អាជ្ញាធរជាតិអប្សរាកំពុងគ្រប់គ្រងស្ថានការ និងបញ្ជៀសទឹកចេញការពារកុំឲ្យមានការជន់លិចតំបន់ប្រាសាទ
នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកក្នុងការគ្រប់គ្រងស្ថានការទឺក និងបញ្ជៀសទឹកដែលកំពុងហូរពីផ្នែកខាងលើ ដើម្បីកុំឲ្យមានការជន់លិចដល់តំបន់រមណីយដ្ឋានអង្គរ។ បើតាមលោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែតុលានេះ ស្ថានភាពទឹកនៅតំបន់រមណីយដ្ឋានអង្គរកំពុងហក់ឡើងខ្លាំង។ ...