Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

គម្រោងជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន ដំណាក់កាលទី២ ត្រូវបានក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមអនុវត្ត

ដោយ Pothe Thun
15/08/2023
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
គម្រោងជួសជុលកំពង់ទឹកប្រាសាទព្រះខ័ន ដំណាក់កាលទី២ ត្រូវបានក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមអនុវត្ត
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កំពង់ទឹកដែលស្ថិតនៅលើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន ទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ត្រូវបានក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា អនុវត្តគម្រោងជួសជុលជាដំណាក់កាលទី២ ដែលគម្រោងនេះនឹងត្រូវចំណាយពេលមួយឆ្នាំ។

បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័នលោក ជា សារិទ្ធ បានឱ្យដឹងនៅថ្ងៃទី១៤ ខែសីហាថា ខឿនកំពង់ទឹក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន មានរាងជាចតុកោណកែង ដោយចែកចេញជាបីផ្នែក ផ្នែកខាងកើតមានប្លង់ជារាងការ៉េ មានទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ដែលមានកាំជណ្តើរចំនួន៥កាំ។ មុននឹងឈានដល់ការជួសជុល ក្រុមការងារបានស្វែងរកឯកសារចាស់ៗមកសិក្សា ព្រមទាំងកំណាយបុរាណវិទ្យា សម្អាតកំណកដី ធ្វើសម្រង់ប្លង់ ការកត់ត្រា ការថតរូបដើម្បីបង្ហាញពីស្ថានភាពអភិរក្សមុនពេលជួសជុលដោយប្រៀបធៀបស្ថានភាពក្រោយពេលជួសជុលផង។

លោក ជា សារិទ្ធ បានឱ្យដឹងទៀតថា បច្ចេកទេសនៃការជួសជុលកំពង់ទឹកផ្នែកខាងកើតនេះ អ្វីដែលបានសិក្សារកឃើញនៅទីនេះ គឺត្រូវយកមកប្រើក្នុងវិធីសាស្ត្រជួសជុលពង្រឹងខឿននេះទាំងស្រុង គឺជួសជុលតាមបច្ចេកទេសបុរាណ។ បច្ចុប្បន្ននេះ សម្រេចបាន៣០ទៅ៤០ភាគរយហើយ ដោយបានបញ្ចប់ការរៀបចំផ្គុំកាំជណ្តើរផ្នែកខាងជើង និងខឿនជាន់ទី១ ហើយបន្តទៅខឿនជាន់ទី២។ រីឯ ជណ្តើរខាងកើត ក្រុមការងារកំពុងរៀបចំបាន៥០ភាគរយ ដោយបានរៀបចំបានជណ្ដើរចំនួន៤កាំ នៅសល់កាំទី៥ និងខឿនជាន់ទី១ និងទី២ប៉ុណ្ណោះ។ កាលពីឆ្នាំ២០២២កន្លងទៅ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលខឿនកណ្តាលមានទំហំបណ្តោយប្រវែង២១.៦០ម៉ែត្រ គុណនិង២១.៦០ម៉ែត្រនិងរចនាសម្ពន្ធកាំជណ្តើរចុះទៅកាន់ប្រាសាទព្រះខ័នក្នុងដំណាក់កាលទី១។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានបន្ថែមទៀតថា កំពង់ទឹកផ្នែកខាងកើតនៃប្រាសាទព្រះខ័ន មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារខឿនផ្នែកនេះ កាលពីសម័យសាងសង់ក្នុងដំណាក់កាលទី១ ប្រហាក់ប្រហែលគ្នា និងសម័យកាលនៃការកសាងប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ និងប្រាសាទតាសោមនោះ ដោយការរៀបចំរាជធានីជ័យស្រី មានប្រព័ន្ធធារាសាស្រ្តដែលកសាងក្នុងដំណាក់កាលជាមួយគ្នា ហើយខឿនជណ្តើរនៃតួកំពង់ទឹក ធ្វើអំពីថ្មភក់បិទជាជញ្ជាំងពីខាងក្រៅមានឆ្លាក់ចម្លាក់ជាសត្វហង្ស និងនាគស្រដៀងគ្នាទៅនិងស្ពានហាលឆ្លងកាត់ទៅកាន់ប្រាសាទព្រះខ័ន។ ប៉ុន្តែ ក្រោយពីរាជ្យព្រះបាទជ័យវរ្ម័នទី៧ ផ្នែកខ្លះនៃកំពុងទឹកនេះ ត្រូវបានគេដកយកថ្មភក់ ទៅប្រើនៅកន្លែងផ្សេង។ ជាមួយគ្នានោះក្រុមអ្នកបុរាណវិទូ បានសិក្សាឃើញថាការប្រើប្រាស់ថ្មចាស់ឬក៏ថ្មបុរាណឃើញមានជាហូរហែរាប់ចាប់តាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី៧ រហូតមកដល់ចុងសម័យអង្គរ។ ដូច្នេះ ក្រោយពីការដកយកថ្មភក់ជញ្ជាំងជុំវិញរបស់ខឿនខាងកើតចេញធ្វើឱ្យខឿនផ្នែកនេះរងនូវការបាក់ស្រុត ដោយសារទឹកហូរច្រោះដីខាងក្នុងធ្វើឱ្យថ្មបាយក្រៀមដែលនៅសល់បានស្រុតចុះក្រោមស្ទើរតែបាត់រូបរាងទាំងស្រុង។

