Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគារថ្មីតម្លៃប្រមាណ៤ពាន់លានរៀល របស់គ្រឹះស្ថានអង្គរសម្រេចការសាងសង់បានជាង ៧០ភាគរយហើយ

ដោយ Pothe Thun
16/08/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគារថ្មីតម្លៃប្រមាណ៤ពាន់លានរៀល របស់គ្រឹះស្ថានអង្គរសម្រេចការសាងសង់បានជាង ៧០ភាគរយហើយ
229
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សំណង់អគារថ្មីពីរខ្នង និងចំណតរថយន្ដ ដែលមានតម្លៃប្រមាណ ៤ពាន់លានរៀល របស់គ្រឹះស្ថានអង្គរ ត្រូវបានសម្រេចការសាងសង់បានជាង ៧០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៣នេះ ដែលមានទីតាំងនៅខាងជើងទីតាំងលក់សំបុត្ររបស់គ្រឹះស្ថានអង្គរចាស់ នៅតាមបណ្តោយផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០) ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាម ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ដោយមើលឃើញពីលំហូរភ្ញៀវទេសចរអន្ដរជាតិមកកំសាន្តក្នុងខេត្តសៀមរាបកាន់តែមានចំនួនកើនឡើង ហើយនៅខាងមុខគ្រឹះស្ថានអង្គរបច្ចុប្បន្នមានទីធ្លាតូចពិបាកដល់ការចតរថយន្ដ ទើបគ្រឹះស្ថានអង្គរ បានសហការជាមួយអាជ្ញាធរជាតិអប្សរា សម្រេចសាងសង់ចំណតរថយន្ដមួយកន្លែង និងអាគារចំនួនពីរទៀត សម្រាប់បំរើឱ្យវិស័យទេសចរណ៍ ដែលក្នុងអាគារនោះនឹងបង្ហាញនូវផ្ទាំងទស្សនីយភាពវប្បធម៌អរិយធម៌ខ្មែរដល់ភ្ញៀវទេសចរទស្សនា មុនពេលពួកគាត់ទៅទស្សនាប្រាសាទអង្គរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ឯកឧត្ដម បានឲ្យដឹងថា អាគារថ្មីដែលកំពុងសាងសង់នេះមានរចនាបទខ្មែរ និងចំណតរថយន្ដមានទំហំផ្ទៃដីទទឹង ៣៣ម៉ែត្រ បណ្ដោយ ១៨០ម៉ែត្រ ដែលផ្ដល់ដីដោយអាជ្ញាធរជាតិអប្សរា ហើយសមិទ្ធផលទាំងនេះបានបង្ហាញថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ នាយករដ្ឋមន្ដ្រី មានសុខសន្ដិភាព មានការអភិវឌ្ឍន៍គ្រប់ទីកន្លែង ជាពិសេសអ្នកទេសចរកំពុង តែមានការវិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។

សូមបញ្ជាក់ថា ទីតាំងលក់សំបុត្រចូលទស្សនាអង្គរ ឬគ្រឹះស្ថានអង្គរ មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាតស្លក្រាម ក្រុងសៀមរាប។ បច្ចុប្បន្ននេះ ភ្ញៀវទេសចរអន្ដរជាតិទិញសុំបុត្រចូលទស្សនាអង្គរក្នុងមួយថ្ងៃប្រមាណជាង ២ពាន់នាក់ ខណៈដែលរយៈពេល៧ខែ ក្នុងឆ្នាំ២០២៣នេះ មានអ្នកទេសចរទិញសំបុត្រចូលទស្សនាអង្គរជាង ៤០ម៉ឺននាក់ ហើយនៅដំណាច់ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរអន្ដរជាតិទៅទស្សនាអង្គរ នឹងឡើងដល់ជាង ៨០ម៉ឺន ចំណូលថវិការដ្ឋជាង ៣៧លានដុល្លាពីការលក់សំបុត្រ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: គ្រឹះស្ថាន​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជំរុញឲ្យអាស៊ានពិភាក្សាអំពីបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ទីម័រឡេស្តចូលជាសមាជិកអាស៊ាន-ផេក

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជំរុញឲ្យអាស៊ានពិភាក្សាអំពីបែបបទសម្រាប់គណៈកម្មការប្រឆាំងអំពើពុករលួយរបស់ទីម័រឡេស្តចូលជាសមាជិកអាស៊ាន-ផេក

កិច្ចប្រជុំពិភាក្សាលើការងារបច្ចេកទេសនៃគណ:កម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប ជាមួយមន្ត្រីពាក់ព័ន្ធ 

កិច្ចប្រជុំពិភាក្សាលើការងារបច្ចេកទេសនៃគណ:កម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ខេត្តសៀមរាប ជាមួយមន្ត្រីពាក់ព័ន្ធ 

កូនឈើចំរុះជាង១ពាន់ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំដាក់ដាំនៅមុខប្រាសាទអង្គរវត្ត

កូនឈើចំរុះជាង១ពាន់ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំដាក់ដាំនៅមុខប្រាសាទអង្គរវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.