នូវ​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​នៅតាម​ដងផ្លូវ ព្រោះថា​ខេត្តសៀមរាប​យើង​ជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ និង​មាន​សក្តានុពល ដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​កំពុង​ទទួល​ការចាប់អារម្មណ៍ ដូចនេះ ដើម្បី​កែ​លំ​សោភ័ណភាព​ក្រុង​សៀមរាប​របស់​យើង​ទទួលបាន​កំណើន​ទេសចរណ៍​បន្ថែមទៀត ទាមទារ​ចាំបាច់​ត្រូវ​យើង​ទាំងអស់​សហការគ្នា រួមគ្នា​រៀបចំ​កែលំអ​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ក៏ដូចជា​រៀបចំ​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​បានល្អ ទើប​យើង​ទទួលបាន​កំណើន​ទេសចរណ៍ ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០​តាម​ផែនការ​របស់​រាជរដ​ក្ឋា​ភិ​បាល ។​

​លោកស្រី យូ សុភា មានប្រសាសន៍​ទៀតថា ផ្អែក​តាម​មតិយោបល់​ក្នុង​កិច្ចប្រជុំ​នេះ បានសម្រេច​ឯកភាព​ថា​នឹង​ចាប់ផ្តើម​អនុវត្ត​ជំហាន​ទី​១១ នៃ​ផ្លូវ​ទី​១១ ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ​តទៅ ដោយ​ធ្វើការ​កាត់​ទម្លាក់​ខ្សែកាប​អាកាស ចាប់ផ្តើម​ពី​ផ្លូវជាតិ​លេខ​៦ មុខ​សណ្ឋាគារ​អង្គរ​អេ​រ៉ា មកដល់​ស្ពានមុខ​ព្រះរាជដំណាក់ រួច​វិល​ទៅ​ផ្លូវ​ម្ខាង​ទៀត ពី​ស្ពានថ្ម​ព្រះរាជដំណាក់​រហូត​ទៅដល់​សណ្ឋាគារ​អង្គរ​អេ​រ៉ា​វិញ និង​បន្ទាប់មក​ចាប់ផ្តើម​ពី​ផ្លូវ​មុខ​វត្ត​កេស​រា​រ៉ា​ម រហូត​ទៅដល់​រង្វង់​មូល​ព្រលានយន្តហោះ​សៀមរាប ។​

​លោកស្រី​អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍​បន្ថែមទៀត​ថា ខេត្តសៀមរាប​ធ្លាប់​ទទួល​ពានរង្វាន់​ផ្ការំដួល​បី​ទង ជាទី​ក្រុង​ស្អាត ហើយ​បច្ចុប្បន្ន​ត្រូវបាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុងនោះ​ខេត្តសៀមរាប​ត្រៀម​ប្រែ​ក្លាយទៅជា​ទីក្រុង​វៃឆ្លាត​(Smart city)​ក្នុងចំនោម​៣​ក្រុង​ក្នុងប្រទេស​កម្ពុជា​ផងដែរ ដូច្នេះ​ក្នុងនាម​អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​ខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​នៅ​អម​សងខាង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ និង​អ្នក​ដែល​កំពុង​ប្រើប្រាស់​បណ្តាញ​ខ្សែ​កា​ប្លិ៍​នានា សូមមេត្តា​អ​ធ្យា ស្រ័យ និង​យោគយល់ ព្រោះ​ការ​កាត់​ទម្លាក់​ខ្សែ​កា​ប្លិ៍​អាកាស នេះ អាច​នឹងមាន​ការរអាក់រអួល​ដល់​ការប្រើប្រាស់ ប៉ុន្តែ​នៅពេល​ក្រុមការងារ​អនុវត្តបាន​តាម​គម្រោង​ផែនការ​ហើយ​នោះ ប្រតិបត្តិ​ករ​នៃ​បណ្តា​ក្រុមហ៊ុន​ខ្សែកាប​នានា នឹង​ភ្ជាប់​ប្រ​ព័​ន្ឋ​ប្រើប្រាស់​ក្រោម​ដី​ជូន​បងប្អូន​វិញ ៕

 