គួរឲ្យដឹងថា នៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ កំពង់ទឹកនេះ ធ្លាប់មានការកែប្រែម្តងរួចមកហើយ បន្ទាប់ពីការសាងសង់ហើយភ្លាមៗនៅក្នុងរាជ្យរបស់ព្រះអង្គ។ យោងទៅតាមព័ត៌មាននៅលើសិលាចារឹកប្រាសាទព្រះខ័ន ឱ្យដឹងថា ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ និងបារាយជ័យតដាក ត្រូវបានកែប្រែនៅក្នុងដំណាក់កាលទី២ មានន័យថាបារាយត្រូវបានគេលើកឱ្យខ្ពស់ជាងមុន ដើម្បីបន្ថែមបរិមាណទឹកឱ្យបានច្រើន សម្រាប់យកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម និងជីវភាពប្រចាំថ្ងៃនៅរាជធានី។ ខឿននៃកំពង់ទឹកនេះ ក៏ត្រូវបានគេលើកឱ្យខ្ពស់ជាងមុនដែរ ដើម្បីជៀសផុតពីជំនន់ ពីព្រោះទឹកបារាយត្រូវបានគេបន្ថែមឱ្យច្រើន ហើយខឿននេះប្រហែលមានការជួសជុល ឬកែប្រែធ្វើឱ្យខ្ពស់ជាងដំណាក់កាលទី១។ ក្រោយរាជ្យព្រះបាទជ័យវរ្ម័នទី៧ កំពង់ទឹកនេះ ត្រូវបានទុកចោលមួយអន្លើរ ហើយប្រហែលជានៅក្រោយសម័យអង្គរ ឬមុននេះបន្តិច ឃើញមានស្លាកស្នាមជួសជុលដើម្បីប្រើប្រាស់បន្ត។

ជាមួយនឹងការងារជួសជុលឡើងវិញនេះដែរ លោក ជា សារិទ្ធ បានបញ្ជាក់ថា ការជួសជុលកំពង់ទឹកនេះ គឺជួសជុលអន្តរាគមន៍ក្នុងកម្រិតមួយអតិបរមា ធ្វើយ៉ាងណារៀបចំជណ្តើរ រៀបចំថ្មកម្រាល រៀបចំជញ្ជាំងនៃខឿនឱ្យរឹងឡើងវិញ ដើម្បីបង្ហាញអំពីតួនាទីរបស់កំពង់ទឹក និងទំនាក់ទំនងរវាងប្រាសាទព្រះខ័ន ជាមួយបារាយជ័យតដាក និងប្រាសាទនាគព័ន្ធ។ គោលបំណងនៃការជួសជុល គឺពង្រឹងតែផ្នែកខូចខាតទ្រុឌទ្រោមខ្លាំងឱ្យរឹងមាំ ដើម្បីបង្ហាញឱ្យឃើញនូវគ្រប់ស្រទាប់ប្រវត្តិសាស្ត្រ ចាប់តាំងពីសម័យកសាង រហូតមកដល់បច្ចុប្បន្ន៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ប្រាសាទព្រះខ័នអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឃុំស្រណាល ស្រុកក្រឡាញ់ ទទួលបានគម្រោងសាងសង់ផ្លូវបេតុងអាមេនិងជួសជុលដីសក្រាលគ្រួសក្រហម ក្រោមគម្រោងមូលនិធិឃុំ របស់រាជរដ្ឋាភិបាល

ឃុំស្រណាល ស្រុកក្រឡាញ់ ទទួលបានគម្រោងសាងសង់ផ្លូវបេតុងអាមេនិងជួសជុលដីសក្រាលគ្រួសក្រហម ក្រោមគម្រោងមូលនិធិឃុំ របស់រាជរដ្ឋាភិបាល

អគារថ្មីតម្លៃប្រមាណ៤ពាន់លានរៀល របស់គ្រឹះស្ថានអង្គរសម្រេចការសាងសង់បានជាង ៧០ភាគរយហើយ

អគារថ្មីតម្លៃប្រមាណ៤ពាន់លានរៀល របស់គ្រឹះស្ថានអង្គរសម្រេចការសាងសង់បានជាង ៧០ភាគរយហើយ

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជំរុញឲ្យអាស៊ានពិភាក្សាអំពីបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ទីម័រឡេស្តចូលជាសមាជិកអាស៊ាន-ផេក

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជំរុញឲ្យអាស៊ានពិភាក្សាអំពីបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ទីម័រឡេស្តចូលជាសមាជិកអាស៊ាន-ផេក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.