Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

កូនឈើចំរុះជាង១ពាន់ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំដាក់ដាំនៅមុខប្រាសាទអង្គរវត្ត

ដោយ Pothe Thun
16/08/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
កូនឈើចំរុះជាង១ពាន់ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំដាក់ដាំនៅមុខប្រាសាទអង្គរវត្ត
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កូនឈើចំរុះចំនួន ១.២០០ដើម និងស្មៅចំនួន ៤០០ម៉ែត្រក្រឡា ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំដាក់ដាំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្បែរស្រះទឹកត្រពាំងសេស នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានការរួមពីមន្ត្រីនៃអាជ្ញាធរជាតិអប្សរាជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ បានលើកឡើងថា ដើមឈើ និងព្រៃឈើ ក្រៅពីមានតួនាទីយ៉ាងសំខាន់សម្រាប់ភាវៈរស់ វាក៏ដើរតួយ៉ាងសកម្មក្នុងការជំរុញសេដ្ឋកិច្ចវិស័យទេសចរណ៍ និងជួយបង្កើនសម្រស់បរិស្ថានធម្មជាតិបៃតងនៅតំបន់អង្គរ ឲ្យកាន់តែមានសោភណ្ឌភាពល្អស្រស់បំព្រងមួយកម្រិតថែម។ ទឹក ព្រៃឈើ និងប្រាសាទ ជាធាតុផ្សំដែលមិនអាចចែកចេញពីគ្នាបាន ហើយធាតុទាំងបីនេះ បានជួយរក្សាតុល្យភាពភាព និងស្ថេរភាពលំនឹងគ្រឺះប្រាសាទ ដូច្នេះបើយើងដាំដើមឈើ ដើមឈើទាំងនោះនឹងជួយកាត់បន្ថយភាពរំហូតឬភាពហូរច្រោះនៃទឹកនៅក្រោមដី លើសពីនេះ ដើមឈើដុះនៅជិតប្រាសាទ នឹងបញ្ចេញសំណើម ធ្វើរស្មីសំយោគ ជួយកាត់បន្ថយកម្តៅនៃប្រាសាទ ជាហេតុនាំឱ្យថ្មមិនងាយប្រះផុយ ឬរលំ និងកាត់បន្ថយនូវភាពសិករិករឹលនៃប្រាសាទទៀតផង។ មួយវិញទៀត ព្រៃឈើ នឹងជួយកាត់បន្ថយល្បឿនខ្យល់ ដែលផ្តល់ហានិភ័យទៅដល់ប្រាសាទបុរាណ ជួយកាត់បន្ថយឥទ្ធិពលជាអវជ្ជមាន ពីការប្រែប្រួលអាកាសធាតុ ទប់ស្កាត់ទឹកជំនន់ ខ្យល់ព្យុះ ការហូរច្រោះដី គ្រោះរាំងស្ងួត និងជួយស្រួបយកជាតិពុលពីបរិយាកាសជាដើម ព្រមទាំងផ្តល់នូវផលអនុផលព្រៃឈើជាច្រើនឥតគណនាដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនិងសត្វផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ឯកឧត្តមអគ្គនាយក មានប្រសាន៍ទៀតថា ទីតាំងដែលបានដាំស្មៅ និងកូនឈើឡើងវិញនេះ ជាទីតាំងល្អបំផុតនៅបរិវេណខាងមុខប្រាសាទអង្គរ ព្រោះទីនេះកន្លងមកជាកន្លែងដែលអាជ្ញាធរជាតិអប្សរា រៀបចំដាក់សម្ភារៈសំណង់ ដើម្បីបម្រើការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត និងគោលដៅមួយចំនួនក្នុងតំបន់អង្គរ ផ្សេងៗ។ឯកឧត្តម មានប្រសាសន៍ទៀតថា៖ក្រៅពីការងារនិងភារកិច្ចស្នូល អាជ្ញាធរជាតិអប្សរា បានបណ្តុះកូនឈើគ្រប់ប្រភេទ សម្រាប់សាធារណៈជនគ្រប់មជ្ឈដ្ឋានយកទៅដាំតាមអង្គភាពមន្ទីរ វត្តអារាមនានាដោយឥតគិតថ្លៃ។ ក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះ ដើមឈើប្រមាណ២លានដើម ត្រូវបានដាំដុះនៅក្នុងតំបន់អង្គរ នេះមិនបានរាប់បញ្ជូលការចែកចាយកូនឈើ ទៅកាន់ស្ថាប័នរដ្ឋ និងឯកជនផ្សេងឡើយ។ ទន្ទឹមនឹងនោះ នៅក្នុងឆ្នាំ២០២២ និង២០២៣នេះ ក្រោយការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំឡើងវិញនៅក្នុងតំបន់អង្គរ ដោះស្រាយនូវបញ្ហាផលប៉ះពាល់ទេសភាពវប្បធម៌ និងតម្លៃជាសាកលរបស់អង្គរ ទើបអាជ្ញាធរជាតិអប្សរា មានឱកាស បង្កើនការថែទាំនិងលើកតម្លៃតំបន់រមណីយដ្ឋានអង្គរ។ ក្នុងនោះចាប់ពីអំឡុងចុងឆ្នាំ២០២២ មកដល់បច្ចុប្បន្ន កូនឈើចម្រុះចំនួនជាង៤៧,០០០ដើម ត្រូវបានដំាដុះយ៉ាងឆាប់រហ័ស លើផ្ទៃដីទំនេរ នៅជុំវិញតំបន់អង្គរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់ , យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កូនឈើ​អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាបនាំយកទៀនចំណាំព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្សគង់ចាំព្រះវស្សានៅវត្តវិសុទ្ធិមគ្គ ក្នុងស្រុកអង្គរធំ

រដ្ឋបាលខេត្តសៀមរាបនាំយកទៀនចំណាំព្រះវស្សា ព្រមទាំងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្សគង់ចាំព្រះវស្សានៅវត្តវិសុទ្ធិមគ្គ ក្នុងស្រុកអង្គរធំ

ក្រុមអ្នកជំនាញកំពុងធ្វើការពង្រឹងរចនាសម្ពន្ធខឿនជ្រុងនិរតី និងទប់ស្កាត់ការហូរច្រោះនៃល្បាយដីខ្សាច់ពីខាងក្នុងគ្រឹះ នៃរួតទី៣ប្រាសាទបាយ័ន

ក្រុមអ្នកជំនាញកំពុងធ្វើការពង្រឹងរចនាសម្ពន្ធខឿនជ្រុងនិរតី និងទប់ស្កាត់ការហូរច្រោះនៃល្បាយដីខ្សាច់ពីខាងក្នុងគ្រឹះ នៃរួតទី៣ប្រាសាទបាយ័ន

អាជ្ញាធរសង្កាត់ស្វាយដង្គំ រំពឹងថាក្រោយរៀបចំប្រព័ន្ធរំដោះទឹកនឹងជួយដោះស្រាយបញ្ហាលិចសាលា និងផ្ទះប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់លោក

អាជ្ញាធរសង្កាត់ស្វាយដង្គំ រំពឹងថាក្រោយរៀបចំប្រព័ន្ធរំដោះទឹកនឹងជួយដោះស្រាយបញ្ហាលិចសាលា និងផ្ទះប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់លោក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.