​អត្ថបត និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រុមការងារ​ចំរុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាខ្សែ​កា​ប្លិ៍​អាកាសផ្លូវ​សាធារណៈ​ក្នុង​ក្រុង​សៀមរាបមន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយក​ទៀន​ចំណាំ​ព្រះវស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​៦​វត្ត​ក្នុង​ខេត្តសៀមរាប​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាំយក​ទៀន​ចំណាំ​ព្រះវស្សា​ទៅ​ប្រគេន​ព្រះសង្ឃ​ចំនួន​៦​វត្ត​ក្នុង​ខេត្តសៀមរាប​

 ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្រីស្នំ នាំយក ទៀន​ព្រះវស្សា គ្រឿងឧបភោគ​បរិភោគ​និង ថវិកា​មួយចំនួន ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ទាំង​៩ របស់​ស្រុក​ស្រីស្នំ​

 ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្រីស្នំ នាំយក ទៀន​ព្រះវស្សា គ្រឿងឧបភោគ​បរិភោគ​និង ថវិកា​មួយចំនួន ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ទាំង​៩ របស់​ស្រុក​ស្រីស្នំ​

ស្នងការ​នគរបាល​ខេត្តសៀមរាប ដាក់បទបញ្ជា​មិន​ឲ្យ​យក​រថយន្ត​ស្លាក​លេខ​នគរបាល ទៅប្រើ​ប្រាស់​ក្នុង​វិស័យ​ឯកជន​

ស្នងការ​នគរបាល​ខេត្តសៀមរាប ដាក់បទបញ្ជា​មិន​ឲ្យ​យក​រថយន្ត​ស្លាក​លេខ​នគរបាល ទៅប្រើ​ប្រាស់​ក្នុង​វិស័យ​ឯកជន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

ប្រទេស កូរ៉េខាងជើង មានបំណងបញ្ជូនកងទ័ពស្ម័គ្រចិត្ត មួយសែន នាក់ ដើម្បីជួយរុស្ស៉ី ក្នុងសង្រ្គាមនៅអ៊ុយក្រែន

08/08/2022
លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

លោក ចូ បៃដិន ថ្កោលទោសការសម្លាប់ជនមូស្លីម ៤នាក់ ក្នុងរដ្ឋ New Mexico

08/08/2022
ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

ក្រសួងការបរទេសកូរ៉េខាងជើង ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់

03/08/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    ពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា ១២+២ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប

    199 shares
    Share 80 Tweet 50
  • អ្នកឧកញ៉ា គួច ម៉េងលី៖ អាណាព្យាបាល គួរផ្តោតសំខាន់ឱ្យកូនៗរបស់ខ្លួន សិក្សាចំណេះដឹងទូទៅភាសាជាតិជាមុន

    35 shares
    Share 14 Tweet 9
  • អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលទិញសំបុត្រចូលទស្សនាអង្គរមួយថ្ងៃ អាចទស្សនាបានពីរថ្ងៃ និងមានសុពលភាព៥ថ្ងៃ

    31 shares
    Share 12 Tweet 8
  • អាជ្ញាធរខេត្ដសៀមរាប បង្ហាញការព្រួយបារម្ភខណៈយុវជនមួយចំនួនកំពុងពេញនិយមខ្លាំងក្នុងការជក់បារី និងបារីអេឡិចត្រូនិក

    27 shares
    Share 11 Tweet 7
  • ឯកឧត្តមអភិបាលខេត្តសៀមរាប ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះមន្ដ្រី ឬអាជ្ញាធរ ចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល

    23 shares
    Share 9 Tweet 6

ព័ត៌មានទូទៅ

  • Actualizar Archivos Dll (1)
  • Dating Tips (2)
  • Driver Updater (1)
  • Malware Specific Removal (1)
  • Mise à jour DLL (1)
  • Missing Dll Files (1)
  • Open Dll Files (1)
  • Unwanted Ads Removal (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (407)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,747)
  • ព័ត៌មានកីឡា (34)
  • ព័ត៌មានជាតិ (4,138)
  • ព័ត៌មានជាតិទូទៅ (184)
  • ព័ត៌មានអន្តរជាតិ (616)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (583)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (742)
  • សាសនា និង មនុស្សធម៌ (730)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (159)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